ស្នេហាពិត មិនគិតរូបសម្រស់ អាយុ ទ្រព្យធន ក៏មិនសំខាន់អ្នកណាមកមុន ឬក្រោយដែរ សំខាន់ឱ្យតែល្អ ច្បាស់លាស់

ធ្លាប់ឆ្ងល់អត់ ហេតុអីមនុស្សស្រីខ្លះ សុខចិត្តជ្រើសយកបុរសចាស់ជាងខ្លួ​ន សម្រស់មិនស្អាត មិនមែនអ្នកមានស្ដុកស្ដម្ភ ធ្វើជាដៃគូ ទាំងដែលមើលជាក់ស្ដែងទៅ រូបរាងសម្រស់ សមត្ថភាពរបស់នាង ក៏អាចរកបានមនុស្សប្រុសស្អាតសង្ហា អ្នកមានបានដោយមិនពិបាក តែនាងនៅតែសម្រេចចិត្តជ្រើសយកបុរសម្នាក់ដែលធម្មតាៗទៅវិញ?

ក៏មានអ្នកខ្លះ ពេបជ្រាយ សើចចំអកឡកលើយឱ្យការសម្រេចចិត្តរបស់នាងផងដែរ ថានាងសម្លឹងឃើញទ្រព្យគេ ពេបជ្រាយ ថាចេះលេបទៅរួច ទាំងដែលការពិត ខ្លួនមិនទាំងដឹងការពិតនៃជីវិតគេ ការយល់ឃើញរបស់គេបែបណាផងនោះ។

276167683_523700659116372_1389392151308964744_n

មែនហើយ « ស្រីស្អាតសមនឹងប្រុសសង្ហា ស្រីល្អចរិយា ជាគូនឹងបុរសមានចំណេះវិជ្ជា » មនុស្សស្រីដែលយល់ដឹងពីជីវិត និងសុភមង្គលពិតប្រាកដ នាងច្បាស់ជាជ្រើសយកមនុស្សដែលអាចផ្ដល់ក្ដីសុខ និងភាពកក់ក្ដៅពេញមួយជីវិតនាងបាន មិនមែនសម្ដៅទៅលើ រូបសម្រស់ដើម្បបណ្ដើរបង្អួតគេ ក៏មិនមែនដើម្បីតែលុយកាក់ពេញដៃ អាចដើរស៊ីចាយ សប្បាយតែរូបភាពខាងក្រៅនោះឡើយ។

276220204_523700655783039_2652943130823686837_n

មនុស្សស្រីឆ្លាត នាងច្បាស់ជាជ្រើសយកមនុស្សដែលល្អចិត្ត ចរិតមារយាទថ្លៃថ្នូរ ខ្ពង់ខ្ពស់ គំនិតចេះគិតវែងឆ្ងាយ មានភាពចាស់ទុំ អ្វីដែលសំខាន់ គឺច្បាស់លាស់ជាមួយនឹងនាង ស្រឡាញ់មួយដឹងមួយ មានចិត្តអាណិត មេត្តា អាចមើលថែ ការពារ និងផ្ដល់តម្លៃ ចេះគោរព និងមានភាពជឿជាក់ចំពោះនាង។

លើសពីនេះ ស្នេហាមួយដែលពិតប្រាកដ គេក៏មិនខ្វល់ថា អ្នកណាមកមុន ឬក្រោយនោះដែរ អ្វីដែលសំខាន់ អ្នកណាអាចផ្ដល់ស្នាមញញឹម និងភាពរីករាយ សុភមង្គល អារម្មណ៍សុវត្ថិភាព​ដល់នាង នាងច្បាស់ជាជ្រើសយកមនុស្សម្នាក់នោះហើយ។

277002738_523700662449705_4271388142918219751_n

- មនុស្សល្អពិតប្រាកដ ជាអាចនឹងមិនមានទ្រព្យច្រើនទេ តែគេមានចិត្ត លះបង់ និងផ្ដល់ឱ្យដ៏ធំធេងដល់នារីជាដៃគូ!

- គេអាចនឹងមិនមានរូបរាងស្រស់សង្ហាទេ តែគេមានឧត្តគតិខ្ពង់ខ្ពស់ ជីវិតមានលំនឹង ច្បាស់លាស់ មិនមែនយកយើងលេងសើចមួយពេលឡើយ!

- គេអាចមិនមានអាយុតិច ក្មេង ឱ្យសក្តិសមនឹងយើងក៏ពិតមែន តែគេចាស់ទុំ សក្តិសមជាដៃគូ ដែលផ្ដល់ទ្រនំប្រាកដប្រជា ជាផ្ទះដ៏កក់ក្ដៅ ជាគ្រួសារដ៏មានសុុភមង្គលដល់ចាស់រៀងខ្លួន!៕

277007760_523700652449706_393927693946590739_n

អត្ថបទ ៖ pHknongsrok / Knongsrok

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ Mythicalbirds

1

Tel: