នៅក្នុងអត្ថបទតេស្តបែបវិទ្យាសាស្រ្តមួយនេះ យើងសូមឲ្យអ្នកធ្វើការជ្រើសរើសនូវសំបកគុជខ្យង មួយក្នុងចំណោម គុជខ្យងទាំង ៦ ដើម្បីទទួលបានសារណែនាំដ៏ល្អបំផុត ក្នុងការចាប់ផ្តើមថ្ងៃថ្មីរបស់អ្នក៖
សំបកគុជខ្យងទី ១
អ្នកជាមនុស្សមានភាពស្មោះត្រង់ និងរមែងយកចិត្តទុកដាក់អំពីចំណុចខ្សោយរបស់ពួកគេ។ អ្នកដែលជ្រើសរើសសំបកគុជខ្យងទី ១ នេះ គឺរមែងជាមនុស្សដែលមានប្រាជ្ញា ឈ្លាសវៃ ហើយតែងតែសម្រេចបាននូវគោលដៅ ដែលពួកគេចង់បាន។ គ្រប់យ៉ាងទាំងអស់ក្នុងលោក វាសុទ្ធតែមានម្ចាស់ មានកន្លែងរបស់វា ចូរបើកបេះដូងឲ្យទូលាយ ទទួលយកគ្រប់យ៉ាង ទោះរឿងខ្លះវិជ្ជមាន ឬអវិជ្ជមាន ក៏រាប់ថាកត់ទុកជាមេរៀនទៅថ្ងៃក្រោយ។
សំបកគុជខ្យងទី ២
អ្នកតែងតែមានអារម្មណ៍ខ្ពស់ខ្លាំងណាស់ ហើយអ្នកដែលជ្រើសរើសបក្សីនេះជាប្រភេទមនុស្សដែលមិនខ្លាចប្រឈមមុខនឹងបញ្ហា។ ចូរគិតឡើងវិញអំពីជីវិតរបស់អ្នក និងគុណភាពដែលធម្មជាតិបានផ្តល់ឲ្យ ហើយធ្វើការវាយតម្លៃដោយយករឿងជាអាទិភាពមកធ្វើមុន រួចដើរតាមក្តីស្រមៃ របស់អ្នក។
សំបកគុជខ្យងទី ៣
អ្នកជាមនុស្សមានភាពសប្បាយរីករាយនិងស្រលាញ់សេរីភាពជាទីបំផុត។ ពួកគេមិនអាចរស់នៅក្នុងជីវិត ដែលគ្មានភាពផ្អែមល្ហែមពីស្នេហានោះទេ។ អ្នកដែលជ្រើសរើសសំបកគុជខ្យងទី ៣ ប្រៀបដូចជាដំណក់នៃទឹកសមុទ្ររួមគ្នាមួយអ៊ីចឹង បែបនេះត្រូវចាំថា អ្នកមិនមែនធ្វើអ្វីតែឯកឯងនោះទេ អ្នកមិនមែនដើរលើផ្លូវនោះតែឯកឯងនោះទេ ពោលគឺមានការប្រកួតប្រជែងឥតឈប់ បែបនេះកុំបណ្តែតបណ្តោយខ្លួនហួសប្រមាណពេក ទោះហត់ក៏សម្រាកបន្តិចបានហើយ តែកុំទាញភាពខ្ជិលច្រអូសមកដាក់ខ្លួន៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក