មនុស្សគ្រប់គ្នាដែលចូលក្នុងជីវិតរបស់យើង បន្ទាប់មកក៏ចាកចេញបន្សល់ទុកនូវការឈឺចាប់ការបាត់បង់។ ពេលខ្លះ ការបែកគ្នាអាចជារឿងមួយដែលធ្វើឱ្យជីវិតរបស់អ្នកប្រសើរឡើងក៏ថាបាន។
រាល់ទំនាក់ទំនង ទោះល្អប៉ុនណា ក៏មិនប្រាកដថា សុទ្ធតែអាចល្អប្រសើរ បានឋិតថេរនោះឡើយ ពេលខ្លះគ្រាន់តែសម្រាប់ហេតុផលជាក់លាក់មួយ ដែលអ្នក និងគេត្រូវតែព្រមទទួលយក។ មិនថាជាមិត្តភាព ស្នេហា ឬមិត្តរួមការងារ ... ក៏មិនមានករណីដែលគួរតែបែកបាក់ដែរ។
ទោះយ៉ាងណាក៏ដោយមុននឹងសោកសៅវេទនាឬព្យាយាមកាន់នរណាម្នាក់សូមចំណាយពេលពីរបីនាទីដើម្បីពិនិត្យមើលបញ្ហានេះឱ្យបានដិតដល់ព្រោះពេលខ្លះវាមិនចាំបាច់ជារឿងអាក្រក់នោះទេ។
១. មិនមែនការបែងបាក់ទាំងអស់ គឺជាការបាត់បង់នោះទេ
តើអ្នកធ្លាប់មានអារម្មណ៍សោកសៅទេ សោកសៅ ខូចចិត្ត ឬឈឺចាប់ ដោយសារតែការបែកបាក់ ឬបាត់បង់ទំនាក់ទំនងមួយ ដែលអ្នកតែងតែគិតថា វាល្អ ទំនាក់ទំនងដែលអ្នកបានខំថែរក្សា អស់រយៈពេលជាយូរមកហើយ។ មានមនុស្សល្អនៅជុំវិញ តែក៏មានមនុស្សដែលចូលមកដើម្បីទាញយកផលប្រយោជន៍ពីអ្នក រហូតដល់អ្នកមានអារម្មណ៍ថា ខ្លួនឯងដើម្បីតែជាឈ្នាន់សម្រាប់គេជាន់តែប៉ុណ្ណោះ។ វាគឺជាទំនាក់ទំនងក្លែងក្លាយ ជាមិត្តភាពក្លែងក្លាយមានតែភាពច្រណែនឈ្នានីស ចាំតែចាប់កំហុស និងឃើញគ្នាតែក្នុងពេលដែលត្រូវការ។
ការរក្សាទំនាក់ទំនងមិនល្អបែបនេះ ធ្វើឱ្យជីវិតកាន់តែវេទនា និងពិបាក គ្រាំគ្រាចិត្តតែប៉ុណ្ណោះ។ ពេលណាកាន់តែយូរ វាកាន់តែដល់ពេលត្រូវដឹងកាន់តែច្រើនអ្នកនឹងបាត់បង់ជំនឿលើជីវិតរបស់ខ្លួនឯ។ ដូច្នេះការបញ្ចប់មុនកាលកំណត់ ក៏ជារឿងមួយដែលល្អបំផុត ដែលយើងគួរតែបញ្ចប់ ល្អជាងបន្ត។
២. ពេលខ្លះការបែកគ្នា ក៏ជាពេលវេលាដែលត្រូវមានភាពចាស់ទុំដែរ
ពាក្យលា អាចមិនមែនជាបាក្យដែលងាយស្រួលនិយាយទេ តែទោះយ៉ាងណាក៏ដោយ ទោះបីវាជាទំនាក់ទំនងល្អយ៉ាងណាក៏ដោយ តែវាហាក់មិនមានភាពប្រសើរឡើងទេ បើនៅតែរក្សាទំនាក់ទំនង។ ផ្ទុយទៅវិញ បើយើងព្រមដោះលែងគ្នា ព្រមបែកចែកផ្លូវគ្នាដើររៀងៗខ្លួន វាអាចនឹងជាជម្រើសល្អទៅវិញ។
ពេលខ្លះយើងអាចនឹងមានការសោកស្តាយ មានភាពឈឺចាប់ ប៉ុន្តែបន្ទាប់ពីការព្រមដើរផ្លូវផ្សេង អ្នកនឹងមានមេរៀនជាច្រើន ទទួលបានបទពិសោធន៍កាន់តែច្រើន ដើម្បីឱ្យខ្លួនឯងមានភាពចាស់ទុំច្រើនជាងមុន។ ការនៅម្នាក់ឯងមួយរយៈ វាល្អប្រសើរជាងទុកឱ្យការឈឺចាប់រអាក់រអួលទាំងយប់ទាំងថ្ងៃ ព្រោះតែទំនាក់ទំនងមិនច្បាស់លាស់។
មនុស្សម្នាក់ៗដែលបង្ហាញខ្លួននៅក្នុងជីវិតរបស់អ្នក ការកសាងទំនាក់ទំនង វាពិតជាអត្ថន័យណាស់ ប៉ុន្តែមានតែក្នុងរយៈពេលជាក់លាក់ប៉ុណ្ណោះ។ ពួកគេដូចជាទំព័រនៃសៀវភៅដែលយើងបានអាន ទំព័រដែលកំពុងយើងកំពុងតែអាន វាពិតជាមានន័យ តែបន្ទាប់ពីយើងអានចប់ បន្តទៅទំព័រផ្សេង វាគ្រាន់តែជាការចងចាំមួយសម្រាប់យើងតែប៉ុណ្ណោះ។
ជីវិតគឺជាវដ្តមួយ ការផ្លាស់ប្ដូរ នៅតែមានជាបន្តបន្ទាប់ អ្នកដែលគួរតែមកនឹងមក អ្នកដែលចង់ទៅ គេក៏នឹងទៅ ជំនួសឱ្យការសោកសៅ ចូររស់នៅជាមួយបច្ចុប្បន្ន និងប្រើពេលវេលាក្បែរគ្នាឱ្យបានល្អ បង្កើតស្នាមញញឹម និងការចងចាំដ៏មានន័យឱ្យគ្នា មានតែដូចនោះទេ ទើបជីវិតនឹងរឹតតែស្រស់ស្អាតជាងមុន៕
អត្ថបទ ៖ knongsrok