នាថ្ងៃអាទិត្យ 0៤កើត ខែស្រាពណ៌ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣ សមាគមអ្នកវិទ្យាសាស្ត្រវេជ្ជសាស្ត្រកម្ពុជា បានរៀបចំសិក្ខាសាលាក្រោមប្រធានបទ "The Physio-Conference & Physio-Talk" ក្នុងគោលបំណងចែករំលែកចំណេះដឹង និងបទពិសោធន៍ជូនដល់សិក្ខាកាមចូលរួមស្វែងយល់អំពីការសិក្សាមុខវិជ្ជា Physiology អោយបានត្រឹមត្រូវ ច្បាស់លាស់ និងការប្រលង CAM-PHY-Q ដើម្បីឲ្យនិស្សិតពេទ្យក្នុងប្រទេសកម្ពុជាមានសមត្ថភាពអាចចូលរួុមប្រលង IMSPQ កម្រិតសកល។
ដោយមានវត្តមានវាគ្មិនកិត្តិយស ដែលមានបទពិសោធន៍ជាច្រើនឆ្នាំទាំងក្នុង និងក្រៅប្រទេស ក្នុងការបង្រៀនផ្នែក Physiology ក្រោមអធិបតីភាព ៖
- សាស្ត្រាចារ្យ ដួង តារារិទ្ធ ជាសាស្ត្រាចារ្យផ្នែកសរីរៈវិទ្យា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមអ្នកវិទ្យាសាស្ត្រវេជ្ជសាស្ត្រកម្ពុជា
- សាស្ត្រាចារ្យ Cheng Hwee Ming ជាសាស្ត្រាចារ្យសរីរៈវិទ្យាមកពីប្រទេសម៉ាឡេស៊ី
- អ្នកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន
សូមអរគុណដល់ដៃគូសហការឧបត្ថម ៖
1. ក្រុមហ៊ុន Getz Pharma International FZ- LLC
2. Mengly J. Quach Education
3. Safe Care Medical Supplies
4. ហាង TAMP Coffee