តាសក់គឺជាបន្លែមួយប្រភេទដែលអាចផ្តល់អោយអ្នកនូវជាតិទឹកបានយ៉ាងល្អ ដែលក្នុងផ្លែវានីមួយៗមានជាតិទឹកប្រហែល ៩៥% ។ នោះបានន័យថា ប្រសិនបើអ្នកមិនបានផឹកទឹកអោយបានគ្រប់គ្រាន់នោះទេ អ្នកអាចញ៉ាំតាសក់ដើម្បីអោយវាចូលទៅបំពេញជាតិទឹកនៅក្នុងរាងកាយជំនួសអោយការផឹកទឹកបាន ។
មិនត្រឹមតែផ្តល់ជាតិទឹកដល់កោសិការបស់អ្នកប៉ុណ្ណោះទេ ប៉ុន្តែត្រសក់ក៏អាចរក្សាទម្ងន់របស់អ្នកអោយបានល្អផងដែរ ពោលគឺវាមានកាឡូរីទាប ដូចនេះហើយវាសាកសមណាស់សម្រាប់អ្នកដែលមានបំណងចង់សម្រកទម្ងន់។
ចំណុចដែលពិសេសរបស់វានោះគឺ អ្នកគ្រាន់តែញ៉ាំចំណិតត្រសក់តែមួយកូនចានប៉ុណ្ណោះ នោះអ្នកនឹងទទួលបានវីតាមីនខេ (K) ពី ១៤ ទៅ ១៩% ដែលអ្នកត្រូវការជារៀងរាល់ថ្ងៃ ហើយអ្នកនឹងទទួលបានវីតាមីន B និង C រួមជាមួយសារធាតុរ៉ែដូចជាទង់ដែងផូស្វ័រ, ប៉ូតាស្យូមនិងម៉ាញេស្យូមជាដើម។
ត្រសក់មានសកម្មភាពប្រឆាំងអុកស៊ីតកម្មដែលអាចជួយកាត់បន្ថយឬបញ្ឈប់ជំងឺដែលទាក់ទងនឹងបេះដូង។ ហើយការស្រាវជ្រាវមួយចំនួនហាក់ដូចជាបង្ហាញថាការលាយសារធាតុចិញ្ចឹមដែលមានតែមួយគត់នៅក្នុងគ្រាប់ត្រសក់អាចជួយបង្កើនចំនួនកូលេស្តេរ៉ុលរបស់អ្នក ដែលអាចជះឥទ្ធិពលទៅលើសុខភាពបេះដូងរបស់អ្នកអោយដំណើរការបានល្អ ។ ម្យ៉ាងវិញទៀត ជាតិទឹកដែលអ្នកទទួលបានពីការញ៉ាំតាសក់ថែមទាំងអាចការពារអ្នកជៀសផុតពីការទល់លាមកបានថែមទៀតផង។
ហើយបើអ្នកមិនចង់ញ៉ាំតារសក់ស្រស់ទេ អ្នកក៏អាចយកវាទៅត្រាំទុកញ៉ាំបានដែរ ព្រោះការត្រាំបែបនេះមិនបានធ្វើអោយតាសក់បាត់បង់អត្ថប្រយោជន៍ដែលវាមាននោះទេ តែផ្ទុយទៅវិញប្រសិនបើអ្នកធ្វើដូចនេះតាសក់នឹងបង្កើត“ បាក់តេរីល្អ” (probiotics) ដែលអាចជួយឱ្យរាងកាយរបស់អ្នកប្រយុទ្ធប្រឆាំងនឹងមេរោគ , ស្រូបយកសារធាតុចិញ្ចឹម, រំលាយអាហារបានល្អនិងថែមទាំងអាចគ្រប់គ្រងការថប់បារម្ភបានថែមទៀតផង៕
ប្រភព៖ បរទេស