ក្លាយជាសេដ្ឋីគឺជាក្តីសុបិនរបស់មនុស្សគ្រប់រូប ប៉ុន្តែមិនមែនគ្រប់គ្នាសុទ្ធតែអាចទទួលបាននោះទេទេ ដូច្នេះតើអ្នកក្លាយជាអ្នកមានដោយរបៀបណា?
មនុស្សដែលរស់នៅក្នុងលោកនេះត្រូវតែតស៊ូដើម្បីជីវិតរបស់ពួកគេ ប៉ុន្តែឱកាសរបស់មនុស្សគ្រប់រូបគឺខុសគ្នា លទ្ធផលដែលទទួលបានក៏ខុសគ្នា អ្នកខ្លះអាចនឹងឡើងចុះអស់មួយជីវិត ឯអ្នកខ្លះទៀតអាចជាអ្នកមាន។
ថ្ងៃនេះគេហទំព័រក្នុងស្រុក នឹងនាំយកវិធីតេស្តចិត្តសាស្ត្រមកតេស្ដមើលថែតុបតែងនាំឲ្យអ្នក ជោគជ័យ តាមរយៈដែលអ្នកក្រលេកភ្លាមឃើញភ្លែត ក្នុងនោះនឹងមានចម្លើយពិតទៅតាមផ្នែកនីមួយៗ ។
បញ្ជាក់៖ ត្រូវស្មោះត្រង់នឹងខ្លួនឯង មិនគួរលួចមើលចម្លើយមុនឡើយ បើមិនដូច្នោះការទស្សន៍ទាយនឹងក្លាយជាមោឃៈ ។
១. សត្វក្អែកពាំថ្ម៖ ជីវិតដែលមានស្ថេរភាពគឺជាហេតុផលសំខាន់ដែលអ្នកចង់បាន អ្នកមិនចូលចិត្តជីវិតដែលគ្មានការសម្រាក ហើយអ្នកមិនចូលចិត្តជីវិតដ៏គ្រោះថ្នាក់ដែរ អ្នកគ្រាន់តែចង់ឱ្យគ្រួសាររបស់អ្នកមានសេចក្ដីសុខនិងស្ថេរភាព ដូច្នេះហើយ ទើបអ្នកមានការប្រុងប្រយ័ត្ន នឹងចង់រស់នៅដោយព្យាយាមរក្សាស្ថានភាពសាមញ្ញ មិនយកជីវិតខ្លួនឯងទៅប្រៀបធៀបនឹងជីវិតអ្នកដទៃ ។ ម្យ៉ាងទៀតបើទោះជាអ្នកមិនចូលចិត្តភាពប្រថុយប្រថានក៏ដោយ ក៏អ្នកមិនបណ្តោយអោយអ្នកណាម្នាក់វ៉ាអ្នកដែរ អ្នកនឹងព្យាយាមអោយអស់ពីសមត្ថភាព អ្នកនឹងមិនបោះបង់ចោលឡើយ ទីបំផុតទោះបីអ្នកមិនក្លាយជាសេដ្ឋីក៏ដោយ ប៉ុន្តែអ្នកមានលុយគ្រប់គ្រាន់ដើម្បីមើលថែគ្រួសារ វាជាការទទួលខុសត្រូវពេញមួយជីវិតរបស់អ្នក។
២. ផ្កា Dandelion ឈូក៖ អ្នកជាមនុស្សដែលដឹងថាជីវិតមិនងាយស្រួលនោះទេ ឲ្យតែអ្នកអាចមានអាជីពដែលមានស្ថិរភាព ចង់ហូបអ្វីដែលអ្នកចង់ហូប ប៉ុណ្ណឹងអ្នកក៏ស្កប់ចិត្តណាស់ទៅហើយ តែឮដូច្នេះកុំច្រលំថាអ្នកជាមនុស្សមិនខំឲ្យសោះ តាមពិតអ្នកខំប្រឹងធ្វើការក្នុងមុខតំណែងខ្លួនឯងណាស់ បើទោះបីជាហត់នឿយឬត្រូវអត់ធ្មត់យ៉ាងណាក៏ដោយ ក៏អ្នកមិនហ៊ានបង្ហាញវាចេញមកក្រៅទេ មនុស្សដូចអ្នកបើដាក់ចិត្តធ្វើអ្វីមួយហើយ អ្នកនឹងខិតខំធ្វើឲ្យល្អឥតខ្ចោះ ទើបមិនចម្លែកទេដែលទៅដល់ទៅដល់អ្នកច្រើនតែទទួលបានការជួយលើកស្ទួយពីថ្នាក់លើ ។ ម្យ៉ាងទៀតមនុស្សអ្នកក៏គិតគូពីអនាគតខ្លួនឯងខ្លាំងណាស់ដែរ អ្នកចង់ក្លាយជាចៅហ្វាយនាយដោយខ្លួនឯង អ្នកមិនចង់រស់បែបអស្ថិរភាពអស់មួយជីវិតឡើយ ។
៣. មុខមនុស្សប្រុស៖ តាំងពីក្មេងមកអ្នកតែងតែគិតថាអ្នកនឹងក្លាយជាសេដ្ឋីហើយវាជាគោលដៅចម្បងរបស់អ្នក ដូច្នេះអ្នកតែងតែមានភាពក្លាហានក្នុងការព្យាយាមនិងប្រជែងអ្វីដែលថ្មីៗ ជាមនុស្សមិនខ្ជិលស្វែងរកចំណេះដឹងដាក់ខ្លួន មានចិត្តចង់រុករកស្វែងយល់ ទើបមិនចម្លែកទេដែលអ្នកជាមនុស្សម្នាក់លេចធ្លោក្នុងបណ្តាហ្វូងមនុស្សជាច្រើន។ លើសពីនេះអ្នកគឺជាអ្នកបង្កើតភាពល្អឥតខ្ចោះ នៅក្នុងភ្នែករបស់អ្នកគុណវិបត្តិគឺមិនអាចទទួលយកបាន ទោះបីជាអ្នកដ៏ទៃមិនទាមទារឱ្យអ្នកធ្វើអ្វីក៏ដោយ ប៉ុន្តែអ្នកនៅតែទាមទារដោយស្តង់ដារផ្ទាល់ខ្លួនដែរ ម្យ៉ាងទៀតបើអ្នកដាក់ចិត្តធ្វើអ្វីមួយហើយ អ្នកនឹងធ្វើឲ្យអស់ពីសមត្ថភាព សរុបសេចក្ដីមកទៅថ្ងៃអនាគតអ្នកប្រាកដជាមានទ្រព្យសម្បត្តិច្រើន លើសពីនេះទ្រព្យសម្បត្តិទាំងនោះគឺជាអ្វីដែលអ្នកសមនឹងទទួលបាន ដោយសារសមត្ថភាពផ្ទាល់ខ្លួនរបស់អ្នក ។
៤. មើលឃើញទាំងអស់៖ ទោះបីជាគ្រួសាររបស់អ្នកមានជីវភាពធម្មតា មិនសម្បូរសប្បាយដូចគេក៏ដោយ ប៉ុន្តែអ្នកមានភាពកក់ក្តៅខ្លាំងណាស់ អ្នកតែងតែអាចទទួលបាននូវសេចក្តីស្រឡាញ់ពីឪពុកម្តាយ ។ នៅទីបញ្ចប់ដោយការខិតខំប្រឹងប្រែងអ្នកនឹងសល់លុយសល់កាក់សល់ទ្រព្យនឹងគេ ដំបូងឡើយអ្នកមិនមានអ្វីទាំងអស់ ប៉ុន្តែអ្នកមិនដែលបោះបង់ដែរ ចរិតរបស់អ្នកខ្លាំង ជាមនុស្សមិនងាយចុះចាញ់ ម្ល៉ោះហើយនៅក្នុងអាជីព នៅក្នុងការចរចារភាគច្រើនអ្នកច្រើនតែមានប្រៀប។ លើសពីនេះអ្នកជាមនុស្សមានចិត្តសប្បុរសចិត្តបុណ្យ ម្ល៉ោះហើយឲ្យតែអ្នកចាប់ផ្តើមជួបឧបសគ្គនិងការលំបាក ច្រើនតែមានអ្នកចូលមកជួយជ្រោមជ្រែង នេះហើយជាបុណ្យកុសលដែលអ្នកមានជាប់ខ្លួន ដូច្នេះអ្នកត្រូវបន្តធ្វើបុណ្យកុសលបន្តទៅទៀត ៕
ប្រភព៖ បរទេស/ កែសម្រួល៖ Knongsrok