បើកកាតអានសារពីឋានលើ នៅរយៈកន្លះឆ្នាំចុងក្រោយនេះអ្នកនឹងជួបរឿងអ្វីខ្លះ?

សួស្តីប្រិយមិត្តនៃគេហទំព័រក្នុងស្រុក ថ្ងៃនេះយើងមានការបើកកាតលើប្រធានបទ "សារពីឋានលើផ្ញើរមកកាន់អ្នក" ថាតើនឹងមានអ្វីកើតឡើងក្នុងរយៈពេលកន្លះឆ្នាំចុងក្រោយនេះ ។

Picsart_22 08 18_10 19 21 226

បញ្ជាក់៖ ត្រូវស្មោះត្រង់នឹងខ្លួនឯង មិនគួរលួចមើលចម្លើយមុនឡើយ បើមិនដូច្នោះការទស្សន៍ទាយនឹងក្លាយជាមោឃៈ ។

សូមជូនពរអោយប្រិយមិត្តជួបតែសំណាងល្អ

Picsart_22 08 18_10 03 17 092

កាតទី1៖ សម្រាប់អ្នកដែលជ្រើសរើសកាតទី១ សារពីឋានលើប្រាប់អ្នកថា អ្នកនៅតែស្ថិតក្នុងរង្វង់គំនិតដដែលៗដែលមិនព្រមកែប្រែ ព្រោះអ្នកធ្លាប់ធ្វើខុសឬធ្វើតាមបញ្ជាពីអ្នកដ៏ទៃ មិនថាជាគ្រួសារ មិត្តរួមការងារ ធ្វើឲ្យអ្នកស្ទើរតែក្លាយជាមនុស្សយន្តដែលធ្វើតាមបញ្ជាគេគ្រប់ពេលទៅហើយ ម្ល៉ោះហើយអ្នកគួរផ្លាស់ប្តូរគំនិតខ្លួនឯង ដើរចេញពីអណ្តូងហើយព្យាយាមធ្វើតាមបេះដូងខ្លួនឯង ថាមិនត្រូវជីវិតរបស់អ្នកអាចផ្លាស់ប្តូរពីបាតដៃទៅខ្នងដៃ ។

Picsart_22 08 18_10 03 52 455

កាតទី2៖ សម្រាប់អ្នករើសកាតទី2 សារពីឋានលើបាននិយាយថា មើលពីសំបកក្រៅអ្នកជាមនុស្សសប្បាយរីករាយណាស់ ប៉ុន្តែអ្នកជាមនុស្សពូកែលាក់អារម្មណ៍ដែលមិនអាចប៉ាន់ស្មានបានថាអ្នកកំពុងគិតអ្វីទេ ចំពោះខ្លួនអ្នកអាចជាផលអវិជ្ជមាន ព្រោះវាអាចបង្កជាភាពស្ត្រេស កកកុញ ហើយអាចធ្វើអោយសុខភាពផ្លូវចិត្តរបស់អ្នកចុះខ្សោយ ដូច្នេះហើយនៅពេលដែលអ្នកមានអារម្មណ៍មិនសប្បាយចិត្ត សូមព្យាយាមបន្ធូរអារម្មណ៍ឬពិគ្រោះជាមួយមនុស្សជុំវិញខ្លួន ដើម្បីរកដំណោះស្រាយល្អមកវិញ ត្បិតវាលំបាកនឹងធ្វើតែនេះជាចំណុចមួយដែលអ្នក​ត្រូវតែគិតគូ ។

Picsart_22 08 18_10 04 27 074

កាតទី3៖ សម្រាប់អ្នកដែលជ្រើសរើសកាតទី៣ សារពីឋានសួរផ្ញើរមកថា អ្នកជាមនុស្សត្រង់និងយកចិត្តទុកដាក់ពីមនុស្សជុំវិញខ្លួន តែអ្នកគួរតែមើលឱ្យស៊ីជម្រៅពីមនុស្ស ព្រោះមនុស្សដែលមករកអ្នកពេលខ្លះល្អតែខាងមុខលុះក្រោយខ្នងបែរជាលួចចាក់អ្នកទៅវិញ អ្នកខ្លះមកប្រើភាពស្មោះត្រង់ជាមួយអ្នកដើម្បីទាញយកប្រយោជន៍ពីអ្នកតែប៉ុណ្ណោះ ដូច្នេះអ្នកត្រូវចេះជ្រើសរើសនរណាម្នាក់ដែលអ្នកអាចទុកចិត្តបាន ម្យ៉ាងទៀតចំពោះពាក្យសម្តីត្រង់ទៅត្រង់មករបស់អ្នកពេលខ្លះវាធ្វើឲ្យខ្វះទឹកដម ធ្វើឲ្យមានកំហុសឆ្គងដោយសារសម្តីត្រង់ៗពេក ចូលព្យាយាមប្រើពាក្យទន់ភ្លន់តាមដែលអាចធ្វើបាន វាអាចធ្វើឲ្យជីវិតរបស់អ្នកកាន់តែងាយស្រួលជាងនេះ ៕

ប្រភព៖ បរទេស/ កែសម្រួល៖ Knongsrok