តើអ្នកជាមនុស្សឌឺកម្រិតណា? តោះ! មកសាកល្បងធ្វើតេស្តចិត្តសាស្ត្រងាយៗ

សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីធ្វើតេស្តចិត្តសាស្ត្រ មួយទៀតមកឲ្យប្រិយមិត្តពិនិត្យមើលការគិត និងបុគ្គលិកលក្ខណះពិតរបស់អ្នក តាមរយៈទម្លាប់បរិភោគរបស់អ្នក ហើយអានចម្លើយពិតនៅខាងក្រោម ។

Picsart_22 09 08_10 26 44 855

បញ្ជាក់៖ ត្រូវស្មោះត្រង់នឹងខ្លួនឯង មិនគួរលួចមើលចម្លើយមុនឡើយ បើមិនដូច្នោះការទស្សន៍ទាយនឹងក្លាយជាមោឃៈ ។

 

ជ្រើស​រើស​ទី1 មានភាពឌឺ 100% ៖ អ្នកជាមនុស្សប្រភេទមានអ្វីក្នុងចិត្ត នឹងបង្ហាញតាមរយៈទឹកមុខយ៉ាងច្បាស់ក្រឡែត ព្រោះអ្នកមិនមែនជាមនុស្សពូកែធ្វើពុត លាក់កំណួចនោះទេ ជាញឹក​ញាប់​អ្នកនឹងបដិសេធ​ភ្លាមៗ​ចំពោះ​មនុស្ស​ដែល​ព្យាយាម​​ប្រឌិតរឿង ហើយ​ចូល​មក​ដើម្បី​តែ​ទាញប្រយោជន៍។ ដោយឡែកត្បិតមើលពីសំបកក្រៅអ្នកដូចជារឹងមាំណាស់ តែតាមពិតអ្នកតែងតែមានភាពទន់ភ្លន់និងសប្បុរស តែង​តែ​តបស្នង​អំពើល្អដល់​អ្នក​ដទៃ ​ទោះបីជាពេលខ្លះឆាប់ខឹង ឆាប់តូចចិត្តក៏ដោយតែមួយ​ភ្លែតក៏បាត់ទៅវិញហើយ ។

ជ្រើស​រើស​ទី 2 មានភាពឌឺ 80% ៖ អ្នកជាប្រភេទមនុស្ស​​ដែល​មិន​ងាយ​ចុះញ៉ម ចូលចិត្តចរចារកយុត្តិធម៌ មិន​ចូល​ចិត្ត​ឲ្យគេខ្សែលើ ឬ​ចង្អុលបញ្ជាអ្នកតាមតែអំពើរចិត្តឡើយ អាចនិយាយបានថាអ្នកជាមនុស្សមានសញ្ញាអារម្មណ៍ដឹងមុន ដែលអ្នកដទៃមិនមានទៀតផង ។ លើសពីនេះអ្នកជាមនុស្សរវៀស ពូកែនិយាយស្តីជាមួយអ្នកដទៃ ចេះយល់ពីអារម្មណ៍អ្នកដទៃ នៅពេលអ្នកនិយាយឬពេលអ្នកធ្វើអ្វីមួយតែងតែមានលក្ខណៈពិសេសផ្ទាល់ខ្លួន នោះគឺឆន្ទៈនិងទំនួលខុសត្រូវរបស់អ្នក ។

ជ្រើស​រើស​ទី 3 មានភាពឌឺ 60% ៖ អ្នកគឺជាមនុស្សមនុស្សដែលអាចធ្វើបានគ្រប់យ៉ាង ហ៊ាន​លះបង់ស្មើរនឹងអាយុជីវិតដើម្បីសម្រេចគោលដៅ តែអ្វីដែលជាក្តីសង្ឃឹម​ពិតប្រាកដនោះគឺសុំត្រឹមមាននរណា​ម្នាក់​ចេះគាំទ្រ និង​យកចិត្តទុក​ដាក់ចំពោះអ្នក​ប៉ុណ្ណឹងគឺគ្រប់គ្រាន់ហើយ លើស​ពីនេះអ្នកច្រើនតែប្រើភាពស្ងៀមស្ងាត់ និងការសន្ទនាដ៏សាមញ្ញជំនួសដោយការប្រើពាក្យសម្តីអសុរស អ្នកមិនចូលចិត្តការសម្ដែងទេ អ្នកជាមនុស្សរឹងមាំ គិតច្រើនតែមិនសូវចេះបង្ហាញឲ្យអ្នកដទៃឃើញទេ។

ជ្រើស​រើស​ទី 4 មានភាពឌឺ 40% ៖ អ្នកជាប្រភេទមនុស្សដែលចូលចិត្តនិយាយនិងចរចា ជាមនុស្សម្នាក់ដែលមិនចូលចិត្តកប់ខ្លួនក្នុងភាពឯកា ប៉ុន្តែក្នុងជម្រៅចិត្តពេលខ្លះបែរមានអារម្មណ៍ឯកាខ្វះអ្នកយល់ចិត្ត និងចង់មានអ្នកគាំទ្រគ្នាទៅវិញទៅមក និយាយឲ្យចំទៅអ្នកជាមនុស្សម្នាក់ដែលមានប្រជាប្រិយភាពណាស់ មានមិត្តមានសង្គមច្រើនតែបែរជារកមនុស្សដែលទុកចិត្ត និងយល់ពីជម្រៅចិត្តពិតៗមិនបានទៅវិញ ៕

ប្រភព៖ បរទេស/ កែសម្រួល៖ Knongsrok