អ្នកណាៗក៏ចង់ឱ្យជីវិតបានល្អប្រសើរ ថ្ងៃមុខរស់នៅស្រួល ជោគជ័យធំដែរ។ ដូច្នេះហើយ នេះជារូបមន្តសម្ងាត់ដើម្បីជីវិតជោគជ័យ តែមនុស្សតិចណាស់ដែលអាចធ្វើបាន។ ចុះចំពោះអ្នក អាចធ្វើបានប៉ុន្មានចំណុចដែរ ៖
១. ធន់នឹងការងារលំបាក
កុំជឿលើសំណាង តែត្រូវជឿលើការខិតខំប្រឹងប្រែងដោយកម្លាំងញើសឈាមខ្លួនឯង។ ជោគជ័យធំ មិនអាចលេងផ្លូវកាត់បានឡើយ មនុស្សខ្លាំងពូកែ ត្រូវតែចេះធន់នឹងការងារលំបាក ទើបគេហៅអ្នកជោគជ័យ។
២. ចិត្តធ្ងន់ អត់ធ្មត់
បើអ្នកបាត់បង់ការអត់ធ្មត់ នោះអ្នកនឹងចាញ់ការប្រយុទ្ធមិនថាតូច ឬធំនោះឡើយ។ ដំបូងគ្មានអ្វីកើតឡើងទេ បន្ទាប់មកវាកើតឡើងបន្តិចម្តងៗ ហើយភ្លាមៗតែម្តង។ មនុស្សភាគច្រើនបោះបង់នៅដំណាក់កាលទីមួយ ដោយសារតែគេជាមនុស្សឆេវឆាវ មិនចេះអត់ធ្មត់។ មនុស្សដែលមិនចេះអត់ធ្មត់ ទោះជោគជ័យនៅចំពោះមុខ ក៏យកមិនបានដែរ។
៣. ការលះបង់
បើអ្នកមិនលះបង់ដើម្បីអ្វីដែលអ្នកចង់បានទេ អ្វីដែលអ្នកចង់បាននឹងក្លាយជាការលះបង់។ ត្រូវដឹងថា អ្វីគ្រប់យ៉ាងមានតម្លៃរបស់វា។ សំណួរសួរថា តើអ្នកត្រៀមខ្លួនរួចហើយឬនៅក្នុងការចំណាយវាសម្រាប់ជីវិតដែលអ្នកប្រាថ្នា?
៤. ភាពជាប់លាប់
ភាពស៊ីសង្វាក់គ្នា គឺជាអ្វីដែលបំប្លែងជាមធ្យមទៅជាឧត្តមភាព។ បើគ្មានភាពស៊ីសង្វាក់គ្នាទេ អ្នកនឹងមិនអាចទទួលបានភាពជោគជ័យធំជាងនេះឡើយ។
៥. មានច្បាប់វិន័យ
ការលើកទឹកចិត្តធ្វើឱ្យអ្នកឈានទៅមុខ ប៉ុន្តែការប្រៀនប្រដៅធ្វើឱ្យអ្នករីកចម្រើន។ វានឹងមានថ្ងៃដែលអ្នកមិន "មានអារម្មណ៍" ចង់ធ្វើវា។ អ្នកត្រូវតែឆ្លងកាត់ថ្ងៃទាំងនោះដោយមិនគិតពីអារម្មណ៍របស់អ្នក។
៦. មានទំនុកចិត្តលើខ្លួនឯង
ទំនុកចិត្ត នឹងធ្វើឱ្យជីវិតអ្នករឹតតែល្អប្រសើរ មនុស្សដែលមានទំនុកចិត្តខ្ពស់លើខ្លួនឯងធ្វើអ្វីក៏សម្រេចបានជោគជ័យធំដែរ៕
ប្រភព ៖ បរទេស / Knongsrok