ថ្ងៃមង្គលរបស់មិត្តភក្តិជិតស្និទ្ធយើង គ្មានអ្វីក្រៅពីពាក្យជូនពរឲ្យពួកគេចាប់ដៃជាមួយស្វាមី អាចបង្កើតនូវគ្រួសារដ៏កក់ក្តៅមួយឡើយ។ ប៉ុន្តែកូនចិត្តដែលនឹកនា និងមានអារម្មណ៍ថាបាត់បង់មនុស្សដែលធ្លាប់ដើរហើរទៅណាជាមួយនឹងគ្នា ក៏ពិបាកនឹងទទួលយកដូចគ្នា។
ទឹកភ្នែកបន្លំទុក្ខសោក លាយឡំនឹងអារម្មណ៍រំភើបអបអរ តែចាប់ពីថ្ងៃដែលមិត្តរបស់យើងចូលរោងការហើយទៅ យើងមិនអាចទៅណាមកណាដោយសេរីជាមួយគ្នាបានទៀតឡើយ ណាមួយនាងជាប់បំពេញកាតព្វកិច្ចជាភរិយាល្អ មើលថែទុកដាក់ក្នុងផ្ទះ និងមើលថែប្តី ហើយបើនាងមានបុត្រទៀតនោះ ក៏កាន់តែកាត់បន្ថយពេលវេលាដែលធ្លាប់តែសប្បាយរីករាយជាមួយគ្នាកាលពីនៅយុវវ័យអស់រលីង។
ប៉ុន្តែអ្នកក៏ត្រូវរៀនទទួលយក ព្រោះវាជាធម្មជាតិដែលកំណត់ឲ្យមនុស្សប្រុសស្រីចាំបាច់ត្រូវចាប់ដៃគ្នារៀបការ និងបង្កើតជាគ្រួសារថ្មី ពោលមិនអាចនៅលាវសប្បាយបែបខ្លួនទំនេររហូតនោះទេ។
តើនរណាខ្លះធ្លាប់កើតមានអារម្មណ៍ចាក់ដោតបែបនេះ? តើអ្នកធ្លាប់បានឆ្លងកាត់ពេលវេលាសោកស្តាយមួយនោះហើយឬនៅ?
រក្សាសិទ្ធ៖ Knongsrok