ជំពូក​មនុស្ស ៤ ប្រភេទ​នេះ ដាច់ខាត​កុំ​ទាក់ទង​ឲ្យ​សោះ ប្រយ័ត្ន​ស្ពាយទុក្ខដាក់ខ្លួន

ជា​រៀងរាល់​ថ្ងៃ​យើង​ជួប​នៅ​មនុស្ស​ប្លែក​មុខ​ជា​ច្រើន​ខុសៗ​ពី​គ្នា ហើយ​ទន្ទឹម​នឹង​នោះ​យើង​ក៏​មិន​អាច​ដឹង​ច្បាស់​ថា​នរណា​ម្នាក់​ល្អ នរណា​ម្នាក់​អាក្រក់​ដោយ​មើល​តែ​មួយ​ពព្រិច​ភ្នែក​បាន​ដែរ។ ប្រសិន​អ្នក​ជ្រុល​នឹង​រាប់អាន​នរណា​ម្នាក់​ហើយ សូម​សិក្សា​ពី​គេ​ឲ្យ​ច្បាស់​សិន ជៀសវាង​ខាតបង់​ពេលវេលា​និង​ទឹកចិត្ត​ល្អៗ​របស់​យើង​ទៅ​លើ​នរណា​ម្នាក់​នោះ។

0

T

យើង​បង្ហាញ​ពី​មនុស្ស ៤ ប្រភេទ​ដែល​អ្នក​គួរ​ជៀស​ឆ្ងាយ ហើយ​បើ​អាច​កុំ​រាប់អាន​ឲ្យ​សោះ៖

១) មនុស្ស​ចូលចិត្ត​រុញ​កំហុស​ឲ្យ​អ្នក​ដទៃ

4

មនុស្ស​គេ​ត្រឹមត្រូវ​បើ​ដឹង​ខុស នឹង​ទទួល​ខុស​ហើយ​ធ្វើ​ការ​កែប្រែ ប៉ុន្តែ​ជំពូក​មនុស្ស​មួយ​ប្រភេទ​ទៀត​ពេល​ខ្លះ​ខុស​ហើយ បើ​ជា​មិន​ដឹង​ខុស​និង​ចូលចិត្ត​រុញ​កំហុស​នោះ​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក។ ប្រភេទ​មនុស្ស​បែប​នេះ​គឺ​មិន​ចូលចិត្ត​ទទួល​ស្គាល់​ការ​ពិត​ទេ ហើយ​ក៏​គ្មាន​ថ្ងៃ​អាច​អភិវឌ្ឍ​​ខ្លួន​បាន​ដែរ។

២) មនុស្ស​ខ្សែ​លើ

1

ពាក្យ​នេះ​យើង​ឧស្សាហ៍​លឺ​ខ្លាំង​ណាស់ ព្រោះ​មាន​មនុស្ស​ជា​ច្រើន​ដែល​មិន​សូវ​ចេះ​នៅ​ក្រោម​គេ​ឡើយ ពោល​គ្រប់​ពេល​គ្រប់​រឿង​ទាំង​អស់ រមែង​មើល​ឃើញ​តែ​ប្រយោជន៍​ដល់​ខ្លួន​ឯង ឬ​យើង​និយម​ហៅ​ថា​មនុស្ស​ខ្សែ​លើ​នោះ​ឯង។

៣) មនុស្ស​ដែល​ចេះ​តែ​ត្រូវ​គ្រប់​ពេល

F

2

ស្រដៀង​នឹង​ប្រភេទ​មនុស្ស​ទី​មួយ​ដែរ ដោយ​ប្រភេទ​នេះ​ជា​មនុស្ស​មិន​ចេះ​ស្តាប់​ហេតុផល មិន​ចេះ​ទទួល​យក​គំនិត​យោបល់​ពី​អ្នកដទៃ ហើយ​ដឹង​តែ​ការ​និយាយ ការ​គិត​របស់​ខ្លួន​គឺ​សុទ្ធ​តែ​ត្រូវ​ទាំង​អស់។

៤) ចូលចិត្ត​យក​ការ​ខឹង​សម្បា​មក​បាំង​មុខ

3

ឲ្យ​តែ​ពេល​និយាយ​មិន​ត្រូវ​គ្នា​តិច ខឹង ប៉ះពាល់​តិច ខឹង វា​ជា​រឿង​មិន​ល្អ​ឡើយ ព្រោះ​គ្រប់​យ៉ាង​គួរ​រក​វិធី​ដោះស្រាយ​ដោយ​សន្តិ​វិធី ហើយ​ក្នុង​នាម​យើង​ជា​អ្នក​រាប់​អាន​គេ ក៏​មិន​អាច​ទៅ​ទ្រ​គេ​រហូត​នោះ​ដែរ៕

រក្សា​សិទ្ធ៖ Knongsrok