នៅប្រទេសវៀតណាមយុវវ័យកំពុងនាំគ្នាភ្ញាក់ផ្អើលនិងសម្រុកទៅវត្តមួយកន្លែងនៅឯទីក្រុងហាណូយ ដែលគេជឿថាជាកន្លែងពូកែសក្ដិសិទ្ធិអាចផ្សំផ្គុំឲ្យអ្នកដែលនៅលាវឲ្យមានអ្នកស្រលាញ់បានយ៉ាងឆាប់រហ័ស ឬអ្នកដែលកំពុង Crush នរណាម្នាក់ ទៅៗគឺមិនខុសបំណងទេ។
បើតាមការចុះផ្សាយលើគេហទំព័រ Xaluanvnn.com ផ្ដួចផ្ដើមចេញពីនិស្សិតស្រីមួយរូបដែលនាងបានធ្វើការចែកចាយរឿងរ៉ាវពិតមួយលើបណ្តាញសង្គម ហើយទទួលបានការចាប់អារម្មណ៍ខ្លាំងបំផុតពីសំណាក់អ្នកប្រើប្រាស់ Facebook ក្នុងប្រទេសវៀតណាម។
វត្តនោះមានឈ្មោះថា Ha Hoa ស្ថិតក្នុងទីក្រុងហាណូយ ដោយគាប់ជួនថ្ងៃមួយនិស្សិតស្រីដែលរស់នៅទីក្រុងហូជីមិញ បានមកចូលរួមពិធីអាពាហ៍ពិពាហ៍នៅឯហាណូយ ហើយក៏បានឈានចូលទៅបន់ស្រន់នៅវត្តមួយនោះ ហើយជាលទ្ធផល Crush ក៏បើកភ្លើងខៀវ រហូតម្តាយខាង Crush នោះមកចូលស្តីដណ្តឹងនាងផ្ទាល់ទៀតផង។
ដំបូងឡើយនាងត្រឹមតែហ៊ាន Like លើការបង្ហោះក្នុងបណ្តាញសង្គមរបស់ Crush នាងតែប៉ុណ្ណោះ និងមិនធ្លាប់ណាត់ជួបគ្នានៅខាងក្រៅអ្វីនោះទេ លុះក្រោយទៅបន់ស្រន់នៅវត្តល្បីឈ្មោះនោះហើយ មកដល់ផ្ទះវិញស្រាប់តែលឺបងស្រីនាងប្រាប់ថា Crush ដែលនាងតាមស្នេហ៍ មកប្រាប់បងស្រីនាងផ្ទាល់ថានាងមានភាពក្លាហាន ហើយមិនចេះអៀន។ តាំងពីពេលភ្លើងខៀវបើកហើយមកអ្នកទាំងពីរក៏ចាប់ផ្តើមទាក់ទងគ្នា រហូតដល់បានជួបគ្នានៅខាងក្រៅ និងបើកប្រកូកប្រកាសទំនាក់ទំនងជាសាធារណៈ។
រហូតដល់ម្តាយរបស់ Crush នាងទៅគន់គូរមើលថ្ងៃល្អដើម្បីផ្សំផ្គុំរៀបអាពាហ៍ពិពាហ៍ឲ្យនាងនិង Crush នោះទៀតផង ហើយក៏សម្រេចថានឹងចូលរោងជ័យនៅចុងឆ្នាំ ២០២០ នេះហើយ។
ក្រោយផ្ទុះរឿងមួយនេះហើយគេឃើញយុវវ័យជាច្រើនបានសម្រុកមកបន់ស្រន់នៅវត្តអារាមមួយនេះ អ៊ីចឹងបើបានមកដល់វៀតណាម ហើយធ្វើដំណើរក្នុងទីក្រុងហាណូយកុំភ្លេចឈានចូលផងអ្នក Single គ្នាយើង!
ប្រែសម្រួល៖ Knongsrok | ប្រភព៖ www.xaluanvnn.com