ជាជាងការជ្រើសរើសនូវបុរសដែលមានរូបរាងសង្ហា អមសាច់ដុំក្បាលពោះ ៦ កង់ អ្នកគួរតែពិចារណាមើលឃើញមនុស្សប្រុសម៉ាប់ៗ ដោះក្បាលពោះខ្លះផង។ ពិតណាស់ការជ្រើសរើសបែបនោះ គឺជាជម្រើសនាំផលវិជ្ជមានមួយ នេះបើតាមការស្រាវជ្រាវ។
ក្រុមហ៊ុនកាយសម្បទារបស់អាមេរិក Planet Fitness បានឲ្យដឹងថាមនុស្សប្រុសកាន់តែដោះក្បាលពោះធំ ពួកគេកាន់តែមានភាពស្មោះត្រង់និងអាចយកឈ្នះបេះដូងនារីបានរហ័សបំផុត។
អ្នកខ្លះអាចមិនយល់ថាហេតុអ្វីពួកគេមិនព្រមសម្រករាង ហើយមានសាច់ហៀរបែបនេះ ដោយតាមពិតទៅដោយសារបុរសទាំងនោះរវល់ជាប់មើលថែក្រុមគ្រួសារ និងខិតខំធ្វើការខ្លាំងពេក រហូតដល់ថ្នាក់គ្មានពេលទៅហាត់ប្រាណដើម្បីសម្រកទម្ងន់។
ប្រភពដដែលបានចុះផ្សាយថាតាមការស្រាវជ្រាវប្រុសស្រីគ្រប់រូបឲ្យតែបាននៅក្បែរបុរសមានក្បាលពោះធំ គឺរមែងមានក្តីសុខច្រើនបំផុត។ តាមការស្រាវជ្រាវមួយផ្សេង ទៀតគឺ ៧៩ ភាគរយនៃមនុស្សប្រុសដែលមានដោះក្បាលពោះ គឺរមែងមានអារម្មណ៍រីករាយ តែងតែគិតវិជ្ជមាន ជាពិសេសគឺស្មោះត្រង់នឹងដៃគូខ្លាំង៕
ប្រែសម្រួល៖ Knongsrok |ប្រភព៖ Bestie.vn