ប្តូរ​ទម្លាប់​ការ​ហៅ​ទៅ! ៨ ពាក្យ​កម្ចី​ពី​វៀតណាម​សុទ្ធ​សាធ (បាញ់​ហយ បាញ់​ឆែវ បាញ់​កាញ់…) ខ្លះ​មាន​ឈ្មោះ​ខ្មែរ​យើង​ទេ​តើ

ការ​ប្រើប្រាស់​ភាសា​និយាយ​ទូទៅ​នៅ​ពេល​បច្ចុប្បន្ន មាន​ពាក្យ​ខ្លះ​ក៏​ជា​ពាក្យ​កម្ចី​ពី​បរទេស​ប៉ុន្តែ​គ្រប់​គ្នា​មិន​សូវ​ជាប់​ចាប់​អារម្មណ៍​នោះ​ទេ ជា​ពិសេស​គឺ​ទាក់ទិន​នឹង​ម្ហូប​អាហារ​ដែល​យើង​និយម​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​តែ​ម្តង។

Feature 5

Fn 2019 01 04 14 21 25 4

Khmer Valentine Sweet2

Maxresdefault (1)

មិន​មាន​ការ​បកស្រាយ​ច្បាស់ការ​ណា​មួយ ថា​មាន​ពាក្យ​ជំនួស​ពាក្យ​កម្ចី​ទាំង​អស់​នោះ​ឬ​អត់ ដោយ​ក្នុង​នោះ​យើង​លើក​យក​ពាក្យ​សាមញ្ញ​ចំនួន ៨ ដែល​មាន​ ៣ គត់​កន្លង​មក​មាន​ការ​បកស្រាយ​ពី​ប្រភព​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​ចំនួន។

ក្នុង​នោះ​ពាក្យ​កម្ចី​ពី​ប្រទេស​វៀតណាម​មាន​ដូច​ជា៖ បាញ់បែវ បាញ់ហយ បាញ់ឆែវ បាញ់ឌុក បាញ់កាញ់ សយ៉រ ម្ជូរយួន និង​បាញ់ចានឿក​ជា​ដើម។

ដោយ​ឡែក​មាន ៣ ពាក្យ​ដែល​យើង​បាន​ដឹង​ហើយ​ស្រាវជ្រាវ​តាម​ប្រភព​ផ្សេងៗ​កន្លង​មក​គឺ​នំ​បាញ់បែវ យើង​អាច​និយាយ​ជំនួស​ជា​ពាក្យ​ខ្មែរ​គឺ​ "នំ​ផ្លែ​អាយ" ស្រប​ពេល បាញ់ឆែវ គួរនិយាយថា "នំចាក់អំបែងស្នូល" និង​នំ​បាញ់​ចានឿក យើង​អាច​និយាយ​ជំនួស​ថា "នំ​អង្គុញ​អណ្តែត" វិញ។

Maxresdefault (2)

Maxresdefault (3)

Maxresdefault (4)

Maxresdefault

ចំពោះ​ពាក្យ​កម្ចី​ឯ​ទៀត​ប្រសិន​មាន​ប្រភព​ដើម​នៃ​ពាក្យ​ខ្មែរ​ត្រឹមត្រូវ​ណា​មួយ សុំ​ធ្វើ​ការ​បញ្ចេញ​មតិ​ចែករំលែក​ទាំង​អស់​គ្នា ពោល​គឺ​លើក​ស្ទួយ​ការ​ប្រើប្រាស់​ឈ្មោះ​ជា​ភាសា​ខ្មែរ​ពិតៗ ដើម្បី​កុំ​ឲ្យ​បាត់បង់​អត្តសញ្ញាណ​របស់​យើង!

រក្សាសិទ្ធ៖ Knongsrok