កាហ្វេមានរសជាតិឆ្ងាញ់ ប៉ុន្ដែតើមានពេលវេលាត្រឹមត្រូវ ដើម្បីញុំដែរឬទេ? បេក្ខជនម្នាក់ឈ្មោះ Steven Miller ជាអ្នកវិទ្យាសាស្ត្រផ្នែកប្រព័ន្ធសរសៃប្រសាទ បាននិយាយថា៖ ពេលវេលាល្អបំផុតដើម្បីញុំកាហ្វេ គឺបន្ទាប់ពីម៉ោង ៩:៣០ នាទីព្រឹក។
លោក Miller បានសិក្សាពីផលប៉ះពាល់នៃថ្នាំនានា ទៅលើខួរក្បាលដែលគេស្គាល់ថា Chronopharmacology នៅសាកលវិទ្យាល័យ Uniformed Services University of the Health Sciences នៅក្នុងរដ្ឋ Maryland ។
លោកបានពន្យល់ទៅកាន់ Gastropod ថាស្ត្រេសអ័រម៉ូន(stress hormone cortisol) ដែលសំរួលថាមពលរបស់យើងឡេីងខ្ពស់បំផុត នៅចន្លេះម៉ោង ៨ និង ៩ នៅពេលព្រឹក សម្រាប់មនុស្សដែលធ្វើការ ចាប់ពីម៉ោង៩ ដល់ ម៉ោង៥ និង មានកាលវិភាគការគេងជាទៀងទាត់។
ការជម្រុញថាមពលពីធម្មជាតិ សំរាប់រាងកាយរបស់យើង គឺទទួលបានក្នុងកំឡុងពេលម៉ោងនេះ មានន័យថាយើងមិនត្រូវការជំនួយបន្ថែម ពីកាហ្វេអ៊ីននោះទេ។ កម្រិតអរម៉ូន(cortisol) របស់យើងនឹងចាប់ផ្តើមធ្លាក់ចុះ បន្ទាប់ពីមាន ៩:៣០ a.m. ដូច្នេះអ្នកនឹងចង់ឱ្យវាកេីនឡេីងវិញ។
Gastropod ព្រមានថា៖ «ការណែនាំរបស់ លោក Miller គឺមិនមែនសុទ្ធតែត្រឹមត្រូវ សំរាប់មនុស្សគ្រប់រូបនោះទេ អ្នកដែលគេងមិនទៀងទាត់ ឬ អ្នកធ្វើការល្ងាច ឬ ពេលយប់ នឹងមានចង្វាក់ផលិតកម្មអរម៉ូនខុសគ្នា»។
ប្រភព៖ Businessinsider