ទម្លាប់ទាំង ៤ យ៉ាងនេះហើយ ដែលជាការខ្ជះខ្ជាយដ៏ធំបំផុតនៅក្នុងជីវិតរបស់យើងម្នាក់ៗ តែមានមនុស្សច្រើនណាស់ នៅតែមានទម្លាប់ទាំងនេះ មិនព្រមបោះបង់ចោល។
១. ការព្រួយបារម្ភហួសហេតុ
មនុស្សជាច្រើនតែងតែចូលចិត្តរំខានខ្លួនឯង ដោយភាពតានតឹង និងការព្រួយបារម្ភ។ ជីវិតនេះតែងតែមានការប្រែប្រួល ភាពលំបាក ដែលគ្មានអ្នកណាអាចទាយទុកជាមុនបាន។ ដូច្នេះ ជំនួសឱ្យការសន្សំនូវការព្រួយបារម្ភ ចូរព្យាយាមរស់នៅជារៀងរាល់ថ្ងៃដោយស្កប់ចិត្ត។
២. ការអាក់អន់ចិត្ត
ជីវិតដែលពោរពេញទៅដោយការខកចិត្ត នឹងលាងជម្រះសុភមង្គលទាំងអស់។ ការមិនពេញចិត្តនឹងកាលៈទេសៈ ការមិនពេញចិត្តនឹងអ្នកដទៃ... វានឹថធ្វើឱ្យខ្លួនឯងកាន់តែវេទនា។ ការរស់នៅដោយមិនពេញចិត្ត នឹងធ្វើឱ្យកម្លាំងរបស់អ្នកចុះខ្សោយ រារាំងការរីកចម្រើនរបស់អ្នក។ សូមឱ្យខ្លួនអ្នកក្លាហានប្រឈមមុខនឹងព្យុះដោយស្ងប់ស្ងាត់។
៣. ស្តីបន្ទោស
ពេលមានរឿងកើតឡើង តែងតែស្ដីបន្ទោសអ្នកដទៃ។ នៅពេលដែលអ្វីៗមិនអំណោយផល អ្នកត្រូវរៀនពីរបញ្ហា។ ការស្តីបន្ទោសមិនបានជួយអ្វីដល់អ្នកទេ វាកាន់តែធ្វើឱ្យអ្នកងងឹតងងុលចំពោះបញ្ហា និងកំហុសរបស់អ្នក។ មនុស្សឆ្លាតនឹងចេះមើលខ្លួនឯងជាមុនសិន ហើយស្វែងរកចម្លើយពីខ្លួន។ លុះត្រាតែយើងប្រើអាកប្បកិរិយាវិជ្ជមានដើម្បីប្រឈមមុខនឹងបញ្ហា យើងនឹងកាន់តែប្រសើរឡើង។
៤. ប្រៀបធៀប
មួយជីវិតនេះ ពេញចិត្តអត់? កុំចុះចាញ់នឹងអ្នកដទៃ កុំបន្ទាបខ្លួនដោយការប្រៀបធៀបខ្លួនឯងជាមួយនឹងអ្នកដទៃ។ មនុស្សគ្រប់រូបមានឱកាស និងជោគវាសនារៀងៗខ្លួន។ កុំប្រៀបធៀប ឬលើកតម្កើងអ្នកដទៃខ្លាំងពេក ព្រោះយើងមានតម្លៃបែបយើង គេមានតម្លៃបែបគេ៕
ប្រភព ៖ បរទេស / Knongsrok