មនុស្សឆ្លាត មានបញ្ញាពិតប្រាកដ នឹងចេះបែងចែកនូវអ្វីគួរ និងមិនគួរ ជាពិសេសគឺ របៀបនៃការនិយាយស្ដី។ យ៉ាងណាមិញ ក្នុងជីវិតប្រចាំថ្ងៃនេះមានរឿង ៣យ៉ាងហាមសួរ និង ៤ យ៉ាងហាមស៊ី ទើបជីវិតបានសុខសាន្ត សំណាងល្អជារៀងរាល់ថ្ងៃ។
១. រឿង ៣ យ៉ាងហាមសួរ
- កុំសួររកអាយុ
ការសួរនាំអំពីអាយុ គឺជាសំណួរដែលពេញនិយមបំផុតដែលត្រូវសួរនៅក្នុងទីក្រុង ប៉ុន្តែនៅតំបន់ជនបទក៏កម្រត្រូវបានគេសួរដែរ។ ស្ត្រី និងមនុស្សចាស់ មនុស្ស ពីរប្រភេទនេះ ដាច់ខាតហាមសួរនាំអំពីអាយុរបស់ពួកគេ។ កុំសួរមនុស្សចាស់ ជាពិសេសអ្នកដែលមានអាយុលើសពី ៩០ ឆ្នាំ។ មនុស្សចាស់នឹងមានអារម្មណ៍ថាពេលពួកគេឆ្លើយ នោះអាយុសង្ឃឹមរបស់ពួកគេនឹងខ្លី។
- កុំសួររឿងប្រាក់ចំណូល
ទោះគ្រួសារអ្នកដទៃមានលុយច្រើនប៉ុនណាក៏ដោយ វាជារឿងឯកជនរបស់ពួកគេ។ ប្រសិនបើអ្នកបន្តសួរអំពីប្រាក់ចំណូលរបស់អ្នកដទៃ វានឹងធ្វើឱ្យពួកគេមានអារម្មណ៍មិនមានសុវត្ថិភាព។
- កុំសួរពីជីវិតស្នេហារបស់អ្នកដទៃ
ដូចជាទ្រព្យសម្បត្តិ ជីវិតស្នេហា គឺជារឿងហាមឃាត់មិនឱ្យមនុស្សជាច្រើនដឹងឮនោះឡើយ។ មនុស្សជាច្រើនមានអារម្មណ៍ឈឺចាប់ចំពោះស្នេហារបស់ពួកគេ ដូច្នេះហើយ នេះជារឿងឯកជន ដាច់ខាតហាមសួរផ្ដេសផ្ដាស។
២. ៤ យ៉ាងហាមស៊ី
- កុំបរិភោគសាច់ឆ្កែ
សត្វឆ្កែ គឺជាអ្នកការពារដ៏មានសកម្មភាព និងស្និទ្ធស្នាលបំផុតរបស់មនុស្សុយើង ឆ្កែ ជាអ្នកថែរក្សាផ្ទះ ការពារដោយស្មោះត្រង់ ហើយថែមទាំងជួយយើងថែរក្សាទារកនៅផ្ទះផងដែរ។
- កុំបរិភោគសាច់គោ
សាច់គោមិនអាចបរិភោគបានទេ ព្រោះគោ គឺជាជំនួយដ៏ល្អសម្រាប់កសិករពេលធ្វើស្រែចម្ការ ហើយស្មើនឹងកម្លាំងពលកម្មនៅផ្ទះ តើអាចហូបបានដោយរបៀបណា?
- កុំបរិភោគសាច់សត្វស្លាប
សត្វស្លាបជានិមិត្តរូបនៃទ្រព្យសម្បត្តិ សត្វស្លាបដែលហើរមកផ្ទះបញ្ជាក់ថា សំណាងនឹងមកដល់។ នៅពេលដែលអ្នកស៊ីសាច់សត្វស្លាប ទ្រព្យសម្បត្តិរបស់អ្នកក៏នឹងហើរដោយគ្មានស្លាបដូចគ្នា។
- កុំបរិភោគសាច់អណ្តើក
អណ្តើកគឺជាសត្វតំណាងនៃភាពយូរអង្វែង។ អ្នកដែលចូលចិត្តបរិភោគសាច់អណ្តើកប្រាកដជាមិនអាចរស់បានយូរនោះឡើយ៕
ប្រភព ៖ បរទេស / Knongsrok