នៅរយៈពេល ១២០ ថ្ងៃទៅមុខ ឬ ៤ ខែបន្តបន្ទាប់នេះ តាមក្បួនហោរាសាស្រ្ត សម្រាប់អ្នកកើតឆ្នាំទាំង ៣ ដូចបង្ហាញខាងក្រោម នឹងមានរាសីឡើងខ្ពស់ត្រដែត ជោគជ័យទាំងលើការបង្កើតទ្រព្យ និងស្នេហា៖
អ្នកកើតឆ្នាំមមី (សេះ)
កាលពីដើមឆ្នាំ អ្នកកើតឆ្នាំមមីលំបាកច្រើនណាស់មកហើយ ពួកគេក៏បានចំណាយច្រើនណាស់ដែរ តែនៅពេលបន្ទាប់ ៤ ខែខាងមុខ ក៏ដល់ពេលដែលពួកគេទទួលបានទ្រព្យទាំងនោះត្រលប់មកវិញ ហើយអាចនឹងបានលើសពីការបាត់បង់ទៅទ្វេដងថែមទៀត។
ផ្កាយនាំសំណាងដ៏ធំបំផុតប្រចាំឆ្នាំ នឹងហោះចូលមកដល់សម្រាប់អ្នកកើតឆ្នាំមមី នៅចន្លោះពេល ១២០ ថ្ងៃខាងមុខ។ អ្នកធ្វើការ ក៏អាចនឹងមានឱកាសដំឡើងប្រាក់ខែ បានថ្នាក់លើឲ្យតម្លៃ ទទួលស្គាល់ការខិតខំប្រឹងប្រែង រីឯអ្នកធ្វើជំនួញក៏នឹងអាចសម្រេចគោលដៅហិរញ្ញវត្ថុដែលចង់បាន។ ផ្លូវទៅចាប់យកទ្រព្យ មានច្រើនច្រកណាស់សម្រាប់អ្នកកើតឆ្នាំមមីនាពេលខាងមុខ។
អ្នកកើតឆ្នាំមមែ (ពពែ)
មនុស្សដែលមានចិត្តសប្បុរសដូចជាអ្នកកើតឆ្នាំមមែ មិនងាយនឹងនឹងធ្លាក់យីអ៊ុនឡើយ ដោយទោះជួបបញ្ហា ក៏មានគេចាំជួយ ចាំស្រោចស្រង់ជានិច្ច។
យ៉ាងណាជោគជតារាសីរបស់ពួកគេនៅរយៈពេល ១២០ ថ្ងៃបន្ទាប់ គឺកាន់តែឡើងខ្ពស់ជាងពេលមុន ដោយអាចថាជាពេលវេលាសំណាងបំផុតប្រចាំឆ្នាំ ២០២១ នេះហើយ។ អ្នកនឹងទទួលបានការផ្លាស់ប្តូរវិជ្ជមានជាច្រើនក្នុងជីវិត ហើយអាចទទួលបានការឡើងឋានៈយសស័ក្ដិ មានគេស្រលាញ់រាប់អានច្រើនជាងពេលមុន។
អ្នកកើតឆ្នាំកុរ (ជ្រូក)
មនុស្សដែលកើតឆ្នាំកុរ ពួកគេដល់ពេលហើយដែលត្រៀមខ្លួនទទួលយកលាភសំណាងធំបំផុតប្រចាំឆ្នាំ ២០២១ ដោយរាប់ចាប់ពីចុងសប្ដាហ៍នេះតទៅ។
ប្រាក់ចំណូលនឹងហូរចូលយ៉ាងរលូន ដូចក្បូនដែលកំពុងបណ្ដែតតាមទឹកហូរ។ ប្រាក់ក្នុងកុងធនាគារនឹងឡើងច្រើនខ្ទង់ តែត្រូវចាំ ត្រូវបើកចិត្តសម្លឹងឃើញភាពវិជ្ជមានឲ្យបានច្រើនក្នុងពេលវេលាខាងមុខ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក