អ្នកកំពុងស្ថិតនៅក្នុងផ្លូវដ៏ងងឹតមួយពេលនេះ ហើយក៏មិនទាន់រកឃើញពន្លឺដែលអាចចាកចេញពីពិភពខ្មៅងងឹតនោះបានដែរ។ ពេលខ្លះអ្នកត្រូវការពាក្យលើកទឹកចិត្ត ពាក្យណែនាំដ៏ល្អ ដែលវាក៏អាចចូលរួមចំណែកជួយអ្នកបាន។
តាមរយៈអត្ថបទនេះ ចូរអ្នកជ្រើសរើសនូវរូបភាពទេវតាមួយ ក្នុងចំណោមទេវតាទាំង ៣ ហើយអូសទៅខាងក្រោមដើម្បីទទួលយកសារណែនាំដ៏ល្អ៖
ទេវតាទី ១
តាមពិតទៅនេះអាចថាជាពេលវេលាដ៏អំណោយផលសម្រាប់អ្នក ក្នុងការគិតពីផែនការណ៍ជីវិតនៅពេលបន្ទាប់។ ដកដង្ហើមឲ្យបានវែងៗ គិតឲ្យជ្រៅ ហើយត្រៀមខ្លួននឹងទទួលយកការផ្លាស់ប្តូរ។
អ្នកប្រាកដជានឹងទទួលបានជោគជ័យ ប្រសិនអ្នកជឿជាក់លើខ្លួនឯងពិតប្រាកដ។ បញ្ហាពេលនេះត្រូវគិតថា វាគ្រាន់ជាសាកល្បងចិត្តអ្នកតែប៉ុណ្ណោះ ហើយអ្នកមិនអន់ដល់ម្លឹងទេ ព្រោះរឿងកន្លងមកអ្នកធ្លាប់បានឆ្លងកាត់លំបាកជាងហ្នឹងទ្វេដង។ តុះដល់ពេលក្រោកឈរហើយ យកបញ្ហាមកធ្វើជាការប្រកួតប្រជែងសម្រាប់ជីវិត ចូរកុំខ្លាចវា ហើយញញឹមដើរទៅរកវាជានិច្ច។
ទេវតាទី ២
មនុស្សយើងការរៀនសូត្រគឺមិនចេះចប់នោះទេ ហើយមិនមែនសំដៅទៅលើការចាប់យកជំនាញអ្វីថ្មីឡើយ តែជាការរៀន និងសិក្សាពីអ្វីដែលអ្នកបាននឹងកំពុងជួបប្រទះ។
ទេវតាទី ២ ប្រាប់មកថា នេះជាពេលវិជ្ជមានដែលអ្នកត្រូវគិតអំពីការផ្លាស់ប្តូរក្នុងជីវិត ជាពេលដែលត្រូវចាប់យកឱកាសនៃការអភិវឌ្ឍខ្លួន។ វាអាចពិបាកបន្តិចនៅចំណុចចាប់ផ្តើម តែក្រោយឆ្លងកាត់ប៉ុន្មានខែទៅមុខ នោះវានឹងក្លាយជាផល ដែលអាចបង្កើតប្រយោជន៍សម្រាប់អ្នកវិញហើយ។
ទេវតាទី ៣
មួយរយៈពេលចុងក្រោយនេះ តាមពិតទៅសមត្ថភាពរបស់អ្នកនៅតែមាន ប៉ុន្តែអ្នកខ្វះកម្លាំងចិត្ត ខ្វះអ្នកជំរុញ ទើបធ្វើឲ្យរាងកាយហាក់មានសភាពស្ពឹកស្រពន់ សឹងតែពេលខ្លះឃើញលុយនឹងមុខ ក៏មិនដឹងថាយកមកដើម្បីគោលដៅអ្វី។
អ្នកមានឱកាសច្រើនណាស់ក្នុងជីវិត តែអ្នកពុំបានដាក់ចិត្តចាប់យកវា នោះក៏ដោយសារតែអ្នកខ្វះកម្លាំងចិត្ត។ វាដល់ពេលហើយដែលអ្នកត្រូវញញឹមសម្រាប់ខ្លួនឯង រៀនលើកទឹកចិត្តខ្លួនឯង ហើយត្រូវចាំថា បង្កើតវាឲ្យចេញជាផ្លែផ្កា ហើយគ្រប់យ៉ាងនៃជីវិតនឹងមកតាមក្រោយ។ បើហត់ខ្លាំង ក៏សម្រាកបន្តិចទៅ តែកុំឈប់ កុំបោះបង់ ហើយកុំដើរថយក្រោយឲ្យសោះ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក