ជ្រើសរើស​រូបភាព​មួយ ដើម្បី​ដឹង​ថា​តើ​នឹង​មាន​អ្វី​កំពុង​រង់ចាំ​អ្នក​នៅ​ពេល​ខាង​មុខ?

​ថ្ងៃ​នេះ​យើង​មក​តេស្ត​បែប​វិទ្យាសាស្រ្ត​ថ្មី​មួយ​ទៀត ដោយ​តម្រូវ​ឲ្យ​អ្នក​ជ្រើសរើស​រូបភាព​មួយ ក្នុង​ចំណោម​រូបភាព​ទាំង ៣ ដើម្បី​ដឹង​ថា​តើ​នៅ​ពេល​ខាង​មុខ អ្នក​នឹង​ជួប​រឿងរ៉ាវ​អ្វី​ក្នុង​ឆាក​ជីវិត៖

រូបភាព​ទី ១

1

នៅ​ខាង​មុខ​នេះ ជា​ពេលវេលា​ដែល​មមាញឹក អាច​ថា​មាន​រឿងរ៉ាវ​រវល់​ជា​ច្រើន​នឹង​កើង​ឡើង​ក្នុង​ជីវិត​អ្នក ហើយ​វា​នឹង​មាន​បញ្ហា​មួយ​ចំនួន តែ​បង្កប់​ក្នុង​បញ្ហា​នោះ ក៏​ជា​លាភ​សំណាង​សម្រាប់​អ្នក​ខ្លះ​ដែរ។

អ្នក​ត្រូវ​មាន​តុល្យភាព​ក្នុង​ជីវិត​ខាង​មុខ​នេះ ដោយ​មិន​ត្រូវ​ឲ្យ​បញ្ហា​មក​គ្របដណ្តប់​ចិត្ត​អ្នក​បាន​ឡើយ។ បើ​ចង់​ទទួល​បាន​ការ​ផ្លាស់ប្តូរ​ធំ អ្នក​ក៏​ត្រូវ​លះបង់​ធំ​ដូច​គ្នា។

រូបភាព​ទី ២

2

នៅ​ពេល​ខាង​មុខ អ្នក​នឹង​មាន​ឱកាស​ផ្លាស់ប្តូរ​នូវ​វិសាលភាព​ដ៏​ធំ​ក្នុង​ជីវិត អាច​ថា​ផ្លូវ​បំបែក​ខាង​មុខ​នេះ ជា​លាភ​សំណាង​ដល់​អ្នក​ហើយ។ ប៉ុន្តែ​សំខាន់ គឺ​អ្នក​ត្រូវ​រក្សា​ឥរិយាបថ​វិជ្ជមាន និង​ការ​ជឿជាក់​លើ​ខ្លួន​ឯង នោះ​ទើប​ជា​កម្លាំង​ជំរុញ​ពិត​ប្រាកដ​ដែល​អ្នក​ត្រូវ​តែ​មាន។

បើក​បេះដូង​ទទួល​យក​ការ​ផ្លាស់ប្តូរ​ទៅ​កាន់​ចំណុច​ថ្មី កុំ​គិត​ថា​តែ​រឿង​មិន​ល្អ​ច្រើន​ពេក ហើយ​ចាំ​មើល​ទៅ​នឹង​មាន​រឿង​ភ្ញាក់ផ្អើល​មួយ​កើត​ឡើង​មក​លើ​អ្នក។

រូបភាព​ទី ៣

3

អ្នក​ហាក់​មាន​អារម្មណ៍​ថា ខ្លួន​ឯង​គ្មាន​អ្នក​យល់​ចិត្ត អ្នក​រស់នៅ​ដោយ​ភាព​សោកសៅ ចង់​ចែករំលែក​បញ្ហា​ទៅ​កាន់​អ្នក​ដទៃ​ក៏​ពិបាក ព្រោះ​មិន​ដឹង​ថា​និយាយ​ទៅ​កាន់​នរណា។ យ៉ាង​ណា​នៅ​ពេល​ខាង​មុខ​នេះ អ្នក​នឹង​រក​ឃើញ​ថា មាន​មនុស្ស​គួរ​ឲ្យ​ទុក​ចិត្ត​ម្នាក់ គេ​ចូល​មក​ក្បែរ​អ្នក គេ​មិន​បាន​សម្លឹង​ឃើញ​ប្រយោជន៍​របស់​អ្នក​ទេ តែ​គេ​ពេញចិត្ត​នឹង​ជួយ​អ្នក​ពិត​ប្រាកដ ហើយ​គេ​នឹង​ត្រួសត្រាយ​ទាញ​ដៃ​អ្នក​ចេញ​ពី​បញ្ហា​មួយ​នោះ។ បើ​បាន​ជួប​គេ​ហើយ កុំ​ភ្លេច​ថែរក្សា​គេ​ឲ្យ​បាន​ល្អ​ផង៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក