ជ្រើសយកបេះដូង ១ អាចដឹងថា ពេលនេះគួរធ្វើយ៉ាងណាឱ្យស្នេហារបស់អ្នកកាន់តែរីកចម្រើន និងប្រសើរឡើងវិញ

ទម្រាំតែអាចស្រលាញ់គ្នា និងរស់នៅជាមួយគ្នាបាន គូស្នេហ៍ជាច្រើនប្រហែលជាឆ្លងកាត់ការលំបាក និងឧបសគ្គជាច្រើនហើយ។ ទោះបានស្រលាញ់គ្នាហើយពិតមែន តែដើម្បីឱ្យស្នេហាគង់វង្ស អ្នកគួរតែរកវិធីថែរក្សាស្នេហារបស់អ្នកឱ្យកាន់តែផ្អែមល្ហែម និងរីកចម្រើនជាមួយគ្នា។

តែធម្មតាចានក្នុងរាវ គូស្នេហ៍តែងតែមានបញ្ហា និងប្រេះឆាខ្លះហើយ ដែលត្រូវតែរកដំណោះស្រាយ និងរកស្នេហាឱ្យកាន់តែប្រសើរដូចមុន។

ដូច្នេះមកមើលការទស្សន៍ទាយខាងក្រោម ដោយការជ្រើសរើសបេះដូងពីលេខ ១ ដល់លេ៧ នឹងទាយដឹងថាគួរតែធ្វើយ៉ាងណាឱ្យស្នេហារបស់អ្នកមានសុភមង្គលផ្អែមល្ហែមវិញ ៖

១២៣៤

# លេខ ១

Heart 1 By Melanie Jade Rummel

ដើម្បីឱ្យស្នេហារបស់អ្នកកាន់តែប្រសើរឡើង អ្វីដែលអ្នកត្រូវធ្វើត្រូវតែហ៊ានបង្ហាញប្រាប់ពីអារម្មណ៍ពិតរបស់អ្នកដោយភាពស្មោះត្រង់ និងកុំមានការលាក់លៀម។ ដៃគូស្នេហារបស់អ្នកនឹងមិនដឹងថាអ្នកត្រូវការអ្វី ចង់បានអ្វី ខឹងរឿងអី និងគិតអ្វីនោះទេ បើអ្នកមិននិយាយចេញមកនោះ ដូច្នេះចង់ឱ្យស្នេហាកាន់តែប្រសើរជាងមុន គួរតែលើកយកបញ្ហាដែលអ្នកចង់រ៉ាយរាប់ ប្រាប់ទៅដៃគូរបស់អ្នកឱ្យបានដឹង ចៀសវាងការអាក់អន់ស្រពន់ចិត្ត ខឹងគ្នា និងយល់ច្រលំនឹងគ្នាដោយគ្មានហេតុផល។

# លេខ ២

Heart 2 By Melanie Jade Rummel

ដើម្បីឱ្យស្នេហារបស់អ្នកកាន់តែប្រសើរ អ្វីដែលអ្នកត្រូវធ្វើពេលនេះគឺឈប់សង្ឃឹម និងចង់ឱ្យដៃគូរបស់អ្នកធ្វើអ្វីគ្រប់យ៉ាងតាមអ្នក។ អ្នកត្រូវដឹងថាមនុស្សម្នាក់ៗសុទ្ធតែមានចរិត គំនិត និងការយល់ឃើញខុសៗគ្នា ដូច្នេះអ្នកមិនគួរបង្ខំគេឱ្យធ្វើអ្វីដែលគេមិនចង់ធ្វើ ឬចង់ឱ្យគេធ្វើអ្វីតាមដែលអ្នកចង់បាននោះទេ អ្នកត្រូវតែទទួលស្គាល់អ្វីដែលជាគេ អ្វីដែលជាចរិតពិតរបស់គេ ហើយព្យាយាមសម្របសម្រួលគ្នា និងគាំទ្រគ្នាវិញទៅមកល្អជាង ពិសេសឱ្យតម្លៃ និងផ្តល់ក្តីស្រលាញ់ដោយក្តីយោគយល់មេត្តាធម៌។

# លេខ ៣

Heart 3 By Melanie Jade Rummel

ដើម្បីឱ្យស្នេហារបស់អ្នកប្រសើរឡើង អ្នកមិនត្រូវបង្ហាញគំនិត និងផ្តល់មតិយោបល់ទៅដៃគូរបស់អ្នកច្រើនពេកទេ អ្នកត្រូវដឹងថាដៃគូរបស់អ្នក ពេលខ្លះគេចង់ធ្វើអ្វីដោយគំនិតរបស់ខ្លួនគេផ្ទាល់ដែរ។ ដូច្នេះបណ្តោយឱ្យគេគិត និងធ្វើអ្វីដែលគេចង់ធ្វើដោយខ្លួនឯងចុះ ហើយប្តូរពីការឱ្យយោបល់ និងចេះដឹងរឿងដៃគូពេក អ្នកគ្រាន់តែបង្ហាញការគាំទ្រពីក្រោយ ផ្តល់កម្លាំងចិត្ត និងក្តីស្រលាញ់ពីចម្ងាយវិញ។ ពិសេសយកពេលវេលាដែលខ្វល់ពីគេ អ្នកអាចយកមករៀបចំដំណើរជីវិតខ្លួនឯងឱ្យច្រើនឡើងប្រសើរជាង។

# លេខ ៤

Heart 4 By Melanie Jade Rummel

ដើម្បីឱ្យស្នេហារបស់អ្នកកាន់តែប្រសើរឡើង អ្វីដែលអ្នកធ្វើនៅពេលនេះគឺរក្សាគន្លាត និងផ្តល់ពេលវេលាឱ្យដៃគូរបស់អ្នកឱ្យបានច្រើន កុំតឹងតែងរហូតគេគ្មានពេលវេលាទំនេរដកដង្ហើមអី។ អ្នកគួរតែផ្តល់ពេលវេលាឱ្យគេធ្វើរឿងដែលគេចង់ធ្វើ ផ្តោតអារម្មណ៍ធ្វើការដែលគេចង់ធ្វើ និងមានពេលវេលាផ្ទាល់ខ្លួនសម្រាប់ខ្លួនឯង ជាមួយមិត្តភក្តិ និងក្រុមគ្រួសាររបស់គេផង។

អ្នកអាចផ្តល់ក្តីស្រលាញ់ដូចធម្មតា និងផ្តល់ការគាំទ្រដល់គេពីចម្ងាយបាន ហើយគួរតែទុកវេលាសម្រាប់ខ្លួនឯង ផ្តោតលើខ្លួនឯង និងអនាគតខ្លួនឯងផង មិនមែនយកពេលដែលតឹងតែង និងហួងហែងគេពេកនោះទេ។

# លេខ ៥

Heart 5 By Melanie Jade Rummel

ដើម្បីឱ្យស្នេហារបស់អ្នកកាន់តែប្រសើរឡើង អ្វីដែលអ្នកត្រូវធ្វើគឺផ្តល់ពេលវេលា ផ្តល់ការគាំទ្រ ផ្តល់ក្តីស្រលាញ់ស្និទ្ធស្នាលដល់គូស្នេហ៍របស់អ្នកឱ្យបានច្រើនជាងនេះ។ ការធ្វើហីៗ មិនខ្វល់ មិនរវល់ មិនសួរនាំ និងមិនបង្កើតភាពស្និទ្ធស្នាលដល់ក្តីស្នេហារបស់អ្នក នឹងធ្វើឱ្យស្នេហារបស់អ្នករង្គោះរង្គើ ប្រេះឆា និងអាចមានរឿងអន់ចិត្ត ឬយល់ច្រលំចំពោះគ្នានឹងគ្នាក៏ថាបាន។

ដូច្នេះផ្តល់ការគាំទ្រ និងផ្តល់ភាពផ្អែមល្ហែមស្និទ្ធស្នាលបន្ថែមនឹងធ្វើឱ្យដៃគូរបស់អ្នករីករាយ មានភាពកក់ក្តៅ និងអាចធ្វើឱ្យស្នេហារបស់អ្នកកាន់តែរីកចម្រើនផងដែរ។

# លេខ ៦

Heart 6 By Melanie Jade Rummel

ដើម្បីធ្វើឱ្យទំនាក់ទំនងរបស់អ្នកប្រសើរឡើងនាពេលនេះ គឺត្រូវចំនាយពេលខ្លះសំរាប់ខ្លួនឯង។ អ្នកត្រូវការពេលវេលាដើម្បីមើលថែខ្លួនឯង ស្រលាញ់ខ្លួនឯង និងធ្វើរឿងមួយចំនួនសម្រាប់អនាគតខ្លួនឯង ជាជាងយកពេលទៅយកចិត្តទុកដាក់នឹងរឿងស្នេហាច្រើនពេក។ អ្នកក៏អាចពន្យល់ប្រាប់ដៃគូរបស់អ្នកផងដែរថាអ្នកកំពុងតែធ្វើរឿងសម្រាប់ខ្លួនឯង ដូច្នេះដៃគូរបស់អ្នកអាចនឹងយល់ច្បាស់ពីអ្នក ថែមទាំងផ្តល់កម្លាំងចិត្ត និងការគាំទ្រដល់អ្នកផងដែរ។

# លេខ ៧

Heart 7 By Melanie Jade Rummel By Melanie Jade Rummel

ដើម្បីធ្វើឱ្យទំនាក់ទំនងរបស់អ្នកប្រសើរឡើងនាពេលនេះ គឺត្រូវរៀបចំពេលវេលាពិសេសជាមួយគូស្នេហ៍របស់អ្នក។ ស្វែងរកពេលវេលានៅជាមួយគ្នាឱ្យបានច្រើន ដែលនាំឱ្យជីវិតគូរបស់អ្នកកាន់តែមានភាពរីករាយ សុភមង្គល និងមានអារម្មណ៍ថាគិតគូ ហើយគាំទ្រគ្នាទៅវិញទៅមក ។ អ្នកប្រហែលជាមានពេលវេលារវល់រៀងៗខ្លួន តែមិនត្រូវទុកគ្នាចោល មិនរវល់នឹងគ្នា ដែលនាំឱ្យស្នេហារបស់អ្នកមានភាពប្រេះឆាផងដែរ៕

រក្សាសិទ្ធ៖ ក្នុងស្រុក

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក