ក្នុងជីវិតរបស់មនុស្សយើងម្នាក់ៗ មានលាក់ទុកនូវរឿងរ៉ាវរាប់មិនអស់ ដែលខ្លះក៏អាចបរិយាយចែករំលែកទៅខាងក្រៅ ហើយខ្លះត្រឹមតែបៀមទុកម្នាក់ឯង សឹងតែរកផ្លូវចេញមិនបាន។
យ៉ាងណាក្នុងអត្ថបទនេះ យើងសូមចូលរួមចំណែកដឹងលឺតាមរយៈការធ្វើតេស្តបែបវិទ្យាសាស្រ្ត ដោយអ្នកគ្រាន់តែជ្រើសរើសនូវរូបភាព ១ ក្នុងចំណោមរូបភាពទឹកធ្លាក់ទាំង ៦ ហើយមកផ្ទៀងផ្ទាត់ការយល់ឃើញរបស់យើងដូចខាងក្រោម៖
រូបភាពទី ១
អ្នកជាមនុស្សម្នាក់ដែលមានចិត្តល្អ មានសប្បុរសធម៌ជាមួយមនុស្សជុំវិញខ្លួន។ អ្នកពេញចិត្តនឹងជួយអ្នកដទៃ បើទោះបីជារឿងនោះមិនចាំបាច់ក៏ដោយ។
ប៉ុន្តែអ្នកខ្លួនឯងជាមនុស្សលាក់អារម្មណ៍ ដែលស្ថិតនៅគ្រប់ស្ថានភាពអ្នកនៅតែញញឹម រក្សាឆន្ទៈបង្ហាញមិនឲ្យគេឃើញថាខ្លួនឯងលំបាក ទាំងដែលការពិតគឺក្នុងចិត្តមានការតប់ប្រមល់ នឿយហត់ខ្លាំងណាស់។ ជឿទៅអ្នកនៅតែខ្លាំង អ្នកនៅតែអាចធ្វើបាន ចូរបន្តភាពរឹងមាំរបស់អ្នកដដែល តែត្រូវចាប់យកឱកាសបង្ហាញពីភាពអស្ចារ្យរបស់អ្នកទៅពិភពខាងក្រៅឲ្យបាន។
រូបភាពទី ២
អ្នកមិនមែនជាមនុស្សយន្តនោះទេ ហើយបើទោះបីជាគ្រឿងម៉ាស៊ីន ក៏វាត្រូវការពេលសម្រាកផងដែរ។ ពេលខ្លះអ្នកសម្រេចការងាររបស់ខ្លួនរួចរាល់ហើយ តែនៅទទួលបន្ទុកមកជួយការងារអ្នកក្បែរខ្លួនថែមទៀត។
អ្នកហត់ពេកហើយ ចូរសម្រាកបន្តិចទៅ យកភាពស្ងប់ស្ងាត់ដាក់ខ្លួនបន្តិចទៅ សឹមបន្តភាពជាខ្លួនឯងទៅមុខទៀត ហើយកុំបោះបង់ក្តីស្រមៃរបស់ខ្លួនឯងឲ្យសោះ។
រូបភាពទី ៣
ទម្លាប់តាំងពីដើមមកហើយ អ្នកចង់បានអ្វី ត្រូវការអ្វី គឺអ្នករមែងដាក់គោលដៅនិងរៀបចំខ្លួនដើម្បីយកវាដោយខ្លួនឯង។ អ្នកមិនមែនជាមនុស្សដែលពឹងផ្អែកលើអ្នកដទៃនោះទេ។
យ៉ាងណាចូរអ្នកបន្តបែបនេះទៀត ព្រោះជាការពិតគំនិតយោបល់របស់អ្នកដទៃ មិនអាចជួយអ្នក ១០០ ភាគរយបានឡើយ ហើយការរិះគន់មួយចំនួនក៏មិនសុទ្ធតែទាមទារឲ្យអ្នកផ្លាស់ប្តូរនោះដែរ។ ប៉ុន្តែមួយរយៈនេះ ពាក្យពេចន៍របស់គេនៅតែដក់ជាប់ក្បែរត្រចៀកអ្នក តាមលងអារម្មណ៍អ្នក ឲ្យគេងមិនបានស្កប់ស្កល់ អ៊ីចឹងវាដល់ពេលដែលអ្នកត្រូវផ្លាស់ប្តូរការគិតបែបហ្នឹងហើយ។
រូបភាពទី ៤
ជារូបភាពដែលទាក់ទងនឹងក្តីស្រលាញ់។ អ្នកហាក់កំពុងស្រលាញ់នរណាម្នាក់ តែមិនហ៊ាននិយាយទៅកាន់គេ មិនក្លាហាននឹងសារភាពប្រាប់ទៅគេ ព្រោះខ្លួនឯងគិតថាខ្លួនឯងមិនសក្តិសមនឹងគេទាល់តែសោះ។
អ្នកខ្លាចបំផុត គឺចម្លើយបដិសេធ ពីមនុស្សដែលខ្លួនស្រលាញ់បំផុត។ វាដល់ពេលដែលត្រូវក្លាហានឡើងហើយ ហើយក៏មិនត្រូវឲ្យការស្រលាញ់មកលងបន្លាចខ្លួនឯងអ៊ីចឹងទៀតដែរ។ បើអ្នកស្រលាញ់គេពិត អ្នកគួរតែសាកល្បងប្រាប់ទៅគេ ទោះចម្លើយបែបណាក៏វាធ្វើឲ្យអ្នកអស់ចិត្ត ហើយដឹងថាខ្លួនឯងត្រូវការកែតម្រូវអ្វីខ្លះដែរ។
រូបភាពទី ៥
អ្នកជាប្រភេទមនុស្សផ្សងព្រេង ហ៊ានប្រឈមនឹងហានិភ័យ ហើយក៏មិនខ្លាចនឹងការសាកល្បងថ្មីដែរ។ តែអ្វីដែលជាបញ្ហារបស់អ្នកពេលនេះ គឺបែងចែកមិនដាច់រវាងពាក្យល្អ អាក្រក់របស់មាត់អ្នកដទៃ។
អ្នកបែងចែកសឹងតែលែងត្រូវថាតើនរណាគេគិតល្អមកលើអ្នក នរណាគេមានបំណងមិនល្អមកលើអ្នក។ ចូរសម្រាកបន្តិចសិន ហើយមើលតាំងពីដើមមកវិញ ហើយព្យាយាមគិតឲ្យបានល្អិតល្អន់ បើច្បាស់លាស់ទៅលើនរណាម្នាក់ហើយ ចូរប្រើប្រាស់ពេលវេលានិងការទំនាក់ទំនងឲ្យបានល្អច្រើនជាមួយគេ នោះជីវិតអ្នកនឹងកាន់តែភ្លឺស្វាង។
រូបភាពទី ៦
អ្នកជាមនុស្សស្មោះត្រង់ ហើយតែងតែប្រាប់ការគិតទៅកាន់អ្នកដទៃ តែចំណុចខ្សោយរបស់អ្នកគឺមិនហ៊ានប្រឈមនឹងការពិត។ អ្នកខ្លាចបំផុតមនុស្សជុំវិញខ្លួនចាកចេញពីអ្នក ដែលអ្នកយល់ថាថ្ងៃមួយនោះ អ្នកពិបាកនឹងទទួលយក ហើយក៏មិនអាចហាមឃាត់ទឹកភ្នែករបស់ខ្លួនឯងដែរ។
យ៉ាងណាអ្នកធ្វើបានល្អហើយ រួចត្រូវគិតថា គ្រប់យ៉ាងនៅលើលោកយើងនេះ មិនអាចស្ថិតស្ថេររហូតនោះទេ ចូរបន្តភាពស្មោះត្រង់ជាខ្លួនឯង នោះមនុស្សល្អៗជាច្រើននឹងតែងតែនៅក្បែរអ្នក មិនទៅណាឡើយ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក