តាម​ហោរាសាស្ត្រ៖ សប្ដាហ៍​ថ្មី​នេះ ​អ្នក​កើត​ឆ្នាំ​ទាំង ៣ ត្រូវ​ប្រយ័ត្ន​សម្ដី​បន្តិច ព្រោះ​អាច​ជួប​បញ្ហា

តាម​ហោរាសាស្ត្រ​បាន​ទស្សន៍ទាយ​ថា​នៅ​រយៈ​ពេល ៧ ​ថ្ងៃ​នៃ​សប្តាហ៍​ថ្មី ចន្លោះ​ថ្ងៃ​ទី ១៩ ដល់ ២៥ ​កក្កដា សម្រាប់​អ្នក​កើត​ឆ្នាំ​ទាំង ៣ ត្រូវ​ប្រយ័ត្ន​សម្តី​បន្តិច ព្រោះ​អាច​ប៉ះពាល់​ដល់​ទំនាក់ទំនង បង្ក​ក្លាយ​ជា​បញ្ហា​ជាមួយ​មនុស្ស​មួយ​ចំនួន។

អ្នក​កើត​ឆ្នាំ​មមី (សេះ)

Ice_screenshot_20210718 142543

ជា​មនុស្ស​ដែល​ឈ្លាសវៃ​ រហ័សរហួន ហើយ​ក៏​តែងតែ​មាន​សំណាង​ល្អ​ជារឿយៗ​ក្នុង​ជីវិត​ដែរ តែ​នៅ​សប្តាហ៍​ថ្មី​ពួក​គេ​ត្រូវ​ប្រុងប្រយ័ត្ត​បន្តិច​ក្នុង​ការ​សម្រេច​ចិត្ត ទាក់ទិន​នឹង​រឿង​លុយ​កាក់ ព្រោះ​វា​អាច​ក្លាយ​ទៅ​ជា​គ្រោះ។

ដូច​គ្នា​នឹង​រឿងរ៉ាវ​ស្នេហា កុំ​សម្តី​ធំ​ដាក់​គ្នា ចូរ​អត់ធ្មត់​ឲ្យ​បាន​ខ្ពស់​នៅ​ចន្លោះ​ពេល​នេះ ព្រោះ​ចុងក្រោយ​អាច​នាំ​ឲ្យ​ខាតបង់ និង​ហត់នឿយ​ទាំង​សង​ខាង​ទេ។ ចូរ​ត្រៀម​ខ្លួន​ទុក​ជា​មុន​សម្រាប់​បញ្ហា​ពេល​ខាង​មុខ។

អ្នក​កើត​ឆ្នាំ​មមែ (ពពែ)

D47cdb825b9c720f052a26bc43809e63

ក្នុង​អាជីព​ការងារ សម្រាប់​អ្នក​កើត​ឆ្នាំ​មមែ អាច​នឹង​ជួប​បញ្ហា​រាំងស្ទះ និង​ការ​លំបាក​មួយ​ចំនួន​តូច ដែល​នាំ​ឲ្យ​គុណភាព​ការងារ​របស់​ពួក​គេ​មាន​ការ​ថយ​ចុះ​ក្នុង​កំឡុង​ពេល​នោះ​ផង​ដែរ។ និយាយ​ពី​មុខ​ជំនួញ​ធំៗ​វិញ ពួក​គេ​ក៏​ត្រូវ​ប្រយ័ត្ន​លើ​កិច្ច​កុងត្រា និង​ពាក្យ​សម្តី​មួយ​ចំនួន ព្រោះ​អាច​នឹង​នាំ​ឲ្យ​បាត់បង់​ទ្រព្យ​ធំ។

ដំបូន្មាន​សម្រាប់​អ្នក​កើត​ឆ្នាំ​មមែ នៅ​ចន្លោះ​ពេល ៧ ​ថ្ងៃ​នេះ ត្រូវ​តែ​ប្រយ័ត្ន​ឲ្យ​មែនទែន​នៅ​ការ​រាប់អាន​មិត្តភក្តិ​ថ្មី និង​ការ​រកដៃ​គូ​ថ្មី​ណា​មួយ កុំ​ប្រញាប់​ជឿ​គេ​ពេក កុំ​ត្រេកត្រអាល​លឿន​ពេក ត្រូវ​មើល​ឲ្យ​គ្រប់​ជ្រុងជ្រោយ។ ឆ្លង​ផុត​មួយ​សប្តាហ៍​នេះ​ទៅ ជីវិត​អ្នក​នឹង​ល្អ​ប្រសើរ​វិញ​ហើយ។

អ្នក​កើត​ឆ្នាំ​ច (ឆ្កែ)

Ice_screenshot_20210718 142538

តាម​ហោរាសាស្រ្ត​សម្រាប់​អ្នក​កើត​ឆ្នាំ​ច បើ​ចង់​ស្នើ​សុំ​ថ្នាក់​លើ​ឡើង​មុខ​ងារ​តួនាទី គួរ​កុំ​ទាន់​សុំ​ពេល​នេះ​អី។ ជោគជតា​របស់​ពួក​គេ​ហាក់​មិន​ល្អ​ឡើយ ដោយ​ចូរ​រង់ចាំ​មួយ​រយៈ​ទៀត​សិន។

ទាំង​ការ​និយាយ​ស្តី ការ​អាកាត់​រឿង​ណា​មួយ ចូរ​កុំ​ប្រើប្រាស់​អារម្មណ៍​មួយ​ឆាវ ពោល​ត្រូវ​គិត​ឲ្យ​បាន​វែងឆ្ងាយ​ទៅ​មុខ ព្រោះ​ពេលវេលា​នេះ ជា​ពេល​ដែល​អ្នក​អាច​នាំ​ផល​លំបាក​ដល់​ជីវិត​ខ្លួន​ឯង។ បើ​និយាយ​ពី​រឿង​លុយកាក់ អ្នក​ក៏​ត្រូវ​គ្រប់គ្រង​ឲ្យ​បាន​ល្អ​ដែរ ជៀសវាង​ការ​ចំណាយ​លើស​ចំណូល ហើយ​គួរ​ទុក​លុយ​បម្រុង​មួយ​ចំនួន​ផង​ដែរ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក