ជ្រើសរើស​សន្លឹក​បៀរ​មួយ ដើម្បី​ដឹង​ថា តើនឹងមានអ្វី​កើត​ឡើង​លើ​អ្នក​ក្នុង​សប្តាហ៍​ថ្មី​នេះ?

ជីវិត​របស់​មនុស្ស​យើង​ម្នាក់ៗ​មាន​ការ​ផ្លាស់ប្តូរ​លឿន​ខ្លាំង​ណាស់ ខ្លះ​ក៏​ពី​ចំណុច​ទាប​ទៅ​ខ្ពស់ ខ្លះ​ក៏​ពី​ខ្ពស់​មក​ទាប ដែល​វា​មិន​ស្ថិតស្ថេរ​ឡើយ។ យ៉ាង​ណា​នៅ​សប្តាហ៍​ថ្មី​នេះ យើង​សូម​ធ្វើ​ការ​តេស្ត​បែប​វិទ្យាសាស្រ្ត តាម​រយៈ​ការ​ជ្រើសរើស​សន្លឹក​បៀរ ដើម្បី​ទស្សន៍ទាយ​ថា អ្នក​អាច​នឹង​ជួប​រឿង​អ្វី​នៅ​ពេល​ខាង​មុខ?

សន្លឹក​បៀរ​ទី ១

1

ការ​ជួបជុំ​ជាមួយ​មនុស្ស​ពី​អតីតកាល​កំពុង​រង់ចាំ​អ្នក ប្រហែល​ជា​មនុស្ស​ដែល​ធ្លាប់​មាន​ទំនាក់ទំនង​ពិសេស​ជាមួយ ឬ​ដំណឹង​ល្អ​ណា​មួយ ដែល​វា​ក៏​ធ្លាប់​កើត​មាន​កាល​ពី​អតីតកាល។

សន្លឹក​បៀរ​ទី ២

2

នឹង​មាន​រឿងរ៉ាវ​ណា​មួយ​កើត​ឡើង​នៅ​ពេល​ខាង​មុខ ដែល​ទាមទារ​ឲ្យ​អ្នក​មាន​ការ​អត់ធ្មត់ ហើយ​សូម​រក្សា​ភាព​ស្ងៀមស្ងាត់ និង​កុំ​អស់​សង្ឃឹម​ឲ្យ​សោះ អ្នក​នឹង​អាច​ដោះស្រាយ​វា​បាន។

សន្លឹក​បៀរ​ទី ៣

3

រឿងរ៉ាវ​ស្នេហា​បែប​រ៉ូមេនទិក និង​រីករាយ​បំផុត​កំពុង​រង់ចាំ​អ្នក ហើយ​ប្រហែល​ជា​មនុស្ស​ដែល​ជា​ទី​ស្រលាញ់​របស់​អ្នក​គេ​មាន​ការ​ផ្តល់​ជូន​នូវ​អ្វី​ភ្ញាក់ផ្អើល​មួយ​សម្រាប់​អ្នក។ វា​នឹង​ញាំង​ឲ្យ​បរិយាកាស​ស្នេហា​របស់​អ្នក​កាន់​តែ​ស៊ីជម្រៅ ​ឈាន​ដល់​កម្រិត​មួយ​ទៀត​ផង​ដែរ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុងស្រុក