ជ្រើសរើស​រូបភាព​ស្រ្តី​មួយ ដើម្បី​ទទួល​យក​សារ​ណែនាំ​ដ៏​ចាំបាច់​សម្រាប់​ជីវិត​អ្នក​ពេល​នេះ

មនុស្ស​យើង​គឺ​ដូចៗ​គ្នា រមែង​តែ​ជួប​បញ្ហា​ជា​រឿយៗ​ក្នុង​ជីវិត គ្រាន់​ថា​ពេល​ខ្លះ​យើង​អាច​ដោះស្រាយ​បាន ហើយ​ពេល​ខ្លះ​ទៅ វា​ទាមទារ​កម្លាំង​ចិត្ត​និង​មតិ​យោបល់​មួយ​ចំនួន​ពី​មជ្ឈដ្ឋាន​ជុំវិញ​ខ្លួន។

យ៉ាង​ណា​ក្នុង​អត្ថបទ​នេះ Knongsrok សូម​ឲ្យ​អ្នក​ជ្រើសរើស​រូបភាព​មួយ ក្នុង​ចំណោម​រូបភាព​ទាំង ៤ ហើយ​ចូរ​ទទួល​យក​សារ​ដូច​បាន​បង្ហាញ​នៅ​ខាង​ក្រោម៖

រូបភាពទី ១

1

ពេលវេលា​គឺ​មក​ដល់​ហើយ សុំ​កុំ​ស្ទាក់ស្ទើរ​នៅ​អ្វី​ដែល​ជា​បំណង​ប្រាថ្នា​និង​មហិច្ឆតា​របស់​អ្នក ចូរ​បំពេញ​សកម្មភាព​ការងារ​ប្រចាំ​ថ្ងៃ ដោយ​ក្តី​សង្ឃឹម​និង​ការ​លើក​ទឹក​ចិត្ត​សម្រាប់​ខ្លួន​ឯង។

អ្វី​ដែល​ជា​ចន្លោះ​ប្រហោង​របស់​អ្នក គឺ​ជា​ញឹកញយ​អ្នក​តែង​យក​លេស​ប្រាប់​ខ្លួន​ឯង​ថា អ្នក​មិន​ទាន់​អាច​ធ្វើ​វា​បាន​ទេ អ្នក​មិន​ទាន់​ដល់​ពេល​ដែល​ត្រូវ​ធ្វើ​វា​ទេ។ អ្នក​ទុក​វា​យូរ​ទៅ​រហូត​ដល់​គោលដៅ​នោះ សឹង​តែ​បាត់​ចេញ​ពី​ការ​គិត​របស់​អ្នក។

ជា​សារ​ណែនាំ៖ ប្រសិន​អ្នក​កំពុង​គិត​ផែនការណ៍​ណា​ល្អ​មួយ ចូរ​ប្រញាប់​ធ្វើ​វា​បើ​មាន​ឱកាស ហើយ​បន្ត​ការ​លើក​ទឹក​ចិត្ត​ខ្លួន​ឯង នោះ​ជីវិត​របស់​អ្នក​នឹង​ទទួល​បាន​ការ​ផ្លាស់ប្តូរ​បន្តិច​ម្តងៗ។

រូបភាពទី ២

2

អ្នក​សម​នឹង​ទទួល​បាន​ជីវិត​ល្អៗ​ដូច​ជា​ជីវិត​អ្នក​ដទៃ​អ៊ីចឹង​ដែរ មិន​ថា​តែ​ការ​យក​ចិត្ត​ទុក​ដាក់ ស្នេហា ជោគជ័យ​លើ​ការ​រកស៊ី និង​ការ​គោរព​ឲ្យ​តម្លៃ​ពី​មជ្ឈដ្ឋាន​ជុំវិញ ប៉ុន្តែ​អ្វី​ដែល​សំខាន់​គឺ​វា​មិន​ទាន់​ដល់​ពេលវេលា​របស់​អ្នក។

មាន​បញ្ហា​មួយ​ដែល​អ្នក​កំពុង​ជួប​ប្រទះ នោះ​គឺ​កង្វះ​ខាត​នៃ​ការ​ជឿជាក់​លើ​ខ្លួន​ឯង ដោយ​ដេក​តែ​ភ័យ ដេក​តែ​ព្រួយ មើល​ឃើញ​តែ​ផ្លូវ​អវិជ្ជមាន រហូត​ដល់​ខ្លាច​លែង​ចង់​ធ្វើ​អ្វី​ទាំង​អស់។ កត្តា​ទាំង​នោះ​វា​ពិត​ជា​បាន​រំខាន​ដល់​ជីវិត​របស់​អ្នក​ខ្លាំង​ណាស់។

ជា​សារ​ណែនាំ​ចាប់​ពី​ពេល​នេះ​ទៅ ចូរ​និយាយ​ប្រាប់​ខ្លួន​ឯង​ថា "ខ្ញុំ​អាច​ធ្វើ​បាន ខ្ញុំ​សក្តិសម​នឹង​ទទួល​បាន​វា ហើយ​ខ្ញុំ​ត្រូវ​តែ​ជឿជាក់​លើ​ខ្លួន​ឯង"។ បើ​អ្នក​ប្រកាន់​ខ្ជាប់​ពាក្យ​ទាំង​នេះ រឿង​ល្អៗ​ជា​ច្រើន​នឹង​ចូល​មក​ក្នុង​ជីវិត​របស់​អ្នក។

រូបភាពទី ៣

3

អ្នក​ដែល​ជ្រើសរើស​រូបភាពស្រ្តីទី ៣ អ្នក​គឺ​ជា​មនុស្ស​ដែល​មិន​ទាន់​ត្រៀម​ខ្លួន​រួចរាល់ ក្នុង​ការ​ចាប់ផ្តើម​អ្វី​មួយ។ អ្នក​មាន​ទំនោរ​ក្នុង​ការ​ផ្អាក​សកម្មភាព​ឬ​ផែនការណ៍​នានា នៅ​ពេល​ដែល​រាង​ហត់​បន្តិច បរាជ័យ​បន្តិច ពោល​មិន​ជា​មាន​ចិត្ត​ពុះពារ​ខ្លាំងក្លា​នោះ​ទេ រហូត​នាំ​ឲ្យ​រឿង​ខ្លះ​កៀក​នឹង​ជោគជ័យ​ទៅ​ហើយ បែរ​ជា​នាំ​ឲ្យ​របូត​ឱកាស។

ជា​សារ​ណែនាំ សូម​អ្នក​បន្ថែម​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ជាង​នេះ ហើយ​ឆាប់ៗ​នេះ​អ្នក​នឹង​សម្រេច​រឿង​មួយ ហើយ​ឈាន​ទៅ​រក​ភាព​ល្អ​ប្រសើរ​ក្នុង​ជីវិត។

រូបភាពទី ៤

4

រូបភាពស្រ្តីទី ៤ គឺ​ពាក់ព័ន្ធ​នឹង​រឿងរ៉ាវ​ស្នេហា ដែល​អ្នក​បាន​ទទួល​ឱកាស​ជា​ច្រើន​ក្នុង​ការ​ទទួល​យក​ក្តី​ស្រលាញ់​ពី​នរណា​ម្នាក់ តែ​ទោះ​ជា​យ៉ាង​ណា​ដោយសារ​ការ​លង​បន្លាច​នូវ​ភាព​ភ័យខ្លាច​មួយ​ចំនួន បាន​អូសទាញ​អ្នក​ឲ្យ​បញ្ឈប់​ការ​បើក​បេះដូង។

ត្រូវ​ចាំ​ថា អតីតកាល​គឺ​ជា​អតីតកាល មិន​ត្រូវ​យក​វា​មក​លាយឡំ​នឹង​បច្ចុប្បន្នកាល ហើយ​ឲ្យ​វា​បំផ្លាញ​អនាគតកាល​របស់​យើង​បាន​នោះ​ឡើយ។

រៀងរាល់​ថ្ងៃ​គឺ​ជា​ថ្ងៃ​ថ្មី រាល់​ពេលវេលា​ទាំង​អស់ ក៏​ជា​ឱកាស​ជួប​មនុស្ស​ថ្មី សុំ​កុំ​បង្ខំ​ខ្លួន​ឯង​ឲ្យ​រស់នៅ​ឯកា​ច្រើន​ពេក​អី។ ដល់​ពេល​ហើយ​ដែល​ត្រូវ​មាន​គ្នា ហើយ​បើក​ចិត្ត​ឲ្យ​ទូលាយ​ដើម្បី​ទទួល​យក៕

ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក