អ្នកមានជម្រើសទេវតាតូចទាំង ៥ តែអ្នកអាចជ្រើសរើសតែ ១ ប៉ុណ្ណោះ។ ប្រសិនឲ្យជ្រើសរើសរូបភាពទេវតាមួយ តើអ្នកនឹងជ្រើសយកទេវតាមួយណា? ប្រសិនអ្នករើសយក៖
ទេវតាទី ១
អ្នកត្រូវបានគេកត់សម្គាល់ថាជាមនុស្សដែលពោរពេញដោយភាពស្មោះត្រង់ ហើយវាជាគុណតម្លៃធំបំផុតនៃជីវិតរបស់អ្នក។ រាល់ការសម្រេចចិត្តឬជ្រើសរើសអ្វីមួយ អ្នកមានការពិចារណាពោរពេញដោយឧត្ដមគតិ ហើយអ្នកគ្មានចិត្តចង់បំផ្លាញឬធ្វើរឿងមិនល្អណាមួយទៅលើអ្នកដទៃឡើយ។
ទេវតាទី ២
អ្នកត្រូវបានគេកត់សម្គាល់ថាជាមនុស្សដែលពោរពេញដោយភាពស្ងប់ស្ងាត់និងស្រលាញ់សន្តិភាព។ អ្នកចង់បានសន្តិភាពផ្លូវចិត្ត ដោយហេតុផលនេះហើយអ្នករមែងដើរជៀសពីការប្រឈមមុខដែលមិនចាំបាច់ណាមួយ ជួនកាលដែលព្រងើយកន្តើយដាក់បញ្ហាប្រសិនវាមិនមែនជារឿងធំ ហើយលើសពីនេះអ្នកក៏រមែងជាអ្នកដើរតួដោះស្រាយបញ្ហានៅពេលកើតមានជម្លោះរវាងអ្នកដទៃផងដែរ។
ទេវតាទី ៣
អ្នកត្រូវបានគេកត់សម្គាល់ថាជាមនុស្សដែលមានចរិតថ្លៃថ្នូរ ហើយតែងតែត្រៀមខ្លួនចាំជួយអ្នកដទៃជានិច្ច ដោយមិនចង់បានអ្វីតបស្នងមកវិញទេ។ មានសារមួយចង់ប្រាប់ទៅអ្នកថា ពិភពលោកយើងនេះគឺពោរពេញទៅដោយតុល្យភាព ទោះធាតុពិតអ្នកមិនចង់បានអ្វីត្រលប់មកវិញ ប៉ុន្តែជួនកាលរបស់ខ្លះក៏វាត្រលប់មកវិញដោយឯកឯងក្នុងមធ្យោបាយផ្សេងៗពីគ្នា ហើយអ្នកក៏គួរតែទទួលយក។
ទេវតាទី ៤
អ្នកត្រូវបានគេកត់សម្គាល់ថាជាមនុស្សឆ្លាតវាងវៃ និងឧស្សាហ៍ព្យាយាម។ អ្នកមិនចូលចិត្តអ្វីដែលជាការសម្តែង ឬមិនពិតប្រាកដនោះទេ ហេតុនេះហើយគ្រប់រឿងរ៉ាវទាំងអស់អ្នករមែងធ្វើចេញពីចិត្ត ហើយអនុវត្តវាឲ្យបានលទ្ធផលល្អ ដោយការខិតខំនិងឆន្ទៈរបស់អ្នក។
ទេវតាទី ៥
អ្នកត្រូវបានគេកត់សម្គាល់ថាជាមនុស្សដែលច្បាស់លាស់អំពីអ្វីដែលអ្នកចង់សម្រេច ចង់បាននៅក្នុងជីវិត។ នៅពេលអ្នកដាក់ចិត្តចង់យកអ្វីមួយ នោះអ្នកនឹងខិតខំធ្វើដោយការស្រលាញ់ ហើយលះបង់រហូតដល់ទទួលបានរបស់នោះ និងហ៊ានជំនះគ្រប់ការលំបាកទាំងអស់៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក