ជ្រើសរើស​រូបភាព​មួយ តើ​ទេវតា​តូច​មាន​សារ​ណែនាំ​អ្វី​ចង់​ស្រោចស្រង់​ជីវិត​អ្នក?

តាម​រយៈ​ទេវតា​តូច​ទាំង ៣ ដូច​បង្ហាញ​ក្នុង​រូបភាព ចូរ​អ្នក​ជ្រើសរើស​យក​មួយ ដើម្បី​ទទួល​បាន​សារ​ណែនាំ​ដ៏​ល្អ​បំផុត​សម្រាប់​ជីវិត៖

រូបភាព​ទី ១

1

ជីវិត​របស់​អ្នក​អាច​រាប់​ថា​ល្អ​ឥតខ្ចោះ​ហើយ ក៏​អរគុណ​ទៅ​ដល់​ចំណុច​ធំ ៣ មាន​ការ​តស៊ូ ការ​គិត​វិជ្ជមាន និង​ការ​អត់ធ្មត់។ អ្នក​ប្រឈម​នឹង​ស្ថានភាព​លំបាក​ជា​ច្រើន​រាប់​មិន​អស់​កន្លង​មក តែ​អ្នក​នៅ​តែ​អាច​ឆ្លង​វា​ផុត ហើយ​រមែង​ធ្វើ​ឲ្យ​វា​ប្រែ​មក​ក្លាយ​ជា​ផល​រីកចម្រើន។

យ៉ាង​ណា​អ្នក​ត្រូវ​តែ​បន្ត​បែប​ហ្នឹង​ទៀត ទោះ​ទៅ​ថ្ងៃ​ខាង​មុខ​មាន​បញ្ហា​អ្វី​ដែល​លំបាក​ជាង​ហ្នឹង ក៏​មិន​ត្រូវ​ឲ្យ​ស្ថានភាព​ដែល​កំពុង​ប្រឈម​ផ្ទាល់ គ្រប​ជិត​នៅ​ការ​ប្រកាន់ខ្ជាប់​ភាព​ល្អឥតខ្ចោះ​ទាំង ៣ ខាង​លើ​របស់​អ្នក​នោះ​ដែរ។ អ្នក​ត្រូវ​តែ​បន្ត​ខ្លាំង ការ​តស៊ូ ការ​គិត​វិជ្ជមាន និង​ការ​អត់ធ្មត់។

រូបភាព​ទី ២

2

អ្នក​បាន​រង់ចាំ​ឱកាស​ជា​យូរ​ណាស់​មក​ហើយ ពេល​ខាង​មុខ​នេះ​អាច​ថា​ពេលវេលា​របស់​អ្នក​បាន​មក​ដល់​ហើយ។ ដល់​ពេល​ដែល​អនុញ្ញាត​ឲ្យ​ខ្លួន​ឯង​ ដក​ឃ្លា​សម្រាក​បន្តិច ទទួល​យក​រឿងរ៉ាវ​ល្អៗ​ក្នុង​ជីវិត ដែល​ល្អ​ប្រសើរ​ជាង​ពេល​បច្ចុប្បន្ន​នេះ។

អ្នក​សក្តិសម​នឹង​ទទួល​បាន​វា តែ​ក៏​កុំ​ឲ្យ​ភាព​សប្បាយ​នៅ​ពេល​ខាង​មុខ អាច​ធ្វើ​ឲ្យ​អ្នក​ភ្លេច​ភាព​ជា​ខ្លួន​ឯង ភ្លេច​គោលដៅ​ដែល​អ្នក​ត្រូវ។ យក​ពេល​នោះ​គិត​អំពី​ឱកាស​ថ្មី ការ​ត្រៀម​វិវត្ត​ទៅ​កាន់​ចំណុច​ថ្មី​នៃ​ជីវិត មិន​ត្រូវ​សប្បាយ​អស់​ពី​ខ្លួន​ពេក​ឡើយ។

រូបភាព​ទី ៣

3

អ្នក​ដល់​ពេល​ដែល​ត្រូវ​ចាប់ផ្តើម​ជឿជាក់​លើ​ខ្លួន​ឯង ដោយ​ពេល​ជួប​បញ្ហា​កាន់​តែ​លំបាក កម្លាំង​អាទិភាព​ដំបូង​ដែល​អ្នក​អាច​ទទួល​យក​បាន នោះ​គឺ​ភាព​ជឿជាក់​លើ​ខ្លួន​ឯង​នេះ​ឯង។

មនុស្ស​ម្នាក់​ដែល​ស្រលាញ់​អ្នក​ខ្លាំង​បំផុត​ក្នុង​ពិភពលោក​នេះ នោះ​គឺ​ជា "អ្នក"។ ចង់​ឲ្យ​អភិនិហា​ជីវិត​រំលេច​ចេញ​ឡើង លុះត្រា​តែ​អ្នក​ត្រៀម​ខ្លួន​រួចរាល់​ដើម្បី​ទទួល​យក​វា។ គ្រប់​យ៉ាង​កំពុង​ដំណើរការ​លើ​ផ្លូវ​រលូន​មួយ​ហើយ ចូរ​កុំ​បញ្ឈប់ គ្រាន់​តែ​បន្ថែម​ក្តីសង្ឃឹម​លើ​ខ្លួន​ឯង​បន្តិច​ទៀត នោះ​គឺ​ល្អឥតខ្ចោះ​ហើយ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ​ក្នុង​ស្រុក