គួរ​ដាំ​រុក្ខជាតិ ៤ នេះ​ក្នុង​ផ្ទះ ព្រោះ​វា​អាច​បណ្ដេញ​ពស់ និង​សត្វ​ល្អិត​ចង្រៃ​មិន​ហ៊ាន​មក​ក្បែរ

ប្រសិន​បើ​អ្នក​ចង់​ការពារ​ខ្លួន​អ្នក​ពី​សត្វ​ពស់ មូស និង​សត្វ​ល្អិត​ចង្រៃ​មួយ​ចំនួន​ផ្សេង​ទៀត នៅ​ខាង​ក្នុង​បរិវេណ​ផ្ទះ​របស់​អ្នក គួរ​តែ​មាន​ដាំ​នៅ​រុក្ខជាតិ ៤ ប្រភេទ​ដូច​ខាង​ក្រោម៖

៤) ផ្កា​ផ្កាអ័រគីដេ

1

វា​មាន​ផ្កា​ពណ៌​ស្វាយ ហើយ​ច្រើន​តែ​គេ​ដាំ​នៅ​តាម​រប​របង​ផ្ទះ។ នៅ​ពេល​ស្លឹក​របស់​វា​ជ្រុះ ក្លិន​នៃ​ស្លឹក​ប្រៀប​ដូច​ជា​ខ្ទឹម ដែល​ជា​ទូទៅ​សត្វ​ពស់​វា​ស្អប់​ក្លិន​នេះ​ណាស់ ដូច្នេះ​វា​នឹង​មិន​មក​បៀត​ឡើយ។

៣) ដើម​តាតូកា

3

វា​ដូច​ជា​ដំឡូង​មី​អ៊ីចឹង តែ​ឈ្មោះ​ផ្លូវការ​គេ​ហៅ​ថា តាតូកា។ រុក្ខជាតិ​នេះ​ក៏​អាច​បណ្តេញ​ពស់​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​ដែរ។ លើស​ពី​នេះ​យើង​ក៏​អាច​ច្នៃ​វា​យក​មក​ទទួល​ទាន​ជា​ភេសជ្ជៈ​នៅ​រដូវ​ក្តៅ​បាន​ថែម​ទៀត។

២) ដើម​ស្លឹកគ្រៃ

4

វា​អាច​ដុះ​បាន​នៅ​កម្ពស់ ០,៨ ទៅ​ ១ ម៉ែត្រ ដោយ​យើង​ក៏​អាច​យក​មក​ធ្វើ​ជា​គ្រឿង​ទេស​ ជួយ​ឲ្យ​ម្ហូប​កាន់​តែ​ឆ្ងាញ់ ហើយ​ក៏​ជា​រុក្ខជាតិ​ជួយ​ព្យាបាល​ជំងឺ​ផ្តាសាយ​ គ្រុនក្តៅ។ ម្យ៉ាង​ទៀត​វា​ក៏​អាច​បណ្តេញ​ពស់ និង​សត្វ​ល្អិត​ដូច​ជា​កន្លាត មូស ស្រមោច​បាន​ថែម​ទៀត​ផង។

១) ដើម​អណ្តាត​គោ

5

អ្នក​ខ្លះ​គេ​ហៅ​ដើម​អណ្តាត​ខ្លា ខ្លះ​គេ​ហៅ​ដើម​អណ្តាត​គោ ដោយ​វា​ក្រៅ​ពី​ជួយ​បន្សុទ្ធ​ខ្យល់​ល្អ​សម្រាប់​បរិយាកាស​ក្នុង​ផ្ទះ ទៀត​សោត​ក៏​អាច​បណ្តេញ​សត្វ​ល្អិត​បាន​ដូច​បណ្តា​រុក្ខជាតិ​ខាង​លើ។ សួនច្បារ​របស់​អ្នក​នឹង​ធានា​ថា​គ្មាន​សត្វ​ល្អិត​គួរ​ឲ្យ​ខ្លាច​មក​បៀត​ទេ បើ​អ្នក​មាន​ដាំ​រុក្ខជាតិ​ទាំង​នេះ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក