ជីវិតមនុស្សស្រីរឹងមាំ ហត់នឿយខ្លាំងណាស់ តែបើយើងទន់ជ្រាយ ច្បាស់ជាត្រូវគេមើលងាយ ធ្វើបាប

មនុស្សស្រីដែលរឹងមាំទាំងឡាយច្បាស់ជាដឹងហើយថា ការដែលធ្វើជាមនុស្សស្រីម្នាក់ដែលរឹងមាំ វាលំបាក ហត់នឿយ និងឯកាខ្លាំងប៉ុនណា ប៉ុន្តែការដែលយើងធ្វើជាមនុស្សរឹងមាំ យើងនឹងបានរស់នៅក្នុងពិភពរបស់យើងខ្លួនឯង មិនចាំបាច់ឱ្យអ្នកផ្សេងមកបញ្ជា ឬធ្វើបាបយើងបានតាមតែចិត្តគេនោះឡើយ។

2c2e4efb75aff237705bc21b98d93ebb

មែនទែនទៅ វាជាជម្រើសរបស់យើងខ្លួនឯង ថាតើយើងចង់ធ្វើជាមនុស្សស្រីរឹងមាំ ឬក៏ទន់ជ្រាយ? បើយើងខ្លាចហត់នឿយ លំបាក ឬឯកា យើងមានតែជ្រើសយកភាពទន់ជ្រាយ ហើយឱ្យអ្នកដទៃមួយចំនួន មើលងាយ និងធ្វើបាប បញ្ជាតាមចិត្តគេប៉ុណ្ណោះ។ ប៉ុន្តែបើយើងជ្រើសយកភាពរឹងមាំ ទោះបីត្រូវឯកាខ្លាំង លំបាក ហត់នឿយគ្រប់សព្វបែបយ៉ាង តែយើងនឹងអាចបានរស់នៅជាមួយនឹងអ្វីដែលយើងចង់ យើងអាចរកឃើញភាពជាខ្លួនឯងពិតប្រាកដ។

105411265_3249127995172264_7499479425490425543_n

នៅពេលដែលយើងធ្វើជាមនុស្សរឹងមាំម្នាក់បាន យើងមិនមែនអាចជួយបានត្រឹមតែខ្លួនឯងទេ ផ្ទុយទៅវិញ យើងក៏អាចក្លាយជាអ្នកដឹកនាំគេ ក្លាយជាមនុស្សដែលអាចជួយអ្នកជុំវិញខ្លួនបានច្រើនថែមទៀតផង។ សុខចិត្តឱ្យខ្លួនឯងមានតម្លៃ អាចជួយអ្នកដទៃបាន វាក៏ល្អជាងធ្វើខ្លួនទន់ជ្រាយ ចាំតែរំខានគេ ចាំតែគេជួយពីមុខពីក្រោយ គ្មានអ្វីដែលបានប្រសើរនោះឡើយ។

មនុស្សរឹងមាំពិតប្រាកដ ហត់ចិត្ត ហត់គំនិត ព្រោះត្រូវគិតគូរគ្រប់យ៉ាងដោយខ្លួនឯង ត្រូវរស់នៅក្នុងភាពឯកា ព្រោះវាជាការសម្រេចចិត្តរបស់យើង ដោយមិនចង់ពឹងផ្អែក ឬសុំឱ្យអ្នកណាមកជួយ សម្រេចចិត្តធ្វើជាមនុស្សរឹងមាំម្នាក់ហើយ អ្នកត្រូវតែដាក់ចិត្ត និងហ៊ានប្រឈមមុខជាមួយនឹងរឿងគ្រប់យ៉ាងដែលនឹងកើតឡើង៕