នរណា​ជា​ម្ចាស់​ស្រី​ឆ្នាំ​ទាំង ៣ នេះ? ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​ខែ​០៦ ​ត្រៀម​ខ្លួន​ចាំ​ទទួល​យក​អំណោយ​ធំ

តាម​ហោរាសាស្រ្ត​បាន​ទស្សន៍ទាយ​ថា ស្រ្តី​ដែល​កើត​ឆ្នាំ​ទាំង ៣ សម្រាប់​ដំណាច់​ខែ​០៦ រាប់​ពី​ថ្ងៃ​ទី​២៦-៣០ ០៦​ខាង​មុខ​នេះ​ទៅ រហូត​ដល់​ចុង​ខែ គឺ​ពួក​គេ​នឹង​ទទួល​បាន​ភាព​វិជ្ជមាន មាន​អំណោយ​ធំ​ចូល​មក​ក្នុង​ជីវិត៖

ស្រ្តី​កើត​ឆ្នាំ​ខាល – ខ្លា

1

ស្រ្តី​ដែល​កើត​ឆ្នាំ​ខាល នឹង​ទទួល​បាន​អំណោយ​ជា​ច្រើន​នៅ​រយៈ​ពេល ប៉ុន្មាន​ ​ថ្ងៃ​ចុង​ក្រោយ​សម្រាប់​ខែ​០៦។ អំណោយ​នោះ មិន​ផ្តោត​តែ​លើ​របស់របរ​មក​ដល់​ដៃ​ទេ តែ​ជា​អំណោយ​ជីវិត ធ្វើ​ឲ្យ​អ្នក​សើច ធ្វើ​ឲ្យ​អ្នក​មាន​ក្តីសុខ ដែល​លុយ​ក៏​មិន​អាច​ទិញ​បាន។

ស្រ្តី​កើត​ឆ្នាំ​ខាល រមែង​ជា​មនុស្ស​រួសរាយ ប្រសិន​ជា​មាន​ស្វាមី​ហើយ នៅ​រយៈ​ពេល​ខាង​មុខ ពួក​គេ​នឹង​ទទួល​បាន​សុភមង្គល​ពេញលេញ។ យ៉ាង​ណា​សម្រាប់​អ្នក​អត់​គូ អំណោយ​ធំ​របស់​ពួក​គេ អាច​នឹង​បាន​ជួប​គូ​ឆាប់ៗ​នៅ​ចន្លោះ​ពេល​នេះ ហើយ​អាច​បង្កើត​អនុស្សាវរីយ៍​ដែល​មិន​អាច​បំភ្លេច​បាន។

ស្រ្តី​កើត​ឆ្នាំ​រោង – នាគ

2

ខ្សែ​បន្ទាត់​ជីវិត​សម្រាប់​អ្នក​កើត​ឆ្នាំ​រោង នៅ​រយៈ​ពេល ប៉ុន្មាន​ ​ថ្ងៃ​ចុង​ក្រោយ នឹង​មាន​ភាព​វិជ្ជមាន​ច្រើន ជា​ពិសេស​គឺ​ភាព​លេចធ្លោ​ក្នុង​ជីវិត សម្រាប់​អ្នក​នៅ​វ័យ​កណ្តាល ដែល​អាច​ទទួល​បាន​អំណោយ​អ្វី​ធំ​មួយ​ជា​របស់​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន។

គួបផ្សំ​នឹង​ភាព​ទាក់ទាញ​របស់​គេ តាំង​ពី​ដើម​ផង ក៏​ជួយ​ឲ្យ​ម្ចាស់​ស្រី​ឆ្នាំ​រោង នឹង​មាន​ចំណូល​ហូរ​ចូល​ច្រើន ហើយ​មាន​គេ​ចាប់​ចិត្ត ចាប់​អារម្មណ៍ ​ចង់​មក​រាប់​អាន​ច្រើន​នៅ​រយៈ​ពេល​ចុង​ក្រោយ​នៃ​ខែ​០៦។

ស្រ្តី​កើត​ឆ្នាំ​ច – ឆ្កែ

3

ម្ចាស់​ស្រី​ឆ្នាំ​ច ក៏​រាប់​ចូល​ជា​ឆ្នាំ​មួយ​ក្នុង​ចំណោម​ឆ្នាំ​ទាំង ១២ ដែល​មាន​ជោគ​រាសី​ខ្ពស់​នៅ​ខែ​០៦ ហើយ​អាច​ទទួល​បាន​អំណោយ​ពី​មិត្តភ័ក្ដិ ឬ​គ្រួសារ​នៅ​ជុំវិញ​នាង។

បើ​ជីវិត​ជា​ស្រ្តី​នៅ​លីវ កាន់​តែ​ទទួល​បាន​សំណាង​ខ្ពស់ ជាង​ស្រ្តី​មាន​គូ​ហើយ។ រាប់​ពី​ថ្ងៃ​ទី ២៦ ​ដល់​ចុង​បញ្ចប់​ខែ០៦ នឹង​ដូច​គេ​បើក​ទ្វារ​ទ្រព្យ​រង់ចាំ ឲ្យ​ពួក​គេ​អាច​ទទួល​បាន​ចំណូល​ខ្ពស់​ជាង​ពេល​មុន។ កេរ​ឈ្មោះ​និង​ភាព​ល្បីល្បាញ បើ​ជា​មនុស្ស​មាន​មុខ​មាន​មាត់​ក្នុង​សង្គម​ស្រាប់ ក៏​នឹង​កាន់​តែ​រន្ទឺ​នៅ​រយៈ​ពេល​ចុង​ក្រោយ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក