ប្រុសៗ បើអ្នកចង់ក្លាយជាបុរសពិត ជាប្ដីល្អ អ្នកត្រូវតែដឹងពីតួនាទី ត្រូវមានទំនួលខុសត្រូវ ជាពិសេសគឺ អ្នកត្រូវតែជាបុរសដែលមានចិត្តគំនិតទាំង ៥ យ៉ាងនេះ ដើម្បីមើលថែគ្រួសារ និងធ្វើជាស្វាមីក្អពិតប្រាកដ។
១. ស្វាមីចិត្តល្អ
- មិនមានចិត្តកំណាញ់ម៉ៅស្វិតចំពោះប្រពន្ធ និងសាច់ញាតិ
- មិនមែនជាអ្នកកាន់លុយទេ តែជាអ្នករកលុយ
- ចេះចែករំលែកស្មើភាគទៅប្រពន្ធ ឬសាច់ញាតិខាងប្រពន្ធដោយមិនមានចិត្តលម្អៀង
- មានចិត្តមេត្តា ករុណា ខន្តី ប្រណី លើកលែង និងផ្តល់ឱកាសដល់ប្រពន្ធជានិច្ចនៅពេលមានកំហុសឆ្គង
- មានចិត្តអាណិតអាសូរ និងចេះជួយយកអាសាប្រពន្ធ និងសាច់ញាតិទាំងសងខាង
២. ស្វាមីចិត្តឆ្នើម
- មានចិត្តក្លាហានហ៊ានគិត ហ៊ានសម្រេចចិត្ត ហ៊ាននិយាយ ហ៊ានធ្វើ ហ៊ានទទួលខុសត្រូវ ចំពោះទង្វើដែលខ្លួនបានធ្វើ
- មានចិត្តអង់អាចប្រឈមុខចំពោះឧបសគ្គ និងបញ្ហាផ្សេងៗដែលបានកើតឡើង
- មានចិត្តជាអ្នកដឹកនាំគេដើម្បប្រយោជន៍រួមមិនមែនតែខ្លួនឯង និងបក្សពួកខ្លួនតែប៉ុណ្ណោះទេ
- មានគោលជំហរច្បាស់លាស់ នឹងធឹង រឹងប៉ឹង មិនងាយផ្លាស់ប្តូរតាមការអូសទាញដោយគ្មានហេតុផល
- មានចិត្តអត់ធ្មត់ ម៉ឹងម៉ាត់ មត់ចត់ចំពោះកិច្ចការ និងឧបសគ្គ
៣. ស្វាមីចិត្តទូលាយ
- មិនមានចិត្តចង្អៀតចង្អល់ មានចិត្តទូលំទូលាយ
- មិនមានចិត្តច្រណែនចំពោះសេចក្តីសុខ ទ្រព្យ និងភរិយាស្អាតរបស់អ្នកដទៃ
- មិនប្រកាន់ទោសចាប់កំហុសចំពោះរឿងកំប៉ិកកំប៉ុក
- មិនមើលបំណាំគ្នា និងអង្គុយបង្អាប់បំបាក់ទឹកចិត្តប្រពន្ធ
- ចេះលើកសរសើរ និងណែនាំប្រពន្ធ
៤ . ស្វាមីចិត្តត្រជាក់
- មានចិត្តធម៌ គុណធម៌ សីលធម៌ សុជីវធម៌
- មិនមែនជាមនុស្សត្រចៀកស ចិត្តស្រាលឆាប់ខឹង និងឆេវឆាវគ្មានហេតុផល
- មានចិត្តត្រជាក់ដូចទឹកបាតសមុត្រ និងសម្ដីផ្អែមពីរោះចំពោះភរិយា
៥. ស្វាមីចិត្តភក្តី
- ស្មោះស្ម័ក្រចំពោះដៃគូ១ទល់នឹង១ មិនអាងថាខ្លួនសង្ហា ឬពូកែមាននារីចាប់អារម្មណ៍ច្រើន
- មិនមានចិត្តសាវាស្រវាអ្នកថ្មីនឿយណាយនឹងភរិយាខ្លួនឯង
- មិនមែនជាមនុស្សល្មោភកាមគិតតែដើរសម្លឹងមើលប្រមាណនារីៗនោះទេ
អត្ថបទ ៖ ក្នុងស្រុក / Knongsrok