តាមពិតជាក់ស្ដែងមែនទែនទៅ អ្នកក្រដែលយើងឃើញ គឺចាយសាហាវជាងអ្នកមានទ្វេគុណ។ ម៉េចបាននិយាយបែបហ្នឹង?
- អ្នកក្រមួយចំនួន ពូកែចាយ តែមិនពូកែទុកដាក់ សន្សំសំចៃឡើយ!
- អ្នកក្រមួយចំនួន ចាយតាមចំណង់ ចាយតាមអារម្មណ៍ ចាយលើសចំណូល!
- អ្នកក្រមួយចំនួន មានប៉ុនណា ចាយប៉ុណ្ណឹង ព្រោះគិតថា ចាយសិន ចាំរកទៀត!
- អ្នកក្រមួយចំនួន ចាយលើសសមត្ថភាព ចាយតែលើរបស់អត់ប្រយោជន៍!
- អ្នកក្រមួយចំនួន ចាយមិនសូវខ្វល់ពេលខាងមុខ មិនចេះទុកដាក់ សម្រាប់គ្រាអាសន្នទេ!
- អ្នកក្រមួយចំនួន ចាយដើម្បីអួតសម្ញែង ព្រោះខ្លាចអន់ ខ្លាចគេថាខ្លួនឯងអត់!
- អ្នកក្រមួយចំនួន ចាយគ្មានកំណត់ ពេលខ្លះអត់ហើយ ប្រឹងខ្ចីអ្នកដទៃដើម្បីយកមកចាយទៀត!
- អ្នកក្រមួយចំនួន ច្រើនតែចាយភ្លេចខ្លួន ចាយមិនមើលក្នុងកាបូបទេ!
#ដោយក្ដីអនុគ្រោះ នេះគ្រាន់តែជាការបកស្រាយ តាមហេតុដែលបានឃើញកន្លងមកតែប៉ុណ្ណោះ ភាពជាក់ស្ដែង គឺសម្ដៅលើអ្នកក្រមួយចំនួនតែប៉ុណ្ណោះ ដូច្នេះហើយ យើងមិនអាចនិយាយថា ចង់មាន ត្រូវចាយឱ្យដូចអ្នកក្រនោះទេ ព្រោះបើចាយតាមអ្នកក្រ គឺច្បាស់ជានៅតែក្ររហូតមិនខាន ...!!!
អត្ថបទ ៖ Biztimes / Knongsrok