« ឆ្នេរពយយាយម៉ៅ​ ឬឆ្នេរពយយាយមុី » ឆ្នេរធម្មជាតិថ្មីសម្រាប់អ្នកចូលចិត្តស្ងប់ស្ងាត់ គេងបោះតង់លំហែរអារម្មណ៍នៅខេត្តព្រះសីហនុ

« ឆ្នេរពយយាយម៉ៅ​ ឬឆ្នេរពយយាយមុី » ត្រូវគេស្គាល់ថាជាឆ្នេរថ្មីធម្មជាតិមិនទាន់កែច្នៃ  ពោរពេញទៅដោយធម្មជាតិស្រស់ស្អាត ​ឯបរិយាកាសស្ងប់ស្ងាត់ស្រស់ស្រាយខ្លាំងសម្រាប់អ្នកដែលចង់សម្រាកលំហែអារម្មណ៍។

ឆ្នេរយាយមុី​ មួយនេះ សំបូរទៅដោយដេីមដូងដុះជាជួរនៅតាមមាត់ឆ្នេរ​ ទីនោះស្ងប់ស្ងាត់ល្អណាស់​ មានកញ្ចុះសម្រាប់អង្គុយលេងតម្លៃបួនមុឺនរៀលក្នុងមួយកញ្ចុះ​ តែបេីយេីងចង់គេងបោះតង់នៅទីនោះ​ ដោយគេគិត​តម្លៃបោះតង់ ពីរមុឺនរៀល ក្នុងមួយតង់សម្រាប់មួយយប់​ (ជាតង់ផ្ទាល់ខ្លួន) ដែលអាចប្រេីទឹកសាប​ និងបង្គន់អនាម័យ​ មិនគិតប្រាក់​។ ចំពោះអាហារ ​យេីងគួរខ្ចប់អាហារចំណី​ ភេសជ្ជ:ទៅញាំនៅទីនោះ​ ឬអាចកុំម្ម៉ង់បាយម្ហូបនៅទីនោះក៏បានដែរ។ តែសូមរក្សាអនាម័យ​ និងគ្រប់គ្រងសម្រាមអោយបានល្អ​ ដេីម្បីភាពស្រស់ស្អាតសម្រាប់យេីងទាំងអស់គ្នាផង។

115862137_3048461531918530_4571707714519505423_n

116071337_3048462845251732_7885689615697764457_o

114714010_3048462398585110_76081246396729565_o

សម្រាប់ការធ្វើដំណើរទៅកាន់ « ឆ្នេរពយយាយម៉ៅ​ ឬឆ្នេរពយយាយមុី » អ្នកត្រូវធ្វេីដំណេីរតាមផ្លូវជាតិលេខ​ ៤​ ហួសផ្លូវបំបែកស្រែអំបិល​ ដល់ចំការដូងប្រេងលោកឧកញ្ញាម៉ុងឬទ្ធី​ ហួសដូងប្រេងប្រហែលមួយគីឡូ​ យេីងនឹងឃេីញស្លាកសញ្ញា​ បត់ចូលផែឧកញ្ញាម៉ុងឬទ្ធី​ខាងស្តាំដៃ​ បត់ចូលតាមផ្លូវបេតុងនឹងប្រហែលដប់គីឡូ​ នៅខាងឆ្វេងដៃ​ យេីងនឹងឃេីញស្លាក​ក្រសួងអភិវឌ្ឍន៍ជនបទ​ នៅចំកណ្តាលផ្លូវ​ រួចបត់ឆ្វេងតាមស្លាកសញ្ញានេះ​ ប្រមាណដប់គីឡូ​នៅតាមផ្លូវយេីងនឹងឃេីញទេសភាពភ្នំជាច្រេីន​ រហូហួសចំការកៅស៊ូ​បន្តិច​ យេីងនឹងឃេីញស្លាកតូច​ និងស្លាកប្រាប់ពីផ្លូវបត់ខាងស្តាំ​ ថាទៅឆ្នេរតាបារាំង​ ឆ្នេរពយយាយមុី​ និងឆ្នេរខ្សាច់ស​ យេីងបត់តាមស្លាកនេះរហូត​ ដល់ស្លាកបត់ស្តាំមួយទៀត​ ដែលជាស្លាកចូលទៅឆ្នេរខ្សាច់ស​ យេីងត្រូវទៅត្រង់រហូតដល់មាត់សមុទ្រ​ ទេីបយេីងបត់ស្តាំ​ យេីងនឹងចូលទៅដល់ឆ្នេរពយយាយមុី​ ៕

អត្ថបទកែសម្រួលដោយ៖ ក្នុងស្រុក

រូបថតផ្តល់សិទ្ធដោយ៖  Chamnab Hout

115752339_3048462405251776_3536713534196040190_o

115718586_3048462311918452_1662699448312225163_o

115702929_3048463188585031_2679044838273299864_o

115688015_3048463015251715_3329899547951278143_o

115616641_3048462718585078_5104315392226968545_o

115867125_3048461821918501_2061138432820201644_o

115933858_3048462641918419_2315088919766085478_o

109637948_3048463128585037_3153217097937874558_n

109717971_3048461975251819_1587837665180252780_n

109987367_3048461611918522_3185749784405854957_o

115521653_3048462601918423_2286976669848413014_o

109579004_3048463055251711_420807153894919556_o

109562674_3048462801918403_9194657581215027385_o

109520285_3048462081918475_8580299132659682321_o

109401295_3048461915251825_520419676221604461_o

អំពីអ្នកសរសេររបស់យើង៖ Writers

Avatar photo

Tel: