មូលហេតុ៥យ៉ាង អាចធ្វើអោយអ្នកឧស្សាហ៍ឈឺក្បាល

នៅពេលដែលអ្នកមានជំងឺផ្តាសាយ ជួបប្រទះបញ្ហាភ្នែក ឬ មករដូវ ការឈឺក្បាលអាចកើតមានឡើងជាធម្មតា។ តែក្នុងនោះក៏មានកត្តា ដែលអាចបង្កឱ្យមានការឈឺក្បាលដូចគ្នា ហើយប្រសិនបើអ្នកទទួលរងការឈឺក្បាលញឹកញាប់ដោយមិនដឹងមូលហេតុគឺអាចបណ្តាលមកពីទម្លាប់អាក្រក់ទាំង៥ខាងក្រោមនេះ៖

1

១.ឥរិយាបថមិនល្អ

ខ្នងផ្នែកខាងលើ ស្មា និង ក របស់អ្នកអាចតានតឹងពីឥរិយាបថមិនល្អ ដែលអាចបណ្តាលឱ្យឈឺក្បាល។ ជាធម្មតា មូលដ្ឋាននៃលលាដ៍ក្បាលគឺជាកន្លែងដែលមានអារម្មណ៍ឈឺចាប់ តែពេលខ្លះវាក៏អាចលេចឡើងការឈឺចាប់នៅលើថ្ងាសផងដែរ។

2

២.ការថប់បារម្ភ

ការថប់បារម្ភត្រូវបានផ្សារភ្ជាប់ទៅនឹង មូលហេតុមួយចំនួនដូចជា ការទទួលពន្លឺព្រះអាទិត្យតិច បារម្ភអំពីគោលដៅដែលមិនបានសំរេច ការចាប់ផ្តើមឆ្នាំសិក្សាថ្មី និងរឿងជាច្រើនទៀត។ ហើយក្រៅពីការផ្លាស់ប្តូរអារម្មណ៍ ការថប់បារម្ភក៏អាចបណ្តាលឱ្យមានការឈឺក្បាលញឹកញាប់ផងដែរ។

3

៣.មិនទទួលទានអាហារទៀងទាត់

ប្រសិនបើអ្នករំលងការញុំាអាហារ នោះកម្រិតជាតិស្ករក្នុងឈាមរបស់អ្នកអាចនឹងធ្លាក់ចុះ ហើយរាងកាយរបស់អ្នកនឹងបញ្ចេញអរម៉ូនដែលនឹងបញ្ជូនសញ្ញាទៅខួរក្បាលរបស់អ្នកថាអ្នកឃ្លាន។ អ័រម៉ូនទាំងនេះអាចរឹតបន្តឹងសរសៃឈាមនៅក្នុងខ្លួនរបស់អ្នក ដែលអាចនាំឱ្យចាប់ផ្តើមឈឺក្បាលស្រេកឃ្លាន ឬ សូម្បីតែឈឺក្បាលប្រកាំង។

4

៤.អាកាសធាតុត្រជាក់

អាកាសធាតុត្រជាក់អាចបណ្តាលឱ្យសម្ពាធ barometric ធ្លាក់ចុះ ដែលអាចបណ្តាលឱ្យឈឺត្រចៀក ឬប្រហោងឆ្អឹង។ លើសពីនេះ ប្រសិនបើខ្យល់ត្រជាក់ស្ងួត វាអាចធ្វើឲ្យភ្នាសប្រហោងឆ្អឹងស្ងួត ហើយបណ្តាលឱ្យឈឺក្បាល និងធ្វើឱ្យឈឺក្បាលប្រកាំងកាន់តែធ្ងន់ធ្ងរ។

5

៥.សម្រាកបន្ទាប់ពីភាពតានតឹង

ភ្ញាក់ពីដំណេកដោយមានការឈឺក្បាលនាពេលចុងសប្តាហ៍? នោះក៏ព្រោះតែភាពតានតឹងដែលអ្នកបានប្រមូលក្នុងអំឡុងពេលមួយសប្តាហ៍បានថយចុះ ហើយកម្រិតអ័រម៉ូនស្ត្រេសក៏ធ្លាក់ចុះ។ នេះអាចនាំឱ្យមានការបញ្ចេញសារធាតុបញ្ជូនសរសៃប្រសាទយ៉ាងឆាប់រហ័ស ដែលបញ្ជូនកម្លាំងទៅកាន់សរសៃឈាម ដោយបញ្ជាឱ្យវាបង្រួមហើយបន្ទាប់មកពង្រីក ដែលបណ្តាលឱ្យមានការឈឺក្បាល៕

6

ប្រភព ៖ បរទេស