វិធីងាយៗ ៤យ៉ាង ដើម្បីកម្ចាត់មុនក្បាលខ្មៅ បានយ៉ាងរហ័ស

មុនក្បាលខ្មៅអាចនិយាយបានថាជាមុនដែលពិបាកកម្ចាត់បំផុត ហើយទោះបីជាប្រើប្រាស់ផលិតផលផ្សេងៗក្តី វាក៏អាចផ្តល់បាក់តេរីមកកាន់ស្បែកវិញដែរ។ ដូច្នេះ ថ្ងៃនេះក្នុងស្រុកនឹងណែនាំអ្នកនូវវិធីងាយៗ ៤យ៉ាង ដើម្បីកម្ចាត់មុនក្បាលខ្មៅ បានយ៉ាងរហ័ស និងមានប្រសិទ្ធភាពបំផុត៖

1

១.ញ៉ាំគ្រាប់អាល់ម៉ុន

អាល់ម៉ុនមានវីតាមីន E ច្រើន ដែលអាចទប់ស្កាត់សារធាតុគ្រោះថ្នាក់ពីធម្មជាតិ មិនអោយប៉ះពាល់ដល់ស្បែករបស់អ្នក ដូចជាការបំពុល និងបាក់តេរីជាដើម។ ប្រសិនបើអ្នកព្រួយបារម្ភថា អាល់ម៉ុនមានផ្ទុកជាតិខ្លាញ់ច្រើន នោះមិនចាំបាច់បារម្ភទេ ព្រោះវាជាខ្លាញ់ដែលមានសុខភាពល្អ ដែលថែមទាំងអាចជួយក្នុងការសម្រកទម្ងន់ទៀតផង។ ចំណែកឯគ្រាប់ស្វាយចន្ទីឆៅគឺមិនមានសុវត្ថិភាពក្នុងការបរិភោគទេ ព្រោះវាផ្ទុកសារធាតុពុល ហើយនេះអាចធ្វើឲ្យស្បែករបស់អ្នករលាកបាន។

2

២.ផ្អាកទទួលទានទឹកដោះគោ

ទឹកដោះគោអាចមានផលប៉ះពាល់ដល់ស្បែករបស់អ្នកច្រើនជាងអ្វីដែលអ្នកគិតទៅទៀត។ ប្រូតេអ៊ីនដែលមាននៅក្នុងទឹកដោះគោអាចបញ្ចេញអាំងស៊ុយលីន ហើយនេះត្រូវបានគេដឹងថាបណ្តាលឱ្យមានការពង្រីករន្ធញើស ឬ ឡើងមុនក្បាលខ្មៅ។ ប្រូតេអ៊ីនក្នុងទឹកដោះគោអាចលាយឡំនិងច្របូកច្របល់ជាមួយនឹងអ័រម៉ូនធម្មជាតិក្នុងរាងកាយរបស់យើង ដែលអាចបង្កឱ្យមានការបែកញើសច្រើនផងដែរ។

3

៣.ញ៉ាំអាហារបន្ថែមដែលមានអាស៊ីតខ្លាញ់អូមេហ្គា 3

អាស៊ីតខ្លាញ់ Omega-3 អាចកាត់បន្ថយការរលាក និងអាចជួយប្រឆាំងនឹងមុនបាន។ អ្នកអាចញ៉ាំអាហារដែលមានអូមេហ្គា 3 ទទេរ ឬ ផ្សំវាជាមួយអាហារដែលមានសុខភាពល្អផ្សេងទៀត។ ពួកគេក៏អាចជួយប្រឆាំងនឹងស្បែកក្រហម ស្ងួត និងរមាស់សម្រាប់ទារកផងដែរ។ អាហារទាំងនេះរួមមាន ត្រីសាម៉ុង អយស្ទ័រ ត្រីសាឌីន ពងត្រី គ្រាប់ជី និង សណ្តែកសៀង ជាដើម។

4

៤.ប្រេង borage

ប្រេង borage អាចជួយបំបែកដោតប្រូតេអ៊ីន និងជួយកាត់បន្ថយអុកស៊ីតកម្មដែលមាននៅលើស្បែក ដូចជាបញ្ហារលាក ឬ មុនក្បាលខ្មៅជាដើម៕

5

ប្រភព ៖ បរទេស