កាលពីប៉ុន្មានខែមុន រឿងរ៉ាវក្មេងស្រីមួយរូបនៅក្នុងប្រទេសសិង្ហបុរីឈ្មោះ Zoe gabriel បានធ្វើឱ្យរង្គោះរង្គើពេញបណ្តាញសង្គម Tik Tokនិងបណ្តាញសង្គមនានា។
រឿងរ៉ាវដំបូងនោះ គឺដោយសារតែ Zoe បានបង្ហោះវីដេអូពីការសប្បាយចិត្ត ដែលទទួលបានកាបូបប្រេន Charlies&Keith ពីឪពុករបស់នាង ហើយនាងបានហៅកាបូបនោះថាជា luxury brand កាបូបប្រណីត។ ស្រាប់តែត្រូវបានមនុស្សមួយចំនួនមេីលងាយនាងថា កាបូបនេះមិនមែនជាកាបូបប្រសណីតនោះទេ ។ ឆ្លើយតបនឹងការមើលងាយនោះ នាងបានតបថា វាប្រហែលជាមិនមែនជាកាបូបប្រណីតសម្រាប់អ្នក តែការខិតខំប្រឹងប្រែងរបស់ឪពុកនាងដើម្បីទិញកាបូបឱ្យនាងវាមានតម្លៃណាស់ នោះហើយគឺជាកាបូបប្រណីត។
ក្រោយមកនាងត្រូវបាន CEO Charlies&Keith អញ្ជេីញមកទទួលទានអាហារជុំគ្នា និងនាំនាងទៅទស្សនកិច្ចរោងចក្រផលិត Charlies&Keith ដេីម្បីលេីកទឹកចិត្តនាងទៀតផង ធ្វើឱ្យមហាជនភ្លឺភ្នែកជាខ្លាំង។
មិនទាន់អស់នោះទេ កាន់តែភ្ញាក់ផ្អើលនោះ ពេលនេះក្មេងស្រីក្រីក្រ Zoe gabriel ដែលត្រូវបានគេមេីលងាយ បានក្លាយទៅជា BA តំណាងឱ្យកាបូប Charlies&Keith ផងដែរ ៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក