ការធ្វើបុណ្យធ្វើទាន មិនត្រឹមតែធ្វើឱ្យអ្នកមានសេចក្តីសុខផ្លូូវអារម្មណ៍ថាបានធ្វើបុណ្យ នោះទេ តែការធ្វើបុណ្យដោយមានគន្លឹះក្នុងការធ្វើបុណ្យ អាចជួយពង្រឹងសំណាង ហិរញ្ញវត្ថុ ជិវិតមិនខ្វះខាត ជីវិតរលូនក្នុងការងារ និងហិរញ្ញវត្ថុ អាចសាកល្បងធ្វើបុណ្យជាមួយវត្ថុ៥យ៉ាងនេះ ។
# ឆ័ត្រ
ការធ្វើបុណ្យទាន ដោយផ្តល់ជាឆ័ត្រ របស់ជ្រក ជួយធ្វើឱ្យជីវិតមានសេចក្តីសុខ និងសុភមង្គល ។
# បាយ និងស្បៀង
ការធ្វើបុណ្យទាន ដោយផ្តល់បាយ ស្បៀង និងគ្រឿងបរិភោគ អាចជួយឱ្យអ្នករកស៊ីមានបាន មិនរបស់ញុំមិនខ្វះខាត និងមិនមានថ្ងៃជួបភាពអត់ឃ្លាន
# អំពូលភ្លើង គោម ទៀន និងប្រេង
ការធ្វើបុណ្យទាន ដោយផ្តល់អំពូលភ្លើង គោម ទៀន និងប្រេង ដែលជាគ្រឿងបំភ្លឺ អាចជួយឲ្យជីវិតមានភាពរុងរឿង ទាំងការងារ និងហិរញ្ញវត្ថុ ។
# កន្ទេល អាសនៈ ខ្នើយ និងគ្រឿងស្លៀកពាក់
ការធ្វើបុណ្យទាន ដោយផ្តល់កន្ទេល អាសនៈ ខ្នើយ និងគ្រឿងស្លៀកពាក់ អាចជួយជីវិត ធ្វើអ្វីក៏បានសម្រេច និងមានមនុស្សជួយជ្រោមជ្រែង។
# ទឹក និងភេសជ្ជៈ
ការធ្វើបុណ្យទាន ដោយផ្តល់ ទឹក និងភេសជ្ជៈ អាចធ្វើឱ្យជីវិតរបស់អ្នកស្រស់ស្រាយ ត្រជាក់ត្រជុំ មានសេចក្តីសុខផ្លូវចិត្តផ្លូវអារម្មណ៍ ៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក