របស់ ៧យ៉ាង ហាមទុកក្នុងផ្ទះ ប្រសិនជាមិនចង់សំណាងអាក្រក់

នៅក្នុងផ្ទះតែងតែមានរបស់របរជាច្រើនដែលរក្សាទុក តែយ៉ាងណាមិញ តាមជំនឿគេជឿថា មិនគួររក្សារបស់ ៧មុខនេះឡើយ ដែលអាចនាំមកនូវសំណាងអា្រកក់ដល់អ្នកនៅក្នុងផ្ទះបាន។

 

តោះ មកដឹងរបស់ទាំង ៧យ៉ាងនាំអពមង្គលទាំងនេះដែលមិនត្រូវទុកក្នុងផ្ទះ ៖

១. នាឡិកាងាប់

នាឡិកា តំណាងឱ្យវឌ្ឍនភាពនៃជីវិត វាជាការល្អដែលមានមួយនៅក្នុងផ្ទះបើវានៅតែដំណើរការបានល្អ ផ្ទុយ​ទៅ​វិញបើ​នាឡិកា​ខូច ឬ​ងាប់​មិន​អាច​ប្រើ​បាន​ទៀតគួរតែយកវាចេញពីផ្ទះ។ ការរក្សារបស់ដែលឥតប្រយោជន៍ ឬមិនអាចប្រើបានវា​ក៏​នាំ​ឲ្យ​មាន​ជីវិត​ជួបរឿងអាក្រក់​ដែរ។ អ្នកអាចនឹងមានជីវិតមិនរីកចម្រើនទេ និងជួបឧសគ្គនៅក្នុងជីវិតផងដែរ ។

158655908_748357512550187_882406662630722365_n

២. ប្រតិទិនហួសឆ្នាំ

ការរក្សាប្រតិទិនដែលផុតកំណត់នៅផ្ទះ មិនអាចប្រើបានទៀតទេ ហើយការដែលរក្សាទុកហើយត្រូវបានគេមើល ប្រៀបដូចជាការរំលឹករឿងចាស់ដដែលៗ ។ ដូច្នេះ​ហើយ​នៅ​ពេល​ហួស​ឆ្នាំ គួរតែប្តូរប្រតិទិនចេញថ្មី វាជាការប្រសើរក្នុងការចាកចេញពីរឿងចាស់ៗមិនល្អ នាំមកតែរឿងថ្មីដែលជាអនាគតល្អ។

AHR0cHM6Ly9zLmlzYW5vb2suY29tL3dvLzAvdWQvNDEvMjA5ODMzLzIwOTgzMy0yMDIyMTIyMzA2NTMyNC05YjYzYmU5LmpwZw==

៣. ទ្វារខូច ឬបាក់បែក

ប្រសិនបើផ្ទះមានទ្វារដែលខូច​ បែកបាក់ ឬមិនប្រើប្រាស់ តាមជំនឿគេឱ្យដកកូនសោទ្វារចេញ ហើយលាបពីលើដើម្បីកុំឱ្យមើលឃើញថាជាទ្វារ ព្រោះ​អាចនាំមកនូវសំណាង​អាក្រក់​ រាល់បញ្ហាមិនមាន​ដំណោះស្រាយ​ ហើយរាល់កិច្ចការងារសុទ្ធតែមិនបាន​សម្រេច។ ជាពិសេសវាអាចនាំមកនូវសំណាងមិនល្អដល់អ្នកនៅក្នុងផ្ទះផងដែរ។

การติดตั้งอุปกรณ์ประตูไม้จริง

៤. របស់ដែលខូច ឬបែកបាក់

របស់របរដែលខូច ​ឬបែកបាក់ផ្សេងៗ មិនថាជាចានឆ្នាំង កញ្ចក់ប្រឡាក់ វត្ថុដែលមានស្នាមប្រេះផ្សេងៗ ត្រូវតែជួសជុល ឬបោះចោលតែម្តង បើមិនដូច្នេះទេវាអាចនាំមកនូវសំណាងអាក្រក់ ការខកចិត្ត ភាពអស់​សង្ឃឹម​ និងមានបញ្ហាទៅលើ​ការងារ ការសិក្សា ឬ​ប្រាក់កាក់​ជាដើម។ ប្រសិនជាមិនចង់ជួបនូវសំណាងមិនល្អនៅក្នុងផ្ទះត្រូវតែប្រមូលយករបស់បែកបាក់ទាំងនោះចេញពីផ្ទះឱ្យអស់។

Broken 3653897_960_720

៥. កញ្ចក់ខូច ឬបែក

ការរក្សាកញ្ចក់ដែលបែកបាក់​ អាចនាំឱ្យមានការបែកបាក់គ្នាក្នុងគ្រូសារ និងអាចនាំជម្លោះក្នុងគ្រួសារធ្វើឱ្យបញ្ហាកាន់តែធំឡើងផងដែរ។បន្ថែមពីនោះវាអាចនាំមកនូវសំណាងអាក្រក់នៅក្នុងផ្ទះរបស់អ្នកទៀតផង។

Glass 1818068_960_720

៦. ស្បែកជើងដែលចាស់ ឬខូច

ការរក្សាស្បែកជើងដែលចាស់ ខូច​ពុកផុយ នៅក្នុងផ្ទហមិនមែនជារឿងល្អឡើយ គួរតែបោះវាចោលឱ្យអស់ទៅ។ ។  ប៉ុន្តែ​ប្រសិន​បើ​អ្នក​នៅ​តែ​ចង់​រក្សា​វាទុក អ្នក​គួរ​តែ​ជួសជុល​វា​ឱ្យល្អស្អាត និង​នៅ​ក្នុង​ស្ថានភាព​អាច​ប្រើ​ប្រាស់បាន។ ការប្រើ​​ ឬរក្សាទុកស្បែកជើងដែលខូច​ ឬរហែក មានជំនឿថាអ្នកមានដំណើរនៅនឹងកន្លែង មិនដើរទៅមុខ មិនរីកចម្រើន និងមិនមានភាពជោគជ័យនោះឡើយ ។

763e3790c2914998bc500fbdad9a55a5.jpg_720x720q80.jpg_

៧. ដើមឈើងាប់

ការធ្វើឱ្យដើមឈើ ឬរុក្ខជាតិ ងាប់ក្រៀមស្រពោន អាចធ្វើឱ្យជីវិតអ្នកនៅក្នុងផ្ទះក្រៀមស្វិតដូចគ្នា ។ ដូច្នេះគួរតែថែរក្សាដើមឈើ និងរុក្ខជាតិឱ្យល្អ​ស្រោចទឹកថែរក្សាឱ្យ​បាន​ស្អាត ជាពិសេសសម្រាប់អ្នកដែលទើបតែរៀបការថ្មីៗ។ ការដែលមានដើម​ឈើ​ងាប់​នឹង​ធ្វើឱ្យ​គូស្នេហ៍​ធុញទ្រាន់​នឹង​គ្នា និងអាចបង្កជម្លោះផងដែរ ៕

ต้นไม้ตาย

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក