ប្រទេសជប៉ុនគឺជាប្រទេសដែលគួរឱ្យចាប់អារម្មណ៍មួយ ដែលមានប្រវត្តិនិងវប្បធម៌សម្បូរបែប។ គេអាចនិយាយបានថាវាមានភាពល្បីល្បាញដោយសារតែទីក្រុងមមាញឹករបស់វា បូករួមជាមួយនឹងសេដ្ឋកិច្ចធំទូលាយ ទេសភាពដ៏ស្រស់ស្អាត ម្ហូបឆ្ងាញ់ៗ និងការច្នៃប្រឌិតបច្ចេកវិទ្យាដ៏អស្ចារ្យ។ អស់រយៈពេលជាច្រើនសតវត្សរ៍មកហើយ ប្រទេសជប៉ុនគឺជាប្រទេសមួយដែលមានរឿងអស្ចារ្យលាក់ទុកមួយចំនួនដែលយើងមិនបានដឹងពីមុនមក។
១. ទីក្រុងតូក្យូជាទីក្រុងដែលមានប្រជាជនច្រើនជាងគេបំផុតនៅលើពិភពលោក
ទីក្រុងតូក្យូមានទំហំធំណាស់ដោយក្នុងនោះមានតំបន់ជាច្រើនដូចជា Kantō, Kanagawa, Chiba, Saitama, Ibaraki, Tochigi និង Gunma ដែលមានប្រជាជនរស់នៅប្រហែល ៣៨ លាននាក់ ហេតុនេះហើយទើបធ្វើឱ្យវាក្លាយជាតំបន់ទីប្រជុំជនដែលមានប្រជាជនច្រើនបំផុតនៅលើពិភពលោក។
២. ប្រទេសជប៉ុនមានដង់ស៊ីតេខ្ពស់បំផុតក្នុងការលក់ម៉ាស៊ីននៅទូទាំងពិភពលោក
នៅប្រទេសជប៉ុនមានម៉ាស៊ីនប្រមាណ ៥.៥ លានគ្រឿងដែលបានលក់ចេញទៅកាន់ពិភពលោក ដោយពួកគេលក់អ្វីៗស្ទើរតែទាំងអស់ដូចជា ស្រាបៀរ , អាគុយ , សៀវភៅ ,សត្វចិញ្ចឹមជាដើម។
៣. ប្រពៃណីមើលផ្កា (桜, sakura)
ផ្កាឈឺរីដែលគេតែងតែស្គាល់ថាជា(桜, សាគូរ៉ា) គឺជាផ្កាក្រៅផ្លូវការរបស់ប្រទេសជប៉ុនដែលត្រូវបានគេប្រារព្ធជាច្រើនសតវត្សរ៍មកហើយ ពោលគឺវាជាផ្នែកសំខាន់មួយនៃវប្បធម៌ជប៉ុន។ ប្រជាជនអបអររដូវផ្កាសាគូរ៉ារីកជាមួយពិធីជប់លៀង hanami នៅក្រោមដើមឈើ។ នេះគឺជាពេលដែលមិត្តភក្តិនិងក្រុមគ្រួសារជួបជុំគ្នាដើម្បីមើលផ្កាសាគូរ៉ារីកនិងអបអរការមកដល់នៃនិទាឃរដូវ ហើយផ្កានេះក៏ជានិមិត្តរូបនៃក្តីសង្ឃឹមនិងការចាប់ផ្តើមថ្មីដែរ។
៤. ប្រទេសជប៉ុនមានភ្នំភ្លើងជាច្រើន
នៅប្រទេសជប៉ុនមានភ្នំភ្លើងសរុបចំនួន ១០៨ ដែលមានចំនួនជិត ១/១ នៃភ្នំភ្លើងសកម្មទាំងអស់របស់ពិភពលោក។ ភ្នំភ្លើង Aso គឺជាភ្នំភ្លើងសកម្មដ៏ធំជាងគេបំផុតនៅជប៉ុនហើយវាក៏ជាភ្នំភ្លើងធំជាងគេមួយនៅលើពិភពលោកផងដែរ រីឯភ្នំហ្វូជីគឺជាភ្នំភ្នំភ្លើងខ្ពស់ជាងគេនៅជប៉ុន ហើយវាបានផ្ទុះឡើងចុងក្រោយនៅឆ្នាំ ១៧០៧ ។
៥. ប្រទេសជប៉ុនជាកន្លែងផ្ទុកប្រអប់សំបុត្រជ្រៅបំផុតក្នុងពិភពលោក
ទីក្រុងនេសាទស៊ូស៊ូមីក្នុងខេត្តវ៉ាកាយ៉ាម៉ាបានជាប់ទៅក្នុងកំណត់ត្រាពិភពលោកហ្គីនណេសក្នុងឆ្នាំ ២០០២ ។ ស្ថិតនៅចម្ងាយ ៣០ ហ្វីត (១០ ម៉ែត្រ) នៅខាងក្រោមទឹក មានប្រអប់ពណ៌ក្រហមមួយដែលវាជាប្រអប់ប្រៃសណីយ៍ដែលជ្រៅជាងគេបំផុតនៅលើពិភពលោក។ វាស្ថិតនៅក្រោមទឹកចាប់តាំងពីឆ្នាំ ១៩៩៩ មកម្ល៉េះហើយគេបានប្រមូលសំបុត្រជាង ៣៨ ០០០ សំបុត្រចេញពីវា។
ប្រសិនបើអ្នកចង់សរសេរសំបុត្រអ្វីមួយពីទីតាំងផ្ញើសំបុត្រពិសេសនេះ អ្នកត្រូវទិញកាតប៉ុស្តាល់ទឹកនិងប៊ិចប្រេងដើម្បីសរសេរសំបុត្រព្រោះវាអាចធន់ហ្នឹងទឹក។ បន្ទាប់មកអ្នកចងខ្សែជាមួយសំបុត្ររបស់អ្នកអោយជាប់រួចហើយអ្នកត្រូវជ្រមុជចុះទៅប្រអប់ប្រៃសណីយ៍ដែលនៅក្រោមទឹកដើម្បីផ្ញើសំបុត្រនោះទៅកន្លែងផ្សេង ហើយជារៀងរាល់ថ្ងៃម្ចាស់ហាងនឹងមុជចុះទៅក្នុងទឹក ដើម្បីប្រមូលសំបុត្រហើយបញ្ជូនវាទៅការិយាល័យប្រៃសណីយ៍។ នេះគឺជារឿងហេតុមួយដែលយើងចូលចិត្តបំផុតអំពីប្រទេសជប៉ុន ព្រោះវាប្លែកនិងមិនគួរអោយជឿ។
៦. ទំនៀបទម្លាប់ដែលមិនគួរពាក់ស្បែកជើងនៅក្នុងផ្ទះ
នៅក្នុងវប្បធម៌ជប៉ុនវាត្រូវបានគេចាត់ទុកថាអ្នកជាមនុស្សឈ្លើយប្រសិនបើអ្នកពាក់ស្បែកជើងនៅក្នុងផ្ទះ ដោយសារតែខាងក្រៅត្រូវបានគេចាត់ទុកថាកខ្វក់ហើយផ្នែកខាងក្នុងគួរតែត្រូវបានរក្សាឱ្យបានស្អាត។ ផ្ទះនៅជប៉ុនភាកជ្រលនមានរានហាលតូចដែលវាជាកន្លែងដែលអ្នកគួរតែដោះស្បែកជើងទុកហើយតម្រៀបវាជាជួរអោយបានរៀបរយ ម្យ៉ាងទៀតពួកគេនឹងផ្តល់អោយអ្នកនូវស្បែកជើងផ្សេងមួយទៀតដែលសម្រាប់អោយអ្នកពាក់នៅក្នុងផ្ទះ៕
ប្រភព៖ បរទេស
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក