តើអ្នកធ្លាប់ឃើញ បាឡុងហោះនៅប្រាសាទអង្គវត្តខេត្តសៀមរាបដែររឺទេ? ហើយអ្នកដែលគិតថាចង់ជិះវារឺអត់? តាមពិតទៅ បើនិយាយចំពោះអ្នកដែលចូលចិត្តខ្ពស់វាមិនអីនោះទេ ប៉ុន្តែបាឡុងហោះមើលទៅពិតជាស្រាវណាស់សម្រាប់អ្នកដែលខ្លាចខ្ពស់ហើយប្រហែលជាមិនហ៊ានជិះវានោះទេ។
តោះកុំអោយខាតពេលយូរនាំគ្នាទៅមើលប្រវត្តិខ្លះៗរបស់បាឡុងហោះខាងក្រោមនេះទាំងអស់គ្នា!
# អ្នកធ្វើដំណើរលើបាឡុងហោះដំបូងគឺបក្សី និងសត្វ
នៅឆ្នាំ ១៧៨៣ ការហោះហើររបស់បាឡុងដំបូង ត្រូវបានបង្ហោះដោយលោក Louis XVI និងម៉ារី Antoinette នៅឯតុលាការបារាំងនៅរដ្ឋ Versailles ។ ដើម្បីធ្វើការសាកល្បងនៃការហោះហើរមួយនេះ គេបានប្រើសត្វទា, សត្វមាន់និងចៀមជាអ្នកដំណើរជំនួសមនុស្ស។ បន្ទាប់ពីហោះហើរបានចម្ងាយ ២ ម៉ៃល៍បាឡុងហោះបានវិលត្រឡប់មកដីវិញក្នុងសភាពធម្មតាហើយសត្វទាំងនោះក៏មិនមានបញ្ហាអ្វីឡើយ។
# អ្នកបើកបាឡុងដំបូងគឺជាឧក្រិដ្ឋជន
លោក Louis XVI បានបញ្ជាឱ្យធ្វើការហោះហើរបាឡុង ដោយអោយមនុស្សជាអ្នកបើកវិញ ហើយដោយសារតែគាត់បារម្ភថាអាកាសយានិកអាចមានគ្រោះថ្នាក់ដល់ស្លាប់ ពេលនោះគាត់ក៏បានជ្រើសរើសមនុស្សពីរនាក់ដែលគង់តែនឹងស្លាប់អោយសាកល្បងបើក ព្រោះគេទាំងពីរនោះជាឧក្រិជនដែលជិតត្រូវបានកាត់ទោសប្រហារជីវិត ។
# បាឡុងហោះបាតកញ្ចក់
នៅឆ្នាំ ២០១០ នៅឯកម្មវិធីបាឡុងអន្ដរជាតិ លោកគ្រីស្ទីនប្រោន បានបង្ហាញបាឡុងហោះមួយដែលកន្ត្រកជាបាតកញ្ចក់ ដោយអ្នកដំណើរអាចមើលឃើញដីខាងក្រោមនៅពេលដែលបាឡុងហោះ។ ប៉ុន្តែជាអកុសលអ្នកដំណើរខ្លះមានការភ័យខ្លាចយ៉ាងខ្លាំងហើយបាតកញ្ចក់មិនបានក្លាយជាការពេញនិយមនោះទេ។
# ការប្រកួតលើបាឡុងហោះ
នៅឆ្នាំ ១៨០៨ ជនជាតិបារាំងពីរនាក់បានប្រជែងគ្នាដណ្តើមនារីម្នាក់ហើយសំរេចចិត្តដោះស្រាយរឿងនេះ ដោយបានជិះបាឡុងហោះប្រកួតគ្នា ជាលើកដំបូងគេបង្អស់នៅលើពិភពលោក។ ពួកគេបានហោះនៅលើអាកាសដោយបាឡុងពីរដាច់ដោយឡែកពីគ្នា ដែលតម្រូវអោយអ្នកទាំងពីរបានកាន់កាំភ្លើងខ្លីដើម្បីបាញ់គ្នាទៅវិញទៅមក ។ បាឡុងមួយត្រូវបានបាញ់ចំហើយធ្លាក់ដល់ដីអ្នកបើកបាឡុងម្នាក់បានស្លាប់ ខណៈដែលអ្នកឈ្នះបាឡុងមួយទៀតបានចុះមកដីដោយសុវត្ថិភាពនិងទទួលបាននារីម្នាក់នោះ។
# បាឡុងទី ១ ដែលទៅធ្វើសង្គ្រាម
នៅឆ្នាំ ១៧៩៤ បាឡុងមួយត្រូវបានប្រើសម្រាប់ការសង្កេតពីលើអាកាសដោយបារាំងដើម្បីស៊ើបការណ៍លើកងទ័ពអូទ្រីសក្នុងកំឡុងពេលសមរភូមិហ្វ្លុរ៉ូស។ កងទ័ពបារាំងនោះយកបានឈ្នះការប្រយុទ្ធប៉ុន្តែការសង្កេតមើលពីបាឡុងមិនបានរួមចំណែកដល់ជ័យជំនះនោះទេ៕
ប្រភព: បរទេស
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក