នៅក្នុងប្រវត្តិសាស្រ្ត អ្នកទាំងអស់គ្នាប្រាកដជាស្គាល់ច្បាស់ពី រាជវង្ស ឈីង រាជវង្ស សុង រាជវង្ស ហាន និងរាជវង្ស ថាង ចុះមានដឹងថា ចិន កកើតដំបូងនៅឆ្នាំណាទេ ហើយ រាជវង្សណាជាបង្កើត ចិនមុនគេបង្អស់ ?
នៅលើដែនដី ចិន បុរាណ មានរាជវង្សជាច្រើន ហើយពួកគេតែងឈ្លានពានគ្នាទៅវិញទៅមក រហូតអាចបង្រួបបង្រួមជា ចិន តែមួយ ដែលនេះជាវប្បធម៌ធ្វើសង្គ្រាមរហូតមកដល់សម័យសាមកុក ឬ អាណាចក្រទាំងបី ដែលជាសម័យកាលបិទបញ្ចប់ រាជវង្ស ហាន ។
តោះថ្ងៃនេះខ្ញុំសូមណែនាំពីរាជវង្សមួយ ដែលអ្នកទាំងអស់គ្នាមិនដែលលឺ ហើយដែលរាជវង្សនេះកកើតនៅឆ្នាំ ២០៧០មុន គ.ស នោះ គឺរាជវង្ស សៀ (Xia Dynasty) ឬ មហាអុី (Yu The Great) ។
តាមអរិយធម៏ចិន សៀ ជាកុលសម្ព័ន្ធមួយដែលមានអំណាច ដែលក្រោយមកត្រូវបានរួបរួម និងផ្តល់ងារជា ស្តេច ក្រោយការយកឈ្នះលើកុលសម្ព័ន្ធ ៥ ផ្សេងទៀតរួមបញ្ចូលគ្នា ។ តំណាលរឿងជាប្រវត្តិសាស្ត្រនៃ រាជវង្ស សៀ គឺផ្តើមដំបូងពីជម្លោះរវាង រឿងនិទានទាំងបី នៃកុលសម្ព័ន្ធទាំង ៥ ដែលជាទូទៅ តែងច្បាំងនឹងគ្នា ហើយក្រោយមក កុលសម្ព័ន្ធ សៀ ជាអ្នកខ្លាំងជាងគេ ហើយក៏បង្រួបបង្រួមកុលសម្ព័ន្ធទាំង ៥ អោយក្លាយជារដ្ឋតែមួយ នោះគឺ រាជវង្ស សៀ ឬ មហា អុី និងមានងារថា ហ្សាង (Shang Dynasty) ។
មហា អុី ជារាជវង្សដែលកកើតមុនគេបង្អស់ ដែលមានទីតាំងនៅម្តំ ជីងចូវ ក្បែរតំបន់ ម៉ាន់ជូរី (Manchuria) ដែលជាតំបន់សំខាន់តាំងពីបុរាណ រហូតមកដល់បច្ចុប្បន្ន ។ មហា អុី ជារដ្ឋដំបូងមួយដែលផ្តើមអោយមានរចនាបទ រាជវង្ស និងគ្រប់គ្រង ដោយមានច្បាប់ទំលាប់ និងបង្កើតជាប្រពៃណីជាច្រើន ដែលត្រូវបានចងក្រងនៅលើឬស្សី (Bamboo Annals) ។ ក្រោយមកទៀតក៏មានក្រុមមន្ត្រីមួយចំនួនបានចាប់ផ្តើមចងក្រងនូវលេខ ច្បាប់ កំណត់ត្រាប្រវត្តិសាស្ត្រ និងសម្ភារៈផ្សេងៗ ដែលត្រូវបែងចែកដោយស្តេច ។ មហា អុី ជារដ្ឋមួយដែលមានប្រជាជនច្រើន និងជារដ្ឋដែលរីកចំរើនជាងបណ្តារដ្ឋដទៃ ហើយកកើតតាំងពីឆ្នាំ ២០៧០ មុនគ.ស រហូតដល់ឆ្នាំ ១៦០០ មុនគ.ស ។ លើសពីនេះទៅទៀត ក្នុងសម័យកាលនោះមានក្រុម កុលសម្ព័ន្ធមួយដែលជាចំណែកនៃ មហា អុី គឺ ហ័រសៀ (Huaxia) ដែលក្រោយមកក្លាយជាដូនតានៃ រាជវង្ស ហាន ។
ប្រជាជននាសម័យកាលនោះនៅមិនទាន់ដឹងពីរៀបសាងសង់ផ្ទះដោយប្រើវត្ថុធាតុណាមួយឡើយ ពួកគេរស់នៅតាមបែបកុលសម្ព័ន្ធ និងមានផ្ទះប្រក់ឈើដែលជារបៀបរស់នៅតាំងពីមុនបង្កើតរដ្ឋ ។ ហើយដែនដីនៃរដ្ឋនេះក៏ត្រូវ រដ្ឋដែលនៅជាប់របងវាយដណ្តើមយកដោយ រាជវង្ស លាវ ហើយក្រោយមកក៏រួបរួមបង្កើតបានជារាជវង្ស យាន់ ដែលមានដែនដីលាតសន្ធឹងគ្របដណ្តប់លើទឹកដី រុស្សុី ១ ភាគ ៥ ។
រឿងនិទានមួយបានតំណាលថា មានបុរសម្នាក់ឈ្មោះ គុន (Gun) ជាដូនតានៃកុលសម្ព័ន្ធ សៀ បានសង់ទំនប់ទឹកយ៉ាងធំនៅទន្លេលឿង ព្រោះក្នុងសម័យនោះ ប្រជាជនរស់នៅក្បែរទន្លេលឿងច្រើន ហើយឧស្សាហ៍មានទឹកជំនន់ទៀត តែទំនប់មួយនេះអាចទប់ទឹកបានត្រឹម ៩ ឆ្នាំប៉ុណ្ណោះ ដោយកម្លាំងទឹកជន់កាន់តែខ្លាំង ទំនប់ក៏បាក់ ។
ទាំងនេះគ្រាន់ជាប្រវត្តិខ្លីមួយនៃដើមកំណើតរបស់ចិន ដែលជាទូទៅគេតែងនិយាយពីអរិយធម៍ដែលចាប់ផ្តើមថ្កុំថ្កើងដែលមានរយៈពេល ៣០០០ឆ្នាំ គឺចាប់ពី ១០០០ឆ្នាំមុនគ.ស ដែលចិន ស្ថិតក្រោមការគ្រប់គ្រងនៃ អាណាចក្រ ចូវ ខាងលិច គិតចាប់ពី ១០៤៦ ដល់ ឆ្នាំ ៧៧១ មុនគ.ស ដែលជារួមគេតែងហៅថា ជនជាតិ ហ័រសៀ (Huaxia) និងមានទីតាំងស្ថិតនៅខាងលិច ប្រទេស ចិន សព្វថ្ងៃ ៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក