ការធ្វើអោយស្បែកមានពណ៌ត្នោត បានក្លាយជារឿងមួយដ៏ល្បី និងពេញនិយមជាខ្លាំង ចាប់តាំងពីមានកម្មវិធីទូរស្សន៍ Jersey Shore មក។
ប៉ុន្តែហេតុអ្វីបានជាមនុស្សចង់បានស្បែកពណ៌ត្នោតយ៉ាងខ្លាំងបែបនេះ? អ្នកខ្លះនិយាយថាវាជាប់ទាក់ទងនឹងរឿងវណ្ណៈ ហើយអ្នកផ្សេងទៀតបានជឿថាស្បែកត្នោតអាចជាប់ទាក់ទងនឹងសុខភាព ខណៈពេលដែលស្បែកសស្លេកមើលទៅដូចមានជំងឺ។
យោងតាមការសិក្សាស្រាវជ្រាវពីសាកលវិទ្យាល័យអេមឺរី បានអោយដឹងថាការមានស្បែកពណ៌ត្នោតធ្វើឱ្យមនុស្សមានអារម្មណ៍សិចស៊ីជាងមនុស្សដែលមានស្បែកពណ៌ស។ ហើយតាមរយៈគេហទំព័រ HotorNot.com ដែលជាគេហទំព័រវាយតម្លៃចំណាត់ថ្នាក់ភាពទាក់ទាញ បានវាស់ស្ទង់ថាស្រ្តីដែលបានពិន្ទុខ្ពស់ជាងគេគឺជា ស្រ្តីដែលមានលក្ខណៈធម្មជាតិ និងពណ៌ស្បែកត្នោត។
ក្នុងចំណោមរូបភាពចំនួន ៤៥ របស់ស្ត្រីដែលមានអាយុពី ២១ ទៅ ៣៥ ឆ្នាំ អ្នកស្រាវជ្រាវបានរកឃើញថាស្ត្រីមានស្បែកពណ៌ត្នោតមានភាព “ ទាក់ទាញទ្វេដង” ដែលត្រូវបានគេចាត់ទុកថាស្អាតខ្លាំង។ ទោះយ៉ាងណាក៏ដោយ វេជ្ជបណ្ឌិត Audrey Kunin គ្រូពេទ្យជំនាញខាងសើស្បែក និងជាស្ថាបនិកក្រុមហ៊ុន DERMADoctor Inc បានបង្ហាញថាវាអាចមានផលប៉ះពាល់អវិជ្ជមានដល់ការប្តូរពណ៌ស្បែកសិប្បនិម្មិត។ មនុស្សជឿថាការធ្វើឱ្យស្បែកប្រែជាស្រគាំមានភាពទាក់ទាញ និងមើលទៅមានសុខភាពល្អ ប៉ុន្តែការពិតពួកគេគ្រាន់តែធ្វើវាដើម្បីធ្វើឱ្យអ្នកដទៃចាប់អារម្មណ៍តែប៉ុណ្ណោះ។
លទ្ធផលពីការសិក្សាមួយទៀតបានបង្ហាញថា ប្រជាជនអ៊ឺរ៉ុបជាច្រើនពេញចិត្តនឹងស្បែកពណ៌ត្នោត ខណៈពេលដែលក្រុមប្រជាជនអាស៊ីមួយចំនួនចូលចិត្តស្បែកស។ ក្នុងឆ្នាំ ១៩៨៨ មាន៥៨% នៃអ្នកឆ្លើយសំណួរការស្ទង់មតិបាននិយាយថាមនុស្សមើលទៅមានស្បែកស្អាតប្រសិនបើពួកគេមានស្បែកពណ៌ត្នោត ហើយរហូតមកដល់នៅឆ្នាំ ២០០៧ ពួកគេនៅតែប្រកាន់ខ្ជាន់នូវគំនិតនេះដដែល ៕
ប្រភព ៖ បរទេស
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក