ជឿទេថាយើងអាចទាយបុគ្គលិកលក្ខណៈមនុស្សយើងតាំងពីកំណើតបាន ដោយការដឹងពីថ្ងៃខែឆ្នាំកំណើត។ តែក្នុងនោះសូម្បីតែម៉ោងដែលយើងកើតឬហៅថាម៉ោងកំនើតក៏អាចទាយពី។បុគ្គលិកលក្ខណៈរបស់អ្នកបានដូចគ្នា។
តោះ តើអ្នកកើតនៅម៉ោងណា មកទាយទាំងអស់គ្នា ៖
១. ម៉ោងទន្សាយ 05.00-06.59
មនុស្សកើតម៉ោងនេះ មានសុជីវធម៌ល្អ ចេះគិតពិចារណា មានពិភពលោកផ្ទាល់ខ្លួនខ្ពស់ តែជាមនុស្សងាយឆាប់ខឹង។
២. ម៉ោងនាគ 7:00 ព្រឹក - 8:59 ព្រឹក
មនុស្សកើតម៉ោងនេះមានភាពជាអ្នកដឹកនាំខ្ពស់ ជាមនុស្សមានទំនុកចិត្ត និងចូលចិត្តប្រឈមនឹងបញ្ហានានា។
៣. ម៉ោងពស់ 09.00-10.59
មនុស្សកើតម៉ោងនេះជាមនុស្សពូកែខាងភ្លក់រសជាតិ ជាមនុស្សមានមន្តស្នេហ៍ និងជាមនុស្សដែលងាយនឹងចូលចំណោមមនុស្ស។
៤. ម៉ោងសេះ 11.00-12.59
មនុស្សកើតម៉ោងនេះជាមនុស្សរួសរាយរាក់ទាក់ ចូលចិត្តការផ្សងព្រេង និងចូលចិត្តធ្វើដំណើរកម្សាន្តផងដែរ។
៥. ម៉ោងពពែ 13.00-14.59
មនុស្សកើតម៉ោងនេះ ស្រលាញ់សន្តិភាព ស្មោះត្រង់ សុភាពរាបសារ និងធ្វើអ្វីអស់ពីចិត្ត រហូតអាចលះបង់អ្វីៗគ្រប់បែបយ៉ាងបាន។
៦. ម៉ោងស្វា 15.00-16.59
មនុស្សកើតម៉ោងនេះជាមនុស្សដែលមានភាពវ័យឆ្លាត រហ័សរហួន និងមានឆន្ទៈក្នុងការងារអ្វីមួយ ។
៧. ម៉ោងមាន់ 17.00-18.59
មនុស្សកើតម៉ោងនេះចេះរៀបចំ ទុកដាក់ ចូលចិត្តធ្វើអ្វីគ្រប់យ៉ាង និងរ៉ាប់រ៉ងគ្រប់យ៉ាងដោយខ្លួនឯង។
៨. ម៉ោងឆ្កែ 19.00-20.59
មនុស្សកើតម៉ោងនេះជាមនុស្សឧស្សាហ៍ព្យាយាម គ្មានល្បិចកល់ទេ និងជាមនុស្សស្មោះត្រង់បំផុត។
៩. ម៉ោងជ្រូក 21.00-22.59
មនុស្សកើតម៉ោងនេះមានចរិតទន់ភ្លន់ សុភាពរាប់សារ មិនចូលចិត្តធ្វើអ្វីប្រញាប់ និងនិយាយតិចៗមួយៗ។
១០. ម៉ោងកណ្តុរ 23.00-00.59
មនុស្សកើតម៉ោងនេះ ជាមនុស្សស្រលាញ់សេរីភាព មានការតាំងចិត្តខ្ពស់ មានភាពរហ័សរហួន និងចូលចិត្តធ្វើដំណើរកម្សាន្ត។
១១. ម៉ោងគោ 01.00-02.59
មនុស្សកើតម៉ោងនេះ ជាមនុស្សស្ងប់ស្ងាត់ រួសរាយរាក់ទាក់ និងពូកែចូលទៅក្នុងសង្គម។
១២. ម៉ោងខ្លា 03.00-04.59
មនុស្សកើតម៉ោងនេះមានភាពជាអ្នកប្រយុទ្ធ ធ្វើអ្វីមិនដែលបោះបង់ចោលកណ្តាលទី ជាពិសសជាមនុស្ស ចូលចិត្តការប្រកួតប្រជែងលំបាកៗ៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក