បើជីវិតមិនសូវមានសំណាង លុយមិនសូវហូរចូលចេះតែមានបញ្ហាយើងខ្ញុំមានគន្លឹះទាក់ទងនឹងជំនឿណែនាំលោកអ្នក។
តោះមកដឹងពីគន្លឹះ ៥ ដែលជឿថាអាចជួយបង្កើនសំណាង និងជួយហៅទ្រព្យសម្បត្តិលុយកាក់ដូចខាងក្រោម ៖
១. ធ្វើបុណ្យហើយឧទ្ទិសកុសល
ការតែងតែធ្វើបុណ្យ ហើយឧទ្ទិសកុសលដល់ម្ចាស់កម្មពៀរ និងវេនកម្មរបស់ខ្លួន អាចជួយកុំឱ្យមានអ្វីមករារាំងឧបសគ្គទាក់ទងនឹងហិរញ្ញវត្ថុ និងអាចទទួលបានលាភសំណាងហូរចូលយ៉ាងរលូនផងដែរ។
២. របស់នាំសំណាង
ស្វែងរកវត្ថុដែលមានទឹក ដូចជាទឹកធ្លាក់ ថូ ឬអាងចិញ្ចឹមត្រី នៅខាងមុខផ្ទះ ឬបន្ទប់ទទួលភ្ញៀវ។ ដើម្បីបង្កើនលំហូរហិរញ្ញវត្ថុ ព្រោះគេជឿថាទឹកជាថាមពលហុងស៊ុយដែលជួយទាក់ទាញសំណាងល្អដល់មនុស្សក្នុងផ្ទះ ហើយទឹកក្នុងអាងចិញ្ចឹមត្រីក៏មានចរន្តលុយហូរចូលទៀតផង។
៣. ពណ៌ត្រូវតែមាន
នៅពេលអ្នកចង់បង្កើនសំណាង និងទ្រព្យសម្បត្តិអ្នកត្រូវប្រើពណ៌ដែលមិនអាចខ្វះបាន។ អ្នកអាចប្រើពណ៌ដែលទាក់ទាញលុយ មានដូចជាពណ៌ ស លឿង បៃតង ខៀវ និងខ្មៅ ប្រើជារបស់សម្រាប់ដាក់របស់ដូចជា កូនសោ កាបូប ស្រោមទូរសព្ទ ឬកន្សែងដៃ។ ការប្រើពណ៌ទាំងនេះនឹងជួយទាក់ទាញសំណាង និងស្រូបទាញលុយបានយ៉ាងងាយ ។
៤. លេខសំណាង
លេខដែលមានសំណាងបំផុតគឺលេខ 78 និង 69 ហើយអាចបូកបញ្ចូលគ្នាបាន ឧទាហរណ៍ 7896 7869 នឹងជួយឱ្យលុយកាក់ និងលាភសំណាងចូលមកបានយ៉ាងរលូន ពិសេសគឺនឹងមិនមានឧបសគ្គផ្នែកហិរញ្ញវត្ថុឡើយ។ អ្នកគួរតែប្រើលេខសំណាងទាំងនេះយកមកប្រើប្រាស់ក្នុងជីវិតជាប្រចាំថ្ងៃ ដូចជា បន្ថែមលើឈ្មោះ លេខកូដចាក់សោអេក្រង់ទូរសព្ទ ឬលេខសម្ងាត់ផ្សេងៗទៀត។
៥. ហុងស៊ុយផ្ទះ
ការដាក់គ្រែគេងដែលល្អបំផុតគឺបែរមុខទៅទិសខាងកើត ហើយកុំបែរមុខក្បាលគ្រែទល់នឹងជញ្ជាំងបន្ទប់ទឹក ព្រោះវានឹងនាំឱ្យមានសំណាងអាក្រក់។
ផ្ទះបាយត្រូវតែស្អាត ប្រសិនបើផ្ទះបាយកខ្វក់ មានក្លិនមិនល្អដែលគេជឿថានាំឱ្យមានសំណាងអាក្រក់។ ចំណែកឯច្រកចូលផ្ទះផ្ទះ មិនត្រូវមានអ្វីស្ទះទេ ត្រូវរៀបចំឱ្យស្អាតបាត និងទូលាយដើម្បីទទួលបានទ្រព្យសម្បត្តិហូរចូល៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក