បើតាមជំនឿវប្បធម៌ខ្មែរ សត្វអណ្តើកតំណាងអោយអាយុយឺនយូរ និងជីវិតអមតៈ ។ ហេតុនេះហើយបានជាឋានៈរបស់សត្វអណ្តើកក្នុងជំនឿសាសនា ត្រូវគេចាត់ទុកថាជាសត្វមានបុណ្យបារមី គួរជាទីគោរពសក្ការៈ។ ដោយវាក៏ត្រូវបានគេចាត់ទុកជាតំណាង ឱ្យស្ថេរភាពនៃភពផែនដី ដោយសារសត្វល្មូននេះ អាចរស់នៅបានទាំងក្នុងទឹក និងនៅលើគោក។
នៅក្នុងនោះដែរ ជំនឿខ្មែរមានការគោរព និងថែរក្សាអភិរក្សសត្វអណ្តើកណាស់ ដោយមានទាំងការព្រលែងសត្វអណ្តើកដើម្បីសេចក្តីសុខជាដើម ពិសេសមានអ្នកខ្លះក៏ត្រណមនៅក្នុងការប៉ះពាល់ដល់អាយុជីវិតសត្វអណ្តើក គឺការទទួលទានអណ្តើកជាដើម ព្រោះគេជឿថាអាចនាំឱ្យរាសីស្រុតចុះ មានបញ្ហាការងារ ឬការរកស៊ីជាដើម។
នេះបើតាមសំណររបស់ម្ចាស់គណនីហ្វេសប៊ុក Aron Bella បានរៀបរាប់ថា ៖ សូមផ្ដាំអ្នករកស៊ីតូចក្ដី ធំក្ដី កុំញុាំអណ្ដើកឬកន្ធាយអី ទោះឃ្លានយ៉ាងណាត្រូវតាំងចិត្តកុំប៉ះ។
បទពិសោធន៍ខ្ញុំហើយមិនជឿតំណមចាស់បុរាណ បុរាណលោកផ្តាំថាបើហ៑ានសុីអណ្ដើកនឹងដាក់រាសីបង់ទ្រព្យ ខាតលាភ ៥ឆ្នាំ ទៅ ១០ឆ្នាំ ដោយកម្មប្រព្រឹត្តចេតនាឬអចេតនា ។
កាល៥ឆ្នាំមុននោះខ្ញុំជួបជុំមិត្តភក្តិគាត់បានដួសយកកន្លែងពិសេសក្នុងអណ្ដើកអោយខ្ញុំញុាំ១ម៉ាត់អោយគត់ ខ្ញុំនិយាយទៅកាន់គាត់ថាចង់ក្អួត អត់ឆ្ងាញ់ផងម៉េចនាំគ្នាញុាំចឹង? ពួកគាត់ឆ្លើយព្រមគ្នាថាប៉ូវណាស់ ( និយាយតគ្នា លឺ តគ្នា ) គ្មានសារធាតុប៉ូវស្អីនោះទេ ។ ចាប់ពីថ្ងៃនោះមកខ្ញុំចាប់ផ្តើមរកស៊ីអ្វីក៏ខុស ធ្វើអ្វីក៏ខាត ការងារក៏មិននឹងនរ រឹតតែប្រឹង រឹតតែអស់ ខ្ញុំធ្លាក់ខ្លួនដល់ថ្នាក់ខ្ចីលុយគេមករកសុីទៀត អស់ទៀត ខាតទៀត។
កុំចង់ប្រមាថបណ្ដាំចាស់បុរាណ ខ្ញុំផ្ទាល់ប៉ះផ្ទាល់ជួបផ្ទាល់ សូមផ្តាំបន្ត ជឿ ឬមិនជឿខ្ញុំគ្រាន់តែផ្សាយបទពិសោធន៍ និងការពិតដែលខ្ញុំជួបផ្ទាល់តែប៉ុណ្ណោះ ។ ទោះខ្ញុំខំធ្វើបុណ្យលែងសត្វ ចែកទាន បួសប្រតិបត្តិធម៌យ៉ាងណាក៏លាងកម្មនោះមិនជ្រះដែរ » ។
ចុះប្រិយមិត្តយល់យ៉ាងណាដែរ?
Credit: Aron Bella
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក