ចាក់ដោតខ្លាំង! ទាំងនេះ គឺជាចរិតអឿកាយ៉យ របស់ Single អត់លិឍ ​លំដាប់អាជីព ដែលប្រើដើម្បីលួងខ្លួនឯង

សព្វថ្ងៃនេះ ដោយសារតែមិនទុកចិត្តមនុស្សផ្តេសផ្តាស ឬអាចនិយាយថារើសច្រើនពេក និងម្យ៉ាងអាចដោយសារតែជួបនឹងវិបត្តិខកស្នេហ៍រាប់ភ្លេច ​ធ្វើឱ្យសេសសល់មនុស្សអត់គូគរជើងគរដី ឬហៅឱ្យស្រួលគឺអ្នកអត់លិឍតែម្តង។

ជាធម្មតាមនុស្សអត់លិឍ ​តែងតែប្រឹងប្រែងលួងលោមខ្លួនឯង កុំឱ្យគេមើលងាយផង និងដើម្បីបន្លប់អារម្មណ៍ឯកាខ្លួនឯងផងដែរ ហើយកុំនិយាយថាអ្នក ​Single ហ្នឹងអត់ចង់មានគូ ​ឬស្រលាញ់ជីវិតនៅលីវឱ្យសោះ អ្នកអត់លិឍហ្នឹងញ័រចង់មានស្នេហាជាងអីទៅទៀត ​គ្រាន់តែរកវាមិនបាន។

ដូច្នេះ តោះ! មកតាមដានចរិតអឿកាយ៉យ ព្យាយាមបោកចិត្តខ្លួនប៉ុន្មានចំណុចរបស់ពួក ​Single លំដាប់អាជីពទាំងអស់គ្នាដូចខាងក្រោម ៖

21270826_1484156584998838_7916354251483200901_n

១. ម្នាក់ឯងមិនស្លាប់ទេ៖ កាប់ថ្មចំណាំទុកទៅ អ្នកដែលនិយាយពាក្យហ្នឹង កំពុងតែមានអារម្មណ៍សោកសៅ និង ​Lonely ដល់កម្រិតហើយ ​ហើយពាក្យហ្នឹងជាពាក្យលួងលោមខ្លួនឯងប្រចាំត្រកូលរបស់អ្នកអត់លិឍនោះទេ។

២. ទ្រឹស្ដីស្នេហាពេញខ្លួន៖ ទ្រឹស្ដីស្នេហាសាហាវជាងអ្នកនិពន្ធទៅទៀត ​ជាពិសេសថែមទាំងជួយណែនាំ និងផ្តល់យោបល់ល្អៗដល់អ្នកដែលកំពុងតែខូចចិត្តរឿងស្នេហាទៀតណោះ មើលតែខ្លួនឯងមានបទពិសោធន៍ច្រើនណាស់ចឹង ​តែកុំមើលអ្នកណែនាំគេហ្នឹងបែបមិនដែលស្គាល់ជាតិមានស្នេហាផងមិនដឹង។

៣. ខ្ញុំរើសច្រើនពេក៖ ពេលគេសួរថា «ម៉េចអត់ទាន់មានស្នេហា» អ្នក ​Single តែងមានលេសសម្រាប់ខ្លួនឯងជានិច្ច ​ដោយគេតែងតែនិយាយថា ​« មកពីខ្ញុំជាមនុស្សរើសច្រើន ​មនុស្សដែលខ្ញុំចង់បានមានចំណុចចេះចំណុចចុះ » តែកុំស្តាប់ ចំណុចដែលអ្នក Single ចង់បាន ​ភាគច្រើនមិនមាននៅលើលោកទេ ​ព្រោះ ​Perfect ខ្លាំងពេក។ ហើយបើមិនចឹងទេ អ្នកណាក៏មិនចេះត្រូវចិត្តដែរ ​ចង់មានស្នេហាទេ ​តែរើសម៉ែអារើសហើយ។

៤. ស្នេហាគ្មានអ្វីអស្ចារ្យនោះទេ ៖ ពាក្យនេះជាពាក្យដោះសារកម្រិតកំពូលមួយទៀតហើយ ​របស់អ្នកអត់លិឍ ​ដែលច្រើនតែនិយាយពេលគេសួរថា «ពេលណាមានស្នេហា ​? » ​ឬជាពាក្យដែលនិយាយរាល់ពេលស្ថិតនៅចំណោមអ្នកមានគូស្នេហ៍។ ​ដោយពាក្យនេះជាពាក្យលួងលោមខ្លួនឯង ​កុំឱ្យខ្មាសគេច្រើនជាងពាក្យពិត។

22228200_1512398112174685_790952749589016713_n

៥. នៅម្នាក់ឯងល្អជាង ៖ បើនៅម្នាក់ឯងល្អ ​មិនមែនគ្រប់គ្នាចង់មានគូទេមែនអត់? ​ការមានគូក្រៅពីផ្តល់អារម្មណ៍សុភមង្គលហើយនោះ ​មនុស្សម្នាក់នោះអាចនឹងជាមនុស្សដែលរួមសុខរួមទុក្ខជាមួយអ្នក និងជាមនុស្សដែលធ្វើឱ្យអ្នកលែងមានអារម្មណ៍ឯការផងដែរ។ ​ដូច្នេះអ្នកដែលនិយាយថានៅម្នាក់ឯងល្អជាង ​នៅម្នាក់ឯងគ្មានអ្នកណាធ្វើឱ្យឈឺចាប់ ​ជាពាក្យដ៏មហាសែនអឿ សម្រាប់លួងលោមខ្លួនឯងរបស់អ្នក ​Single នោះទេ។

៦. ស្តេចដ្រាម៉ា ៖ ​និយាយពីថា បើលេងហ្វេសប៊ុកអីវិញ ​ផុសម៉ែអាផុស ​ស៊ែរម៉ែអាស៊ែ ​ដ្រាម៉ាពេញខ្លួន ពេលខ្លះផុសថាឯកា ​ពេលខ្លះផុសថាស្រលាញ់ជីវិតរស់នៅម្នាក់ឯង និយាយទៅផុសម៉ែអាផុស បើស៊ែរវិញអូសចុះអូសឡើងឃើញតែមុខម្នាក់ហ្នឹង។ ​នេះហើយជាចរិតពិតរបស់អ្នក ​Single មកពីអផ្សុក ​អត់មានស្នេហាហ្នឹងបានជាមានពេលលេងហ្វេសប៊ុកច្រើននោះ ​ហើយការស៊ែរ និងផុសហ្នឹង ​ក៏ជាចំណុចទាមទារចាប់អារម្មណ៍ពីមនុស្សជុំវិញផងដែរ ឱ្យគេដឹងថាខ្លួនកំពុងឯកា ​ឬអាចជាការបង្ហាញគ្រប់គ្នាថាខ្លួនរឹងប៉ឹង ​ខ្លួននៅម្នាក់ឯងបាន កុំឱ្យគេខ្មាសគេថាខ្លួនគ្មានស្នេហាហ្នឹងគេ។ ​តែជឿចុះអ្នកផុសច្រើន ​ស៊ែច្រើនហ្នឹងគឺជាមនុស្សកំពូលម៉ែឪអាឯកាហើយ។

៧. ជ្រេញអ្នកមានស្នេហា៖ ​ចរិតអឿមហាអឿរបស់អ្នកអត់លិឍមួយទៀតនោះ ​គឺពេលឃើញគូស្នេហ៍គេផ្អែមល្ហែម ​ចូលចិត្តនិយាយ ​ឬធ្វើចរិតជ្រេញគេណាស់ ​ថែមទាំងលួចនិយាយក្រោយខ្នងថា « ផ្អែមចឹងបានប៉ុន្មាន? ផ្អែមពេកហើយមិនចេះខ្មាសគេ! ធ្វើមើលតែម៉ាពិភពលោកមានតែ២នាក់ឯងហ្នឹង... » ​ជឿទៅអ្នកនិយាយហ្នឹងកំពុងតែឯកាខ្លាំង ​ហើយច្រណែនគេដល់កំពូលហើយ ​ពោលគឺរមូលពោះចង់មានស្នេហាហ្នឹងតែម្តង៕

រក្សាសិទ្ធ៖ ក្នុងស្រុក

23031419_1536016733146156_6214011636423703921_n

អំពីអ្នកសរសេររបស់យើង៖ Writers

Avatar photo

Tel: