រឿងសំខាន់ទាំង ១២ ចំណុច ដែលអ្នកគួរតែដឹង ក្នុងអំឡុងវ័យ ២០ ឆ្នាំនេះ

- វាមិនសំខាន់ទេថា អ្នកនៅលីវ ឬមានស្នេហា អ្វីដែលសំខាន់ ប្រសិនបើអ្នមកមានស្នេហា អ្នកត្រូវតែច្បាស់លាស់ចំពោះដៃគូ តែបើអ្នកនៅលីវ អ្នកគួរតែច្បាស់លាស់ នឹងនចំពោះខ្លួនឯង!

- វ័យនេះ ជាវ័យដែលអ្នកគួរតែខំប្រឹងរើបម្រះពីភាពក្រីក្រ និងល្ងង់ខ្លៅ ដាក់ចិត្តខិតខំសិក្សា រៀនសូត្រ ដុសខាត់គំនិត អភិវឌ្ឍន៍ខ្លួនឯង មិនមែនយកចិត្តគំនិត មនោសញ្ចេតនាទាំងអស់ ដាក់ទៅលើស្នេហានោះឡើយ ព្រោះបើបែបហ្នឹង ចុងក្រោយ អ្នកបានតែការឈឺចាប់ ទឹកភ្នែកតែប៉ុណ្ណោះ!

- ស្នេហាសំខាន់ នៅក្នុងវ័យមួយដែលសក្តិសម កុំបោះបង់ទំនាក់ទំនង មិត្តភាពដ៏ល្អ ព្រោះតែស្នេហា ព្រោះចុងក្រោយ មានតែមិត្តភាពទេ ដែលអាចទុកចិត្តបានជាងស្នេហា!

6b7f0ecd5b62651b605887b6c2d54a53

- ត្រូវចេះបង្កើតអារម្មណ៍ តាមចំណូលចិត្តរបស់ខ្លួនឯង ហើយគ្រប់គ្រងវាឱ្យបានល្អ អ្វីដែលអ្នកស្រឡាញ់ ពេញចិត្ត ក៏ធ្វើចុះ ឱ្យតែរឿងនោះជារឿងត្រឹមត្រូវ មិនប៉ះពាល់អ្នកណា!

- រូបរាងរបស់អ្នកគឺសំខាន់។ បើ​អ្នក​មិន​អាច​ផ្លាស់​ប្តូរ​អ្វី​បាន​ទេ សូម​ចាប់​ផ្តើម​ដោយ​ខ្លួន​ប្រាណ​របស់​អ្នក។ មនុស្សធាត់ មិនមានកំហុសនោះទេ តែបើអ្នកមានរូបរាងតូច ស្អាត វាក៏ជាមោទកភាពមួយដែរ!

- រៀនសន្សំលុយ និងធានាខ្លួនឯងនូវជីវិតសមរម្យ ទោះបីជាគ្មានប្រាក់ចំណូលរយៈពេលបីខែក៏ដោយ។ មានការងារខ្លះ យើងមិនអាចនៅជាមួយយូរទេ ជួនកាលអាចមានបញ្ហា នាំឱ្យបាត់បង់ការងារ តែវាក៏ល្អ ដែលយើងមានប្រាក់សាកួរសម្រាប់ចាយវាយ អំឡុងពេលអត់ការងារធ្វើ!

- រៀននៅម្នាក់ឯងជាមួយខ្លួនឯង ហើយរៀនរីករាយនឹងភាពឯកា។ រក្សាមាត់របស់អ្នក ហើយរក្សាបេះដូងរបស់អ្នកដោយស្ងៀមស្ងារ់។ លេងទូរសព្ទរបស់អ្នកតិច ហើយអានសៀវភៅឱ្យបានច្រើន។ បើ​មិន​ចង់​អាន​សៀវភៅ​ អាចមើល​រឿង​ ដែលមានប្រយោជន៍ឱ្យបានច្រើន!

- សរសេរមហិច្ឆិតារបស់អ្នកនៅលើមុខរបស់អ្នក ហើយប្រឈមមុខនឹងបំណងប្រាថ្នារបស់អ្នក បំណងប្រាថ្នាគឺជាការលើកទឹកចិត្តដ៏ល្អបំផុតដើម្បីបន្តទៅមុខ។

Bd209b40eec84a661834cc20ecac33ba

- កុំវង្វេង កុំខ្លាចអនាគត អ្វីៗមិនទាន់ហួសពេលឡើយ ក្លាហានហ៊ានព្យាយាម មនុស្សតែងតែជំពប់ដួល តែដួលហើយត្រូវតែក្រោកឈរឡើងវិញ កុំចុះចាញ់ឱ្យសោះ!

- ប្រសិនបើអ្នកមិននៅក្បែរឪពុកម្តាយរបស់អ្នកទេ អ្នកក៏អាចធ្វើឱ្យគាត់ញញឹម និងមានទំនុកចិត្តចំពោះអ្នកបានដែរ។ អ្នកធំហើយ អ្នកត្រូវតែមានពិភពលោកផ្ទាល់ខ្លួនពួកគាត់ចាស់ហើយ អ្នកគឺជាពិភពលោកតែមួយគត់ដែលពួកគាត់នៅសល់!

- គ្រាន់តែជាខ្លួនអ្នក កុំព្យាយាមខ្លាំងដើម្បីផ្គាប់ចិត្តអ្នកដទៃ។ បណ្ដុះ​ចំណង់ចំណូលចិត្ត​របស់​ខ្លួន​ឯង កុំធ្វើការរហូតដល់ភ្លេចសម្រាក។ ស្វែងរកអ្វីដែលអ្នកស្រឡាញ់ និងអភិវឌ្ឍចំណង់ចំណូលចិត្តរបស់អ្នក។

- ស្រឡាញ់​ខ្លួន​ឯង​ឱ្យ​បាន​ច្រើន និង​ថែរក្សា​ខ្លួន​ឱ្យ​បាន​ល្អ ។ ញុំាឱ្យបានគ្រប់គ្រាន់ ហើយចូលគេងឱ្យលឿន។ ទិញអ្វីដែលអ្នកចូលចិត្ត សន្សំលុយទៅកន្លែងដែលអ្នកចង់ទៅ។ អ្នក​រាល់​គ្នា​អាច​ដើរ​ជា​មួយ​អ្នក​បាន​តែ​មួយ​រយៈ​ប៉ុណ្ណោះ ប៉ុន្តែ​អ្នក​អាច​ដើរ​ដោយ​ខ្លួន​ឯង​ក្នុង​ជីវិត​នេះ ...!!!

អត្ថបទ ៖ ​pHknongsrok / Knongsrok