ទម្រង់ច្រមុះរាងខ្ទឹម មើលទៅរាងធំ មិនសូវស្អាត តែការពិតតាមក្បួនវាជាទម្រង់ច្រមុះ មនុស្សដែលមានសំណាងទៅវិញទេ។ ដូច្នេះបើអ្នកមានហើយ ចូរថែរក្សាវាទៅ មិនចាំបាច់ទៅកែកុនអ្វីនោះទេ៖
១) មនុស្សប្រុសមានទម្រង់ច្រមុះរាងខ្ទឹម
បុរសដែលមានទម្រង់ច្រមុះរាងខ្ទឹម ច្រើនតែមានបុគ្គលិកលក្ខណៈជាមនុស្សមានភាពស្ងប់ស្ងាត់ មិនសូវចេះខ្វល់ខ្វាយនៃរឿងជុំវិញខ្លួន ហើយមើលឃើញពីភាពវិជ្ជមានក្នុងជីវិតជានិច្ច។ ពួកគេក៏ឆាប់ចុះសម្រុងនឹងមនុស្សជុំវិញខ្លួនផងដែរ ហើយមានភាពឈ្លាសវៃ រហ័សរហួនខ្លាំងណាស់។
បើតាមក្បួនចាស់ពីបុរាណ មនុស្សនេះខិតខំណាស់ ស៊ូសស្រាក់សស្រាំឲ្យតែបានលុយ បានចំណូលចូលគ្រួសារ ហើយក៏យល់ដឹងពីវិធីចាយវាយសន្សំសំចៃបានយ៉ាងល្អផដែរ។ យ៉ាងណាសំណាងរបស់ពួកគេ លុះត្រាតែឈានចូលអាយុរាងចំណាស់បន្តិច តែគង់តែរកឃើញក្តីសុខក្នុងជីវិត គ្រាន់ត្រូវការពេលវេលាប៉ុណ្ណោះ។
២) មនុស្សស្រីមានទម្រង់ច្រមុះរាងខ្ទឹម
សម្រាប់ប្រភេទមនុស្សស្រីវិញ ពួកនាងច្រើនតែជាមនុស្សមានទំនួលខុសត្រូវខ្ពស់ ឧស្សាហ៍ព្យាយាម ប៉ុន្តែនៅខាងក្រៅជាមនុស្សស្ងប់ស្ងាត់មិនសូវចេះនិយាយមាត់កច្រើនឡើយ។ ថ្វីដ្បិតទំនាក់ទំនងសង្គមនាងមិនសូវបិនប្រសព្វ តែនាងក៏នៅតែដើរតួយ៉ាងល្អឥតខ្ចោះ ក្នុងនាមជាភរិយា ជាម្តាយនៅពេលខាងមុខ។
បើតាមនរវិទ្យាបុរសណាបានស្រ្តីនេះជាគូ រមែងមានសុខច្រើនជាងទុក្ខ ហើយអាចជួយលើកស្ទួយជោគជតារាសីឲ្យគ្រួសារទាំងមូល មានទ្រព្យសម្បត្តិច្រើនទៅថ្ងៃខាងមុខ។ មនុស្សស្រីនេះ ពូកែសន្សំណាស់ មិនចេះតែចាយវាយខុសទំនងទេ ដែលនេះរាប់ថាសំណាងមួយហើយសម្រាប់បុរសបាននាងជាភរិយា។
ប្រសិនបុរសដែលមានភរិយាបែបនេះជាគូ គួរស្តាប់យោបល់ពីនាងឲ្យបានច្រើន កុំរឹងរូសជាមួយនាង។ មិនថាបញ្ហាអ្វីក៏ដោយ អ្នកស្តាប់យោបល់នាងទៅមិនខុសទេ ព្រោះអាចជួយស្រាយបញ្ហា និងឃើញភាពរុងរឿងក្នុងជីវិតបានច្រើន៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក