តាម​បែប​ធម្មជាតិ​មិន​បាច់​ប្រើ​ថ្នាំ ខ្ទឹម​ក្រហម+ទឹក​ឃ្មុំ ជួយ​បណ្ដុះ​សក់​ឲ្យ​វែង​ខ្មៅ​ភ្លឺ​រលោង

ជឿ​ថា​មនុស្ស​ស្រី​សឹង​តែ​ទាំង​អស់ សុទ្ធ​តែ​ចង់​បាន​សក់​វែង​និង​ខ្មៅ​ភ្លឺ​រលោង ហើយ​នៅ​អត្ថបទ​នេះ​គឺ​យើង​មាន​រូបមន្ត​បែប​ធម្មជាតិ​ដ៏​ពិសេស​មួយ​មក​ណែនាំ​អ្នក​រាល់​គ្នា ​ដោយ​ប្រើប្រាស់​ខ្ទឹម​ក្រហម ជាមួយ​នឹង​ទឹក​ឃ្មុំ។

វា​សុទ្ធ​តែ​ជា​របស់​ដែល​ងាយ​រក និង​មាន​តម្លៃ​ធូរ ហើយ​អ្នក​រាល់​គ្នា​អាច​សាកល្បង​បាន ដោយ​ជា​ទូទៅ​ខ្ទឹម​ក្រហម​វា​មាន​សារធាតុ​ម្យ៉ាង​ដែល​អាច​ប្រឆាំង​ការ​រុះ​សក់ និង​ធ្វើ​ឲ្យ​សរសៃ​សក់​មាន​ភាព​ល្អ​ប្រសើរ​ត្រឹម​តែ​រយៈ​ពេល ១ ខែ​ក្រោយ​ការ​អនុវត្ត។ ជាង​នេះ​វា​ក៏​ជួយ​ឲ្យ​ចរន្តឈាម​នៃ​ស្បែក​ក្បាល​ដំណើរ​ការ​ទៅ​ល្អ និង​ជួយ​កាត់​បន្ថយ​ការ​រលាក​ស្បែក​ក្បាល​នានា​ផង​ដែរ។

ការ​អនុវត្ត:

១) យក​ខ្ទឹម​ក្រហម ៤ ទៅ ៥ ផ្លែ​មក​បក​សំបក​ចេញ ហើយ​អាច​ហាន់ ​ឬ​ដំ​វា​ឲ្យ​បែក​ជា​ចំណិត

4

២) យក​វា​មក​ច្របាច់​ចេញ​ជា​ទឹក​ដាក់​កូន​ចាន​មួយ សឹម​យក​ទឹក​ឃ្មុំ​មួយ​ស្លាប​ព្រា​បាយ​មក​លាយ

3(2)

2(1)

៣) ច្របល់​វា​ឲ្យ​ចូល​គ្នា ហើយ​យក​កូន​ក្រណាត់​មួយ​មក​ជ្រលក់ និង​យក​មក​ម៉ាស្សា​លើ​ស្បែក​ក្បាល​ ក៏​ដូច​ជា​សក់​ថ្នមៗ ហើយ​ទុក​វា​ចោល​ចន្លោះ​ពេល ១៥ ទៅ ៣០ នាទី

1(3)

៤) ក្រោយ​មក​សឹម​លាង​ទឹក​ត្រជាក់​ធម្មតា ហើយ​អ្នក​គួរ​ធ្វើ​បែប​នេះ ២ ទៅ ៣ ដង​ក្នុង​មួយ​ខែ ដើម្បី​ឆាប់​ឃើញ​លទ្ធផល

1(4)

(បញ្ជាក់៖ កំឡុង​ពេល​អនុវត្ត​រាង​មាន​ក្លិន​បន្តិច)

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក