គ្មានអ្វីដែលអាចលាក់បាំងបាននោះទេក្នុងពិភពលោកយើងនេះ ហើយការទស្សន៍ទាយតាមបែបវិទ្យាសាស្ត្រទំនើប ក្នុងការទម្លាយពីអត្តចរិតរបស់មនុស្សម្នាក់ៗក៏មិនងាយខុសនោះដែរ។
ពួកយើងផ្ទាល់បានសាករួចហើយ ដោយជ្រើសរើសនូវស្តាយស្ពាយកាបូបមួយ ហើយចម្លើយពិតជាដូចនូវអ្វីដែលជាខ្លួនយើងមែន។ ចុះអ្នកស្ថិតក្នុងស្តាយមួយណា សូមធ្វើការផ្ទៀងផ្ទាត់ចម្លើយនៅខាងក្រោម៖
១) ស្ពាយនៅលើស្មាទាំងសងខាង
មនុស្សដែលចូលចិត្តស្ពាយកាបូប (Backpack) ប្រភេទស្មាទាំងសងខាង គឺជាមនុស្សដែលមានគំនិតបើកចំហ (Open Mind)។ ពួកគេតែងតែបើកការគិតទទួលយករឿងរ៉ាវថ្មីៗ ហើយក៏មានការប្រុងប្រយ័ត្នណាស់ដែរ។ ជារឿយៗពួកគេតែងតែចេះរៀបផែនការណ៍ផ្លូវក្រោយទុក ដោយមិនងាយឲ្យជាប់គាំងពាក់កណ្តាលផ្លូវហើយដួលនោះទេ ព្រោះពួកគេដឹងថាដំណើរផ្សងព្រេងដ៏វែងឆ្ងាយនេះមិនដឹងថាជួបរឿងល្អអាក្រក់បែបណាខ្លះឡើយ។
២) ស្តាយដើរកាន់កាបូបខ្សែ
អ្នកដែលនិយមប្រើកាបូបខ្សែហើយមិនស្ពាយ បែរជាដើរកាន់ នោះគឺជាមនុស្សដែលចូលចិត្តដឹងលឺនៅរឿងគ្រប់យ៉ាងជុំវិញខ្លួនរបស់ពួកគេ ហើយចូលចិត្តនិយាយត្រង់ នូវអ្វីដែលបានឃើញ ឃើញអ្វីដែលបានគិត។ ជាទូទៅប្រសិននរណាបានប្រភេទមនុស្សនេះធ្វើជាមិត្ត គឺរមែងទទួលអារម្មណ៍កក់ក្តៅ ព្រោះជានិច្ចកាលពួកគេតែងតែបង្ហាញការការពារ។
៣) ស្តាយស្ពាយស្មាម្ខាង
នេះជាមនុស្សដែលចូលចិត្តការអាន ហើយកាបូបរបស់ពួកគេច្រើនតែជាសៀវភៅយកទៅតាមខ្លួន។ ពួកគេជាមនុស្សដែលចេះបត់បែន មិនប្រកាន់តូចធំ ហើយអាចចែករំលែករឿងក្នុងចិត្តទៅបាន ដោយមិនខ្លាចការបែកធ្លាយ។
៤) ស្តាយស្ពាយខ្វែងស្មា
ជាមនុស្សដែលមានការប្រុងប្រយ័ត្នខ្ពស់ ហើយតែងតែយកចិត្តទុកដាក់នូវរបស់សំខាន់ទាំងអស់ក្នុងកាបូបរបស់ពួកគេ។ ប្រភេទមនុស្សនេះ មិនថាមានឬក្រ គឺជាមនុស្សដែលមិនសូវចំណាយនោះទេ ជាពិសេសលើខ្លួន ប៉ុន្តែបើជាមួយអ្នកដទៃគឺដៃទូលាយ ហើយចូលចិត្តចែករំលែក។
៥) ស្តាយស្ពាយពីមុខ
ស្តាយនេះប្លែកហើយកម្រមានមនុស្សណាធ្វើបែបហ្នឹងដែរ។ មនុស្សប្រភេទនេះជាអ្នកចូលចិត្តនិយាយ ហើយរួសរាយ មិនប្រកាន់ឬក។ បើអ្នកបានជជែកជាមួយមនុស្សប្រភេទនេះហើយ ធានាថារឿងណាក៏គួរឲ្យចង់ស្តាប់ ក៏គួរឲ្យចាប់អារម្មណ៍ដែរ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក